ចំណេះដឹង-ឥស្លាម

ចំណេះដឹង-ឥស្លាម Page We are a video troll publishing community in Cham language
Hope you all support our pages. Than

18/08/2025
14/08/2025
Please stop the war!War does not serve justice.It does not protect heritage, or freedom. It only multiplies pain. 💔😢
03/08/2025

Please stop the war!
War does not serve justice.
It does not protect heritage, or freedom.
It only multiplies pain. 💔😢

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

Press Release from the Spokesperson of the
Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight.

The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.

This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.

Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

29/07/2025

بسم الله الرحمن الرحيم
السلام عليكم ورحمة الله وبركاته
حديث៖ "أفضلُ النَّاسِ كلُّ مخمومِ القلبِ،وصدوق اللسان".
"ភាពល្អប្រសើរនៃមនុស្សណាដែលចិត្តស្អាតស្អំ ហើយអណ្តាតដ៏ទៀងត្រង់"។
✓អត្ថន័យរបស់ហាទ្ទីស៖“គេបាននិយាយទៅកាន់រ៉សូលរបស់អល់ឡោះ(ﷺ)ថា៖ ឱរ៉សូលរបស់អល់ឡោះ"តើមនុស្ស មួយណាដែលល្អជាងគេ"?រ៉សូលរបស់អល់ឡោះ(ﷺ)បាន និយាយថា៖ គឺរាល់ៗមនុស្សណាដែលចិត្តស្អាតស្អំ ហើយអណ្តាតក៏ទៀងត្រង់។ពួកគេបាននិយាយទៅកាន់រ៉សូល របស់អល់ឡោះ(ﷺ)ថា៖យើងដឹង ហើយថាការនិយាយស្មោះត្រង់គឺជា អ្វី។គឺជាមនុស្សដែលនិយាយ-MASHA ALLAH-ស្មោះត្រង់នៅក្នុងពាក្យរបស់គាត់។ ដូច្នេះតើចិត្តដែលស្អាតស្អំនោះមានន័យ ដូចម្តេចទៅ ឱរ៉សូលរបស់អល់ឡោះ?រ៉សូលរបស់អល់ឡោះ(ﷺ)បាននិយាយថា៖ ពោលគឺជាបុគ្គលដែលមានចិត្តបរិសុទ្ធ មានចិត្តស្អាតស្អំ មិនមានចិត្ត ស្អប់ខ្ពើម។ និងមិនមានការច្រណែន នរណាម្នាក់ ក្នុងចំណោមពួកអ្នកមូស្លីម។ បេះដូងមនុស្សបែបនេះរកឯណាបានទៅ? គឺការខ្លាចអល់ឡោះពិតប្រាកដ មិនមានវា(ការស្អប់ខ្ពើមឬ ច្រណែន)នៅក្នុងចិត្តរបស់គេឡើយ។ អ្នកដែលមានចិត្តច្រណែនដ៏ត្រឹមត្រូវ តែងមើលឃើញតែសុភមង្គល(ពរជ័យ)របស់អ្នកដទៃ។ ហើយគាត់បាននិយាយថា៖ MASHA ALLAH សូមអល់ឡោះប្រទានពរជ័យដល់ គាត់។ "សូមអល់ឡោះដឹកនាំគាត់ទៅកាន់ មាគ៌ាដ៏ល្អ ហើយសូមទ្រង់ប្រទាន ភាពរីកចម្រើនដល់គាត់។ សង្ឃឹមថាម្ចាស់របស់ខ្ញុំ ទ្រង់នឹង ប្រទានពរជ័យមកដល់ខ្ញុំជានិច្ច។ ដូច្នោះ"សូមជ្រាបឲ្យបានច្បាស់ ឱបង ប្អូនដ៏ឧដ្តងឧត្តមជាទីស្រឡាញ់"! សន្តិភាពផ្លូវចិត្ត(ចិត្តស្អាតស្អំ)ជា សញ្ញានៃការមានជំនឿដ៏ស្មោះត្រង់។

សង្ឃឹមថាបងប្អូនខ្មែរឥស្លាមរបស់យើងនឹងទទួលបានអត្ថប្រយោជន៍ខ្លះៗពីហាទ្ទីសនេះ។
آمين يا رب العالمين🤲❤️.

02/06/2025
02/06/2025
31/05/2025

តើមានអ្វីកើតឡើងប្រសិនបើសត្វម៉ារើងម៉ារះខាំ?

មនុស្សជាច្រើនប្រហែលជាឆ្ងល់ថាតើសត្វម៉ារើងម៉ារះអាចខាំមនុស្សបានដែរឬទេ? ចម្លើយ​គឺ​សសត្វម៉ារើងម៉ារះមិន​ខាំ​មនុស្ស​ទេ។ ផ្ទុយទៅវិញ សត្វម៉ារើងម៉ារះមានវិធីការពារខ្លួនដោយបញ្ចេញជាតិពុល។ ជាតិពុលនេះអាចធ្វើឲ្យរលាកស្បែក ឬភ្នែក។ ប្រសិនបើអ្នកចូលចិត្តដើរព្រៃ អ្នកធ្វើចំការ ឬនៅតំបន់សើម អ្នកគួរតែដឹងរឿងនេះមុនពេលអ្នកជួបឧប្បត្តិហេតុដែលមិននឹកស្មានដល់។
ម៉ារើងម៉ារះ មិនខាំទេ ប៉ុន្តែបញ្ចេញជាតិពុលដើម្បីការពារខ្លួន។
នៅពេលដែលសត្វម៉ារើងម៉ារះភ័យស្លន់ស្លោ ឬការគំរាមកំហែង វានឹងរួញខ្លួន ហើយបញ្ចេញជាតិពុលថ្លាៗ គ្មានពណ៌។ ប្រភេទម៉ារើងម៉ារះខ្លះអាចបាញ់ជាតិពុលនេះបានចម្ងាយជាច្រើនសង់ទីម៉ែត្រ។ ជាតិពុលនេះអាចបណ្តាលឱ្យមានរោគសញ្ញាដូចខាងក្រោមៈ
រោគសញ្ញាដែលអាចកើតមានពីការប៉ះពាល់ជាមួយជាតិពុលរបស់ម៉ារើងម៉ារះ
- កន្ទួលក្រហម រលាក លើស្បែក
- រលាក រមាស់ និងឈឺចាប់ត្រង់ចំណុចដែលប៉ះពាល់ជាតិពុល
- ពងបែក ឬរលាក (ក្នុងករណីខ្លះ)
- ស្បែក​ប្រែ​ពណ៌​ត្នោត ឬ​ចំណុច​ខ្មៅ ដែល​អាច​នៅជាប់លើស្បែកបានច្រើន​ខែ
# បើសឹនប៉ះពាល់ភ្នែក
- ឈឺភ្នែក រលាកភ្នែក
- ភ្នែកក្រហម រលាកស្រោមកែវភ្នែក
- ហៀរទឹកភ្នែក
- ក្នុង​ករណី​ធ្ងន់ធ្ងរ វា​អាច​ធ្វើ​ឱ្យ​មាន​ការ​មើល​មិន​ច្បាស់ ឬ​ប្រឈម​នឹង​ការ​ងងឹត​ភ្នែក (ករណីកម្រ​)
រោគសញ្ញាផ្សេងៗ
- ចង្អោរ ក្អួត ប្រសិនបើប៉ះពាល់នឹងជាតិពុលច្រើន។
ការសង្គ្រោះដំបូងនៅពេលប៉ះពាល់នឹងជាតិពុលនេះ
ប្រសិនបើនៅលើស្បែក
- លាង​សម្អាត​កន្លែង​ដែល​មាន​បញ្ហា​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​ឱ្យបាន​ច្រើន។
– កុំ​ប្រើ​ទមកអាល់កុលដើម្បីលាង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់តែ​ធ្ងន់ធ្ងរ។
- ប្រសិនបើមានការរលាក ឬរមាស់ អ្នកអាចលាបថ្នាំប្រឆាំងនឹងការរលាក ឬក្រែម corticosteroid ។
ប្រសិនបើវាចូលទៅក្នុងភ្នែក
– លាង​ភ្នែក​ដោយ​ទឹក​ស្អាត ឬ​ទឹក​ថ្នាំលាង​ភ្នែក​យ៉ាង​ហោច​២០​នាទី។
- ទៅជួបគ្រូពេទ្យឯកទេសភ្នែកជាបន្ទាន់។
ទោះបីជាសត្វម៉ារើងម៉ារះមិនខាំមនុស្សក៏ដោយ ពួកគេអាចបញ្ចេញជាតិពុលដែលបណ្តាលឱ្យរលាក។ ការដឹងខ្លួន និងមានវិធីសង្គ្រោះបឋមត្រឹមត្រូវនឹងជួយកាត់បន្ថយហានិភ័យ និងបំបាត់រោគសញ្ញាដោយសុវត្ថិភាព។

15/05/2025
18/04/2025

ที่อยู่

555, 55 Somdet Phra Chao Tak Sin Road, Samre, Thon Buri, Thai
Bangkok
10600

เบอร์โทรศัพท์

+66899806677

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ចំណេះដឹង-ឥស្លាមผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์