TRY Liengheng-ទ្រី លៀងហេង

TRY Liengheng-ទ្រី លៀងហេង ✏Editor
🎤Reporter
🎥Video poster
🔊Sharer
📑News
🔔ដំណឹងពិតឥតក្លែងក្លាយ
(7)

22/06/2025

កម្ពុជានៅតែចិត្តល្អ ព្រមតាម១ច្រក ថែមជូន១ច្រកទៀត។

22/06/2025

ធ្វើលើសរហូត! ទា.ហា(ន)ផ្ទះលេខ២ បីនាក់ នាំក្រុមអ្នកជិះកង់ជនជាតិគេ១៥០នាក់ឡើងប្រសាទតាមាន់ធំទាំង.....។

22/06/2025

បន្ទាន់! ផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ ពីប្រទេសថៃ ចាប់ពីម៉ោង១២យប់នេះទៅ។

សម្ដេចបវរធិបបតី ហ៊ុន ម៉ាណែត: ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទា...
22/06/2025

សម្ដេចបវរធិបបតី ហ៊ុន ម៉ាណែត: ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។

បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។

Starting from midnight tonight, all fuel and gas imports from Thailand will be halted.

Fuel supply companies in Cambodia are able to import sufficiently from other sources to meet domestic fuel and gas demands within the country.

សម្ដេចបវរធិបបតី ហ៊ុន ម៉ាណែត: កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់...
22/06/2025

សម្ដេចបវរធិបបតី ហ៊ុន ម៉ាណែត: កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។

ខ្ញុំបានឯកភាពអោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឲ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយអោយជូនដំណឹងទៅភាគីថៃវិញផងដែរ។

ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។

កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។

វាជារឿងចម្លែកមួយដែរដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឲ្យមានការចរចាបើកច្រកព្រំដែនឲ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ។

ខ្ញុំមិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុងនិងគោលការណ៍ណាមួយច្បាស់លាស់សោះ។ ម្នាក់សុំចរចារទ្វេភាគីដើម្បីបើកច្រកអោយប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី។

ចំពោះកម្ពុជា គឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។

ចំពោះការបើកច្រកព្រំដែនរវាងកម្ពុជានិងថៃ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានៅតែប្រកាន់ជំហរដដែលគឺ÷ មិនមានការចាំបាច់ក្នុងការចរចារទ្វេភាគីរឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ។

បើភាគីថៃពិតជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ គឺអាចធ្វើបានយ៉ាងងាយស្រួលនិងលឿនបំផុត។ កងទ័ពថៃដែលជាអ្នកចាប់ផ្ដើមបិទច្រកជាឯកតោភាគី ត្រូវធ្វើការបើកច្រកឡើងវិញជាឯកតោភាគីឱ្យដូចស្ថានភាពមុនថ្ងៃទី៧ មិថុនាឆ្នាំ២០២៥ គឺជាការស្រេច។ កម្ពុជានឹងបើកឡើងវិញដែរយ៉ាងយូរប្រាំម៉ោងក្រោយ។ នេះគឺជាដំណោះស្រាយយ៉ាងសាមញ្ញបំផុត ដោយមិនចាំបាច់ចំណាយពេលចរចារនាំតែខាតពេលវេលា។ ត្រូវការតែជំហរនៃការចង់បាន ដោយពិតប្រាកដមួយរបស់ភាគីថៃតែប៉ុណ្ណោះ។

Late last night, 21st of June, governor of Udor Meanchey province reported to me that Military Region 2 of the Thai army has informed about its UNILATERAL decision to close Choub Korki border checkpoint from today.

I agreed with the governor's response that we will also close that border checkpoint permanently. I also ordered the governor to inform Thai side that Cambodia has also decided to close another checkpoint at Choam, all together with Choub Korki checkpoint from today onwards.

Since 7 June 2025, Thai army has UNILATERALLY implemented closures of border checkpoints between Cambodia and Thailand without much consideration of its negative effects on people of both countries.

It has never been Cambodia's intention to cause difficulty for people in our both countries who need to use border checkpoints. Yet, if Thai army continue to use this method to put pressure on Cambodia, Cambodia can answer accordingly at anytime.

It is strange that, while Thai political leaders, including the prime minister, have repeatedly requested for bilateral negotiation to reopen border checkpoints, Thai army continues to UNILATERALLY close or change times of closing border checkpoints.

I am not sure if this is tactics or strategy of working relationship between Thai government and Thai army, because it seems there is a lack of consensus and clearity on their real objective regarding border closures. One party wants to have a bilateral negotiation to re-open border check points and return to normal, while the other party, namely Thai army, continue to UNILATERALLY close border checkpoints.

For Cambodia, we always have consensus from top leadership of the government to the troops on the ground. When Prime Minister issues an order, agencies at national, subnational and the military execute accordingly.

With regard to the opening of border checkpoints between Cambodia and Thailand, I would like to reiterate Cambodian government's position: there is no need for any bilateral negotiation on reopening of border checkpoints.

If Thai side truly wants our border checkpoints to return to normal operations as before, it can be done easily and quickly. The Thai army, who unilaterally began to close border checkpoints on 7 June 2025, just needs to reopen it unilaterally first to the same as before that day. Cambodia will reopen all checkpoints on our sides the latest 5 hours after that. Such a simple solution can be done easily and quickly without the need to have any bilateral negotiation. All it needs is a true and honest desire to reopen border checkpoints by Thai side.

#ហ៊ុនម៉ាណែត
#កម្ពុជា

ស្រុកកំពង់សីលា :នៅថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៥លោកវរសេនីយ៍ត្រី សុខ សីហា អធិការរងផ្នែកសេនាធិការ និងសហការី តំណាងលោកវរសេនីយ៍ទោ...
21/06/2025

ស្រុកកំពង់សីលា :នៅថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៥លោកវរសេនីយ៍ត្រី សុខ សីហា អធិការរងផ្នែកសេនាធិការ និងសហការី តំណាងលោកវរសេនីយ៍ទោ ដូង វណ្ឌី អធិការនគរបាលស្រុកកំពង់សីលា បានចូលរួមអមដំណើរលោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងយកថវិការ ប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក សួន ចាន់គឹមហៀង នាយរងផ្នែកអត្តសញ្ញាណប័ណ្ណ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដែលកំពុងសម្រាកមាតុភាពនៅគេហដ្ឋាន។

អធិការដ្ឋាននគរបាលខេត្តព្រះសីហនុ

21/06/2025

ខ្ញុំក៏ឈប់ចាក់សាំងPTT, ឈប់ផឹកកាហ្វេអាម៉ាហ្សូន, ឈប់ចូល7 eleven, ឈប់ទិញប្រើផលិតផលថៃទាំងអស់ដែរ តែនៅចូលអាចម៍ នោមអីធម្មតា🤣

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដោយមានកា...
21/06/2025

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ចុះត្រួតពិនិត្យ ជលយានយន្តធ្វើអាជីវកម្ម ដើម្បីធានាសុវត្ថិភាពបច្ចេកទេសជលយានយន្ត និងការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា ៕

បង្ក្រាបករណីកាន់កាប់អាវុធដោយខុសច្បាប់ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២០:០០នាទី កម្លាំងនគរបាលជំនាញ...
21/06/2025

បង្ក្រាបករណីកាន់កាប់អាវុធដោយខុសច្បាប់

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២០:០០នាទី កម្លាំងនគរបាលជំនាញ បានធ្វើការចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០២នាក់ ដែលកាន់កាប់អាវុធខុសច្បាប់ នៅសណ្ឋាគារ រ៉ូយ៉ាល់ លីហ័រ ស្ថិតក្នុង ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ៖
១.ឈ្មោះ WANG HAILONG ភេទប្រុស កើតឆ្នាំ១៩៨៣ មុខរបរ លក់ស្រា
២.ឈ្មោះ WANG JIANJUN ភេទប្រុស កើតឆ្នាំ១៩៩៣ មុខរបរ មិនពិតប្រាកដ ។

វត្ថុតាងចាប់យកបាន ៖
• អាវុធខ្លី ១ដើម ម៉ាក រ៉ូឡូ មាន៥គ្រាប់
• ប្រអប់ដាក់អាវុធ ១ (ពណ៌ខ្មៅ)
• កូនកាំបិត ១ដើម
• ទូរស័ព្ទ iPhone ៣គ្រឿង
• រថយន្ត Lexus GS300 ពណ៌ស ស្លាកលេខភ្នំពេញ 2AE-3627 (បានប្រគល់ជូនម្ចាស់វិញដោយការអនុញ្ញាតពីព្រះរាជអាជ្ញា) ។

បច្ចុប្បន្ន កម្លាំងនគរបាលបានជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

ប្រភព: ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

លោកជំទាវ ភឿង សកុណា៖ ការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្...
21/06/2025

លោកជំទាវ ភឿង សកុណា៖ ការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្តគឺជាការបំពានលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរ

នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។

ប្រភព៖ អាជ្ញាធរជាតិអប្សរា

20/06/2025

អុញនុះ! ក្រុមហ៊ុនPTT គិតម៉េចទៅ?
========​
ទាក់ទងផ្សាយពាណិជ្ជកម្ម៖ 086 834 999/076 6666 982
Telegram Chanel: https://t.me/questioncamnews999

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអ៊ីរ៉ង់ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ សូមបង្កើនការប្រុងប្រយ័ត្ន...
19/06/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអ៊ីរ៉ង់ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ សូមបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការអនុវត្តន៍ឱ្យបានហ្នឹងម៉ាត់តាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីចៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ

ที่อยู่

Min Buri

เบอร์โทรศัพท์

+855188886878

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ TRY Liengheng-ទ្រី លៀងហេងผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์