Pu Chhoungh-ឆើញ

Pu Chhoungh-ឆើញ Welcome to Mr Chhoungh Eating Page, we created this content so that you can watch the latest enterta

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖សូមជម្រាបជូនសាធារណជនជ្រាបថា ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង ៥:៣...
05/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖
សូមជម្រាបជូនសាធារណជនជ្រាបថា ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង ៥:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥
បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។
សូមបញ្ជាក់ថាតំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។

Spokesperson of the Ministry of National Defense of the Kingdom of Cambodia:
The situation in An Ses area as of 5:30 PM on August 5, 2025.
The illegal installation of barbed wire by the Thai side in An Ses area on August 4, 2025, has been removed, and the machinery has ceased its operations as of the afternoon of August 5, 2025. The removal followed discussions and negotiations between the Cambodian and Thai forces positioned in An Ses area. It should be noted that An Sneh area is within Cambodian territory and is fully controlled by the Cambodian armed forces after the Ceasefire agreement between Cambodia and Thailand came into force at midnight on July 28, 2025.

សេចក្តីប្រកាសព័ត៌មាន  ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថា...
04/08/2025

សេចក្តីប្រកាសព័ត៌មាន
ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃដូចខាងក្រោម៖
នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។ គួររំលឹកផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

I would like to inform the public, as well as national and international journalists, of the following:

At 11 a.m. this morning, Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory, and even laid barbed wire, despite strong objections from our forces. It is also worth noting that Cambodia recently arranged a visit by foreign military attachés to those locations on July 30, 2025, clearly demonstrating that these areas are part of Cambodian sovereign territory. This act constitutes a flagrant violation of the ceasefire and poses a grave threat to peace and security along the border between the two countries, as well as to the wider region. Cambodia calls on the international community — particularly partner countries that have worked tirelessly to help achieve this hard-won ceasefire and wish to see it fully and effectively implemented — to demand that Thailand immediately stop its aggressive actions and strictly respect international law, especially Cambodia’s sovereignty and territorial integrity.

Phnom Penh, August 04, 2025
Spokesperson of the Ministry of National Defense Kingdom of Cambodia

ដកស្រង់អត្ថបទទាំងណីហ្វេស ប៊ុក របស់លោកគ្រូធំនៃអ្នកកាសែតមានអត្ថ័យបំផុតស្តីសង្រ្គាមខ្មែរ-សៀម: បងប្អូនអាចចំណាយពេលអានបន្តិចព្...
04/08/2025

ដកស្រង់អត្ថបទទាំងណីហ្វេស ប៊ុក របស់លោកគ្រូធំនៃអ្នកកាសែតមានអត្ថ័យបំផុតស្តីសង្រ្គាមខ្មែរ-សៀម: បងប្អូនអាចចំណាយពេលអានបន្តិចព្រោះជាអត្ថបទល្អ

នេះជាអ្វីដែលយើងទទួលក្រោយពីការផ្ទុះសង្គ្រាម ៖
២៤,២៥,២៦,២៧,២៨ គឺរយៈពេល៥ថ្ងៃ

✍️បើយើងក្រលេកទៅមើលប្រទេសថៃសិន នោះប្រាកដណាស់ថានេះជាសង្គ្រាមដ៏ធំបំផុតមួយរបស់ថៃ ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ៤៥ ឆ្នាំ ឬ ក្នុងកំឡុង ៤ ទសវត្សរ៍ចុងក្រោយកន្លងមកនេះ ពោលគឺក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះថៃបានប៉ះគ្នាជាមួយឡាវ ភូមា និងម៉ាឡេស៊ី ជាមករហូតតែមិនដែលប្រយុទ្ធគ្នាជាលក្ខណៈទ្រង់ទ្រាយធំបែបនេះឡើយ សូម្បី ជំនាន់ឆ្នាំ ២០០៨ ដល់ឆ្នាំ២០១១ ដែលថៃបានប្រយុទ្ធជាមួយកម្ពុជា ក៏មិនធំដល់ថ្នាក់នេះដែរ ក្នុងរយៈពេលសង្គ្រាម ៥ ថ្ងៃកន្លង មកនេះ ថៃបានបញ្ចេញចង្កូម មកទាំងអស់តែម្តង មិនថា ប្រើរថក្រោះស៊េរីទំនើប យន្តហោះចំបាំង F 16(បំពានច្បាប់ទិញលក់ជាមួយអាមេរិក) ឬ gripen fighter jet កាំភ្លើងធំធុនធ្ងន់ គ្រាប់បែក ចង្កោម(បំពានច្បាប់អន្តរជាតិ) ហើយថែមទាំងប្រើគ្រាប់បែកដែលមានផ្សែងពុលមកថែមទៀតផង(បំពានច្បាប់អន្តរជាតិ) រហូតដល់ថ្នាក់មានសាស្ត្រាចារ្យល្បីម្នាក់នៅអាមេរិក ប្រៀបធៀបកងទ័ពថៃទៅ នឹងក្រុមកុលសម្ព័ន្ធព្រៃកាលពី ២០០០ឆ្នាំមុន ដែលគិតតែពីធ្វើសង្គ្រាមមិនខ្វល់ពីច្បាប់អ្វីទាំងអស់ ហើយថែមទាំងចាញ់យ៉ាងអាម៉ាសទៀត អាចនិយាយបានថាសង្គ្រាម ៥ ថ្ងៃ រវាងថៃនិងកម្ពុជានេះ ពិតណាស់ថា ថៃនិងចារទុកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះភាពអាម៉ាសនិងការចាញ់សង្គ្រាមនេះមិនខាន ។
✍️បើយើងងាកមកមើលពីកម្ពុជាយើងវិញ នោះយើងសង្កេតឃើញថា
⛔សង្គ្រាមខ្មែរសៀម2025 គឺខ្លាំងក្លាជាង 2008(សង្គ្រាមព្រះវិហារ) សង្គ្រាមនេះបង្ហាញឲ្យពិភពលោកដឹងថា÷
1. ខ្មែរឈ្នះគ្រប់សមរភូមិ / សៀមចាញ់គ្រប់សមរភូមិ ( ការទូត យោធា ផ្លូវច្បាប់អន្តរជាតិ)
2. កម្ពុជាមានឯកភាពជាតិជាធ្លុងមួយ/សៀមបែកបាក់ (រាជវាំង យោធា រដ្ឋាភិបាល ពលរដ្ឋ ពហុបក្ស)
3. ទ័ពខ្មែរ ពុះពារ ពលី ប្តេជ្ញា ក្លាហាន / សៀមបាក់ទ័ព ទាហានគ្មានបទពិសោធន៍ អាងសព្វាវុធទំនើប អាងកងទ័ពច្រើនតែវ័យក្មេង ទាហានរត់ចោលជួរ)
4.​ ពិភពលោកទទួលស្គាល់កម្ពុជា / សៀមបាក់មុខ គ្រប់ចរន្ត
5.​ កម្ពុជាទទួលបានបទពិសោធន៍ច្រើនពីសង្គ្រាម​ 2025ពិសេសបច្ចេកវិទ្យា ដ្រូនប្រឆាំងដ្រូន ប្រព័ន្ធប្រសិទ្ធិភាពដែនអាកាស ភ្នាក់ងារចារកម្ម ប្រព័ន្ធGPS សព្វាវុធទំនើប យន្តហោះចម្បាំង
6.​ វិស័យយោធាខ្មែរគឺអាចនិយាយបានថាបង្ករ ការភ្ញាក់ផ្អើលដល់ពិភពលោក/សៀមបង្ហាញភាពកំសោយទៅកាន់ពិភពលោកយ៉ាងអាម៉ាស់
7.​ វិស័យទេសចរណ៍÷ សៀមនឹងខាតបង់ទេសចរអន្តរជាតិ ចាប់ពីម៉ោងនេះតទៅ / កម្ពុជានឹងបើកសករាជថ្មីលើវិស័យទេចរណ៍ដោយក្តីអាណិតអាសូរ
8.​ ខ្មែរបង្ហាញពិភពលោកថា មានអង្គព្រះមហាក្សត្រ ប្រកបដោយសេចក្តីថ្លៃថ្នូរ ស្រលាញ់សន្តិភាព ហើយថ្នាក់ដឹកនាំខ្មែរប្រកបដោយភាពឆ្លាតវៃ /សៀមបង្ហាញពិភពលោកថា មហាក្សត្រគឺគ្មានប្រជាប្រិយភាព ស្តេចសៀមល្មោភសង្គ្រាម មានចរឹកជាអ្នកលេង រដ្ឋាភិបាលសៀមទន់ខ្សោយដោយមិនអាចគ្រប់គ្រងថ្នាក់ក្រោមជាតិ ពិសេសក្រុមយោធា ដែលបង្កអរិយភាពតាមបន្ទាត់ព្រំដែន យកសង្គ្រាមមកដោះស្រាយបញ្ហា
9.​ ខ្មែរត្រូវការសន្តិភាព មិត្តភាព អ្នកជិតខាងល្អ រួមទាំងការដោះដូរពាណិជ្ជកម្មប្រកបដោយចីរភាព/ សៀមមានសត្រូវជុំទិស ឡាវ ភូមា ម៉ាឡេស៊ី នឹង​ កម្ពុជា🇰🇭
10.​ រាស្រ្តខ្មែរ រួសរាយ ទន់ភ្លន់ មេត្តាធម៌ សេចក្តីថ្លៃថ្នូរ ស្មោះត្រង់ចេះសិក្សា ប្រវត្តិសាស្រ្ត ស្នាមញញឹមចេញពីចិត្ត / សៀម គឺ កោងកាច បំភ្លៃប្រវត្តិសាស្ត្រ រាស្ត្រភាគច្រើនល្ងង់ខ្លៅជាតិជ្រុលនិយម មិនសិក្សាពីខ្លួនឯង មោទនភាពលើខ្លួនឯងជ្រុល មើលងាយជាតិសាស្រ្តដទៃជុំវិញ
11. ខ្មែររួបរួមគ្នាជាធ្លុងមួយទាំងកងទ័ព ទាំងមន្ត្រី ទាំងរាស្រ្ត យុវជនក្នុងស្រុកនិង អ្នករស់នៅបរទេស ។ ការរួមបញ្ចូលគ្នានេះគឺជាភាពខ្លាំង ដែលអាចទប់ទល់នឹងការវាយប្រហារ របស់សត្រូវនិងវាយបកសត្រូវវិញបានយ៉ាងល្អ។


បងប្រុស វីរៈកងទ័ព ឈ្មោះ ចឹក​ ឆុន អាយុ៤៥ឆ្នាំ បានទទួលមរណៈភាព ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ ដោ...
02/08/2025

បងប្រុស វីរៈកងទ័ព ឈ្មោះ ចឹក​ ឆុន អាយុ៤៥ឆ្នាំ បានទទួលមរណៈភាព ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ ដោយសារថៃបាញ់ផ្សែងពុល
សពនេះរៀបចំធ្វេីបុណ្យ នៅភូមិគោកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប

សូមវិញ្ញាណបាន​ក័ន្ធបង សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតទ្បេីយ
#កូនខ្មែរចងចាំវីរៈកងទ័ពជានិច្ច🙏😭

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា នៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ភាគីថៃបានប្រគល់មកឱ...
01/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា នៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន ០២ រូបប៉ុណ្ណោះ។ ដូច្នេះកម្ពុជាបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

Spokesperson for the Ministry of National Defense of the Kingdom of Cambodia: As of 11:00 a.m. on August 1, 2025, the Thai side had returned only two Cambodian troops. Therefore, Cambodia continues to urge the Thai side to promptly repatriate the remaining personnel in accordance with international humanitarian law.

01/08/2025

ស្តាប់ហើយឈឺចាប់ណាស់ចោរគឺជាចោរមិនអាចទុក្ខចិត្តចោរបានទេ 🥹🙏

ជួយស៊ែឲពិភពលោកបានដឹងពីល្បិចចោរសៀមផង🇹🇭

31/07/2025

នេះជាកម្រងឯកសារប្រវត្តិសាស្រ្តសម្រាប់កូនខ្មែរត្រូវតែចង់ចាំថាថៃជាចោរឈ្លានពានទឹកដីខ្មែរ🇰🇭 24.7.2025

Thailand must be held responsible for invading Cambodia 🇰🇭24.7.2025
#សង្គ្រាមរវាងកម្ពុជានិងថៃ #ថៃបានចាប់ផ្តើមធ្វើសង្រ្គាមមុន #វិបត្តិក្រោយពេលសង្រ្គាមចប់

03/06/2025

មនុស្សដែលបាត់នៅទំនប់ថ្មីរកឃើញហើយ អាណិតណាស់ ចូលរួមរំលែកទុក្ខដល់គ្រួសារសព្វផង 😭🙏🏻🙏🏻🙏🏻
្នាកមួយផងបងប្អូន🙏🥲🕊️

28/05/2025

កាប៉ៈទង្គិចរវាងទាហ៊ានខ្មែរនិងទាហ៊ានថៃ😱😱(ប៉ៈគ្នាមួយប្រាវ)

27/05/2025

បាតុភូតចម្លែក 😱

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!
23/05/2025

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!

ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+85593920518

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pu Chhoungh-ឆើញผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Pu Chhoungh-ឆើញ:

แชร์