Mr.Jeat 先做强.再做大
សម្រេចចិត្តធ្វើហើយ កុំធ្វើលំៗ
ដាក់ជីវិតធ្វើ100% ទើបលទ្ធផលល្អ
TRADING
-TRADING BROKER

World's First Trillionaire
10/06/2026

World's First Trillionaire

10/06/2026

ធ្លាប់ស្រមៃធ្វើជា (CEO) ដែរទេ? មានរឿងមួយដែលអ្នកត្រូវដឹងនោះគឺថា មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែអាចក្លាយខ្លួនជានាយកប្រតិបត្តិទាំងអស់នោះទេ។ ហេតុអ្វី? គឺដោយសារតែនៅពីក្រោយតំណែងជា CEO មានការងារស្មុគស្មាញជាច្រើនដែលមិនមែនត្រឹមតែមានមហិច្ឆតា សមត្ថភាព ទស្សនវិស័យ ឬ យុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ដែលជាចំណុចសំខាន់។
ហេតុដូច្នេះហើយ ប្រសិនបើអ្នកពិតជាមានក្តីសុបិនបែបនេះ អ្នកគួររៀនសូត្រពីចំណុចទាំង ៥ខាងក្រោមនេះ៖
១. រៀននិយាយបដិសេធន៍ថា “ទេ”
ការបង្វែរសំណើ ឬបដិសេធន៍គំនិតរបស់អ្នកណាម្នាក់គឺជាឥរិយាបថមួយដែលត្រូវរៀនហើយអ្នកត្រូវចេះជំនាញនេះឲ្យបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើបាន។ បេសកកម្មរបស់នាយកប្រតិបត្តិ គឺការរក្សាឲ្យបាននូវនិរន្តរភាពចក្ខុវិស័យសម្រាប់អាជីវកម្មក្នុងពេលអនាគតវែងឆ្ងាយមួយ។ នោះមានន័យថា អ្វីដែលជាមតិ ទស្សនៈ គំនិតរបស់អ្នកដទៃដែលបានលើកឡើងចំពោះមុខអ្នកគឺតែងតែស្ថិតនៅក្នុងដំណាក់កាលនៃការស្ទង់មតិជាមុន។ អ្នកគួរលើកជាសំនួរឡើងថា តើគំនិតនេះគឺជាការរំខាន ឬវានឹងរួមចំណែកធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើន?
២.រៀនលើកកម្ពស់អាជីវកម្មរបស់អ្នក
មានឈ្មោះថា ជានាយកប្រតិបត្តិដ៏ល្អមួយរូប គឺត្រូវរួមចំណែកយ៉ាងសកម្មក្នុងការជួយលើកកម្ពស់អាជីវកម្មឲ្យរីកចម្រើនជាលំដាប់។ អ្នកនឹងមិនអាចដឹងថា តើគំនិត សម្ព័ន្ធភាព ឬការសហការបន្ទាប់អាចនឹងមកពីទីណានោះទេ។ ការបង្កើតប្រអប់មួយជាមុនសម្រាប់អាជីវកម្ម អាចឲ្យមនុស្សជុំវិញអ្នកដឹងថា អ្នកមានមហិច្ឆតា និងជំនឿលើអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអាជីវកម្មធ្វើសម្រាប់ពួកគេ។ វាមានន័យថា អ្នកបានយល់ដឹងយ៉ាងពិតប្រាកដនៃបេសកកម្មអាជីវកម្មរបស់អ្នក និងអ្វីដែលអាជីវកម្មនេះអាចរួមចំណែកដល់សាធារណជន និងសហគមន៍។
៣.រៀនស្វែងយល់ស្ថានភាពទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ
មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានានា និងឱកាសផ្សេងដូចជា ការកិបកេង ការក្លែងបន្លំ ការកាន់កាប់ ឬការទិញលក់នៅក្នុងអាជីវកម្ម នាយកប្រតិបត្តិមិនត្រឹមតែដឹងពីស្ថានភាពនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចេះបកស្រាយរបាយការណ៍ហិរញ្ញវត្ថុផងដែរ។ វាជាជំនាញដ៏អស្ចារ្យមួយដែល CEO ត្រូវមាន សម្រាប់យកទៅចរចាជាមួយធនាគារ អ្នកវិនិយោគ ឬដៃគូអាជីវកម្មរបស់អ្នក។ សូមចងចាំថា វាតែងតែមាននរណាម្នាក់អាចមើលឃើញនូវអ្វីដែលជាចំណុចខ្វះខាតរបស់អ្នក។ ដូច្នេះហើយ នេះវាទាមទារឲ្យអ្នកត្រូវមានភាពឆ្លាតវៃ មានភាពហ្មត់ចត់ ហើយប្រសិនបើចាំបាច់ អ្នកអាចជួលអ្នកជំនាញខាងក្រៅមកធ្វើការជំនួសអ្នកលើបញ្ហានេះបាន។
៤.រៀនបើកចំហទទួលយកការរិះគន់
នៅពេលអ្នកមានតំណែងធំ និងជោគជ័យ មនុស្សគ្រប់គ្នានឹងខិតមកជិតអ្នកកាន់តែច្រើន ដែលអ្នកនឹងកាន់តែទទួលបានការកោតសរសើរ និងការគោរព។ ក៏ប៉ុន្តែសូមចាំថា មិនមែនពាក្យសរសើរចេញពីមនុស្សទាំងនោះ អាចធ្វើឲ្យអ្នកអាចកែប្រែចំណុចខ្វះខាតរបស់អ្នកបាន។ មតិរិះគន់របស់មនុស្សជុំវិញខ្លួនដូចជា ការរិះគន់ពីក្រុមការងារ បុគ្គលិកក្រោមបង្គាប់ ដៃគូ អតិថិជន និងមជ្ឈដ្ឋានផ្សេងៗទៀត នឹងជួយឲ្យអ្នកមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងកែលំអចំណុចខ្វះខាតឡើងវិញ។ សូមរៀនអត់ធ្មត់ និងរៀនទទួលយកការរិះគន់ដោយរីករាយ នោះអ្នកនឹងមានសុទិដ្ឋិនិយមចំពោះអាជីវកម្មរបស់អ្នក។
៥.រៀនមើលប្រតិបត្តិការអាជីវកម្មចេញពីគ្រប់ជ្រុងទាំងអស់
នៅពេលដែលនាយកប្រតិបត្តិម្នាក់ទទួលយកជំនួញមកគ្រប់គ្រងក្នុងដៃ នោះវាមិនមែនមានន័យថា អ្នកផ្ដោតតែលើការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្ត្រ ឬកិច្ចប្រជុំការងារប៉ុណ្ណោះទេ។ វាគឺជាការស្វែងយល់ និងពិនិត្យមើលពីដំណើរការផ្សេងៗដែលកើតមានឡើងនៅផ្ទៃក្នុងក្រុមហ៊ុន។ ចាប់ពីខ្សែផលិតកម្មរហូតដល់បានទៅដល់ផ្នែកដឹកជញ្ជូន នាយកប្រតិបត្តិត្រូវយល់ឲ្យបានច្បាស់បំផុត និងត្រួតពិនិត្យរាល់មុខងារផ្សេងៗ ដែលរួមចំណែកដល់ប្រតិបត្តិការអាជីវកម្មទាំងមូល។ តាមរយៈវិធីនេះ ក្នុងករណីមានភាពអាសន្នកើតមានឡើង នាយកប្រតិបត្តិអាចឈានជើងចូលមកដោះស្រាយបានយ៉ាងមានប្រសិទ្ធភាព និងអាចបង្ហាញថា វត្តមានរបស់ខ្លួននៅក្នុងក្រុមហ៊ុននេះ មិនមែនមកត្រឹមតែទទួលខុសត្រូវក្នុងតំណែងរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងស្គាល់ការងារគ្រប់ជ្រុងផ្សេងទៀតរបស់បុគ្គលិក៕

04/06/2026

ខ្មៅស្រីខ្មែរ - ម្ចាស់ដើម

31/05/2026

ពេជ្រ ណាចា vs ឫទ្ធិ សេនាសំរឺទ្ធ

KRUD KUN KHMER ផ្សាយចេញពីដីឡូតិជាប់ក្លោងទ្វាវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ
ថ្ងៃអាទិត្យ​ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ។

31/05/2026

ដើមហេតុ ៧ វីធីសំងាត់នៃលុយលានដែលអ្នកមិនបានដឹង៖
លុយធំកើតពី “ការដោះស្រាយបញ្ហាធំ”

មនុស្សដែលរកចំណូលខ្ពស់ មិនមែនត្រឹមធ្វើការខ្លាំងជាងគេទេ ប៉ុន្តែពួកគេដោះស្រាយបញ្ហាដែលមានតម្លៃខ្ពស់ជាងគេ។
បញ្ហាធំ = តម្លៃធំ = ប្រាក់ចំណូលធំ។

ឧទាហរណ៍៖ អ្នកដែលជួយអាជីវកម្មកើនប្រាក់ចំណេញ 10% អាចមានតម្លៃជាងអ្នកធ្វើការធម្មតាជាច្រើនដង

2. អ្នកមានគិតពី “Asset” មុន “Salary”

មនុស្សភាគច្រើនរស់លើប្រាក់ខែ។
តែអ្នកមាន បង្កើត Asset ដូចជា៖

* អាជីវកម្ម
* អចលនទ្រព្យ
* Brand ផ្ទាល់ខ្លួន
* Skill ដែលអាចបង្កើតចំណូលបានជាបន្ត

Asset គឺអ្វីដែលធ្វើឱ្យលុយរត់មករកអ្នក ទោះអ្នកកំពុងសម្រាកក៏ដោយ។

3. ចំណេះដឹងហិរញ្ញវត្ថុសំខាន់ជាងប្រាក់

មនុស្សខ្លះរកបានលុយច្រើន តែរក្សាមិនបាន។
មូលហេតុគឺ ខ្វះ Financial Mindset។

អ្នកជោគជ័យស្គាល់៖

* របៀបគ្រប់គ្រងលុយ
* របៀបវិនិយោគ
* របៀបបង្កើត Cash Flow
* របៀបកុំឱ្យបំណុលគ្រប់គ្រងជីវិត

4. ទម្លាប់តូចៗ បង្កើតទ្រព្យធំ

លុយលានមិនមកពីសំណាងមួយយប់ទេ។
វាកើតពីទម្លាប់ដដែលៗរាល់ថ្ងៃ៖

* អានសៀវភៅ
* រៀន Skill ថ្មី
* សន្សំ និងវិនិយោគ
* គ្រប់គ្រងពេលវេលា
* មានវិន័យលើខ្លួនឯង

“ជីវិតអ្នកថ្ងៃក្រោយ គឺជាលទ្ធផលនៃទម្លាប់អ្នកថ្ងៃនេះ”

5. Network មានតម្លៃជាងកម្លាំងម្នាក់ឯង

អ្នកអាចរីកចម្រើនលឿន តាមរយៈមនុស្សដែលអ្នកនៅជុំវិញ។

បើអ្នកនៅជាមួយ៖

* មនុស្សមានគំនិតធំ
* មនុស្សវិជ្ជមាន
* មនុស្សមានចក្ខុវិស័យ

អ្នកនឹងចាប់ផ្តើមគិត និងធ្វើដូចពួកគេផងដែរ។

6. អ្នកមាន “លក់តម្លៃ” មិនមែនលក់ពេលវេលា

មនុស្សភាគច្រើនប្ដូរ “ម៉ោងធ្វើការ” ទៅជាលុយ។
តែអ្នកមាន បង្កើតតម្លៃដែលអាចពង្រីកបាន។

ឧទាហរណ៍៖

* Course
* Content
* Business System
* Digital Product
* Brand

វាអាចរកចំណូលបានច្រើនដង ដោយមិនចាំបាច់ប្រើពេលដដែលៗ។

7. ផ្លូវទៅលុយលាន ចាប់ផ្តើមពីការគ្រប់គ្រងខ្លួនឯង

មុនគ្រប់គ្រងលុយ អ្នកត្រូវគ្រប់គ្រង៖

* អារម្មណ៍
* ការចំណាយ
* ទម្លាប់
* ការភ័យខ្លាច
* ការពន្យាពេល

មនុស្សដែលឈ្នះខ្លួនឯងបាន ជាមនុស្សដែលអាចបង្កើតអនាគតធំបាន។

សារសំខាន់

“លុយលាន” មិនមែនជារឿងសំណាងប៉ុណ្ណោះទេ
តែជាការរួមបញ្ចូលគ្នារវាង

* គំនិត
* ទម្លាប់
* ចំណេះដឹង
* វិន័យ
* និងចក្ខុវិស័យរយៈពេលវែង។

31/05/2026

Hello Sunday

30/05/2026

សុខទុក្ខយ៉ាងណា បងប្អូនយើង!

28/05/2026

Good morning

28/05/2026

របៀបអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាអ្នកដឹកនាំដ៏ឆ្នើម៖
១. ស្វែងយល់ពីខ្លួនឯងឱ្យកាន់តែច្បាស់
• ត្រូវដឹងថាអ្វីដែលផ្ដល់ថាមពលឱ្យអ្នក និងអ្វីដែលធ្វើឱ្យអ្នកអស់កម្លាំងចិត្ត។
• មានភាពស្មោះត្រង់ចំពោះខ្លួនឯង យកចិត្តទុកដាក់លើមតិរិះគន់ដើម្បីស្ថាបនា និងបើកចិត្តឱ្យទូលាយក្នុងការរៀនសូត្រ។
២. រក្សាចិត្តចង់ចេះចង់ដឹង
• អានស្ដាប់ និងស្វែងយល់អ្វីដែលថ្មីៗនៅក្រៅរង្វង់ការងារប្រចាំថ្ងៃរបស់អ្នក។
• ចេះសួរសំណួរដែលស៊ីជម្រៅ និងជជែកជាមួយមនុស្សដែលមានទស្សនៈខុសពីអ្នក។
៣. ពង្រឹងភាពរឹងមាំនៃផ្លូវចិត្ត
• រក្សាចិត្តឱ្យស្ងប់ និងមានគោលជំហររឹងមាំនៅពេលជួបការលំបាក។
• ហ៊ានទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ហើយបង្ហាញវត្តមានប្រកបដោយភាពច្បាស់លាស់ និងខ្ជាប់ខ្ជួន។
៤. ជួយអ្នកដទៃឱ្យរីកចម្រើន
• ធ្វើជាគ្រូបង្វឹក (Coach) ជាជាងអ្នកត្រួតត្រា ហើយទុកឱកាសឱ្យក្រុមការងារមានម្ចាស់ការលើការងាររបស់ពួកគេ។
• ផ្ដល់តម្លៃ និងអបអរសាទរលើរាល់ការរីកចម្រើន ទោះបីជាលទ្ធផលនោះមិនទាន់ល្អឥតខ្ចោះក៏ដោយ។
៥. ហ៊ានសាកល្បងអ្វីដែលថ្មី
• ហ៊ានទទួលយកបញ្ហាប្រឈមដែលធ្វើឱ្យអ្នកចាកចេញពីភាពសុខស្រួល (Comfort Zone)។
• ការរីកចម្រើនជាទូទៅ ចាប់ផ្ដើមនៅពេលដែលអ្នកមានអារម្មណ៍ថាមិនសូវប្រាកដប្រជា ឬមានភាពភ័យខ្លាចបន្តិចបន្តួច។
៦. រក្សាទំនាក់ទំនងល្អ
• ការដឹកនាំនឹងធ្វើឱ្យអ្នកឯកោ ប្រសិនបើអ្នកនៅដាច់ឆ្ងាយពីគេឯង។
• កសាងទំនាក់ទំនងដ៏ស្មោះត្រង់ជាមួយមនុស្សដែលហ៊ាននិយាយពាក្យពិតប្រាប់អ្នក។
៧. ដឹកនាំដោយមានគោលបំណងច្បាស់លាស់
• ដាក់តម្លៃស្នូលនៃជីវិតរបស់អ្នកជាអាទិភាព ក្នុងការសម្រេចចិត្តរាល់កិច្ចការទាំងពួង។
• នៅពេលដែលការងាររបស់អ្នកដើរស្របតាមគោលដៅជីវិត វានឹងធ្វើឱ្យការងារនោះកាន់តែមានន័យ។

28/05/2026

១- គ្រប់គ្រងគំនិតរបស់អ្នក (ចិត្ត)
គំនិតគឺជាការចាប់ផ្តើមនៃអ្វីៗទាំងអស់ គំនិតអវិជ្ជមានធ្វើឱ្យជីវិតមានការលំបាក។

២- គ្រប់គ្រងពាក្យសម្ដីរបស់អ្នក (មាត់)
ពាក្យល្អអាចផ្លាស់ប្តូរទំនាក់ទំនង ពាក្យខ្លះព្យាបាលបេះដូង តែពាក្យខ្លះបំផ្លាញអ្វីៗទាំងអស់។

៣- គ្រប់គ្រសកម្មភាពបស់អ្នក (ចលនា)
សកម្មភាពនីមួយៗអាចមានផលវិបាក សកម្មភាពខុសបំផ្លាញជីវិត សកម្មភាពត្រឹមត្រូវផ្លាស់ប្តូរជីវិត។

៤- គ្រប់គ្រងពេលវេលាពេលព្រឹករបស់អ្នក (ពេលព្រឹក)
ព្រឹកព្រលឹមល្អ = ថ្ងៃល្អ ការភ្ញាក់ពីដំណេកដោយមានគោលដៅគឺល្អជាងការភ្ញាក់ពីដំណេកដោយគ្មានគោលដៅ។

៥- គ្រប់គ្រងអាហាររបស់អ្នក (អាហារ)
អាហារមិនត្រឹមតែបំពេញការស្រេកឃ្លានរបស់អ្នកទេ តែវាផ្តល់ថាមពលដល់ជីវិតរបស់អ្នក​ ប៉ុន្តែបើអ្នកញាំមិនបានត្រឹមត្រូវ ឬញាំលើសពីតម្រូវការវាទៅជាបំផ្លាញអ្នកវិញ។

៦- គ្រប់គ្រងលុយរបស់អ្នក (លុយ)
បើគ្រាន់តែចេះរកលុយគឺមិនគ្រប់គ្រាន់ទេ តែអ្នកត្រូវតែចេះចំណាយវាដោយឈ្លាសវៃ លុយដែលអ្នកមិនអាចគ្រប់គ្រងបានវានឹងមកគ្រប់គ្រងជីវិតរបស់អ្នកជំនួសវិញ។

៧- គ្រប់គ្រងអារម្មណ៍របស់អ្នក (អារម្មណ៍)
អារម្មណ៍ពុះកញ្រ្ជោលអាចបំផ្លាញអនាគតទាំងមូលរបស់អ្នកបាន ហើយអ្នកដែលអាចរក្សាភាពស្ងប់ស្ងាត់បានគឺជាមនុស្សដែលពូកែបំផុត។

ที่อยู่

Nakhon Pathom
73210

เบอร์โทรศัพท์

+66660916059

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mr.Jeatผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Mr.Jeat:

ทางลัด

แชร์