01/09/2025
នៅលើកម្រាលព្រំក្រហមដ៏វែង អមសងខាងដោយ កងកិត្តិយសដ៏ស្វាហាប់របស់សាធារណរដ្ឋប្រជាមានិតចិន ជាមួយទង់ជាតិចំរុះពណ៌នៃបណ្ដាប្រទេសជាច្រើន គឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងធ្វើដំណើរប្រកបដោយភាពស្វាហាប់ ជឿជាក់ ឆ្ពោះទៅកាន់វេទិកាដែលប្រធានាធិបតីចិន ស៊ី ជីនពីង និងភរិយា កំពុងរង់ចាំទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចបវរធិបតី រួមជាមួយនឹងបណ្ដាមេដឹកនាំពិភពលោក ជាច្រើនទៀតផងដែរ។
On a long red carpet, flanked by the vibrant honor guard of the People's Republic of China and a colorful array of flags from many nations, Samdech Moha Borovathipadei Hun Manet, Prime Minister of Cambodia, walks with energy and confidence is heading toward a stage where Chinese President Xi Jinping and his wife are waiting to warmly welcome him, also with many other world leaders.