
26/06/2025
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ គោរពជូន លោកអភិបាល នៃគណៈអភិបាលស្រុកបាទី សំណើសុំជួយសហការផ្សព្វផ្សាយ និងអន្តរាគមក្នុងការរុះរើ រំកិល លើសំណង់ផ្សេងៗ និងការដាក់តាំងលក់ដូរលើចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវជាតិលេខ២ ប្រវែង១៦.៣០ គីឡូម៉ែត្រ ចាប់ពីគីឡូម៉ែត្រ៣១+០០០ (ព្រំប្រទល់ខេត្តតាកែវ-ខេត្តកណ្តាល) ដល់គីឡូម៉ែត្រ៤៧+៣០០ (ព្រំប្រទល់ស្រុកបាទី-ស្រុកសំរោង) ស្ថិតក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។