13/08/2024
ក្នុងវ័យ ២៤ឆ្នាំ ជាកូនអ្នកខេត្ត កំពត វណ្ណដា! តារាចម្រៀងរេបកម្ពុជាដ៏ល្បីឈ្មោះបានបង្ហាញវត្តមានគួរអោយភ្ញាក់ផ្អើល ក្នុងពិធីបិទកីឡាអូឡំាពិកនៅទីក្រុងប៉ារីស៍ ប្រទេសបារាំង ២០២៤ ដោយបានបកស្រាយចម្រៀងក្រោមបទចម្រៀងចំណងជើងថា :Time To Rise។
ឈ្មោះរបស់វណ្ណដា នឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក!
យុវជនកម្ពុជា យើងសុទ្ធតែអ្នកមានសមត្ថភាព លើគ្រប់វិស័យ ចាប់ផ្តើមបង្ហាញលើឆាកអន្តរជាតិ ។ ដូច្នោះ កម្ពុជាត្រូវអភិវឌ្ឍន៍យុវជនជំនាន់ប្រកបដោយថាមពល ផ្តល់ឱកាសអោយពួកគេ បញ្ចេញសមត្ថភាព ចំណេះដឹង ភាពច្នៃប្រឌិត និងសីលធម៌ ដើម្បីមុខខមាត់ជាតិមាតុភូមិ។