Battambang Buzz ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Battambang Buzz, ครีเอเตอร์วิดีโอ, Phra Nakhon.

អនុមោទនាពិធីបុណ្យ កាន់បិណ្ឌ (បិណ្ឌ ១) 🪷🌷🙏🏻ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែក...
08/09/2025

អនុមោទនាពិធីបុណ្យ កាន់បិណ្ឌ (បិណ្ឌ ១) 🪷🌷🙏🏻
ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន ទឹកស្ទឹងសង្កែហក់ឡើងខ្ពស់ដល់ចំណុចប្រកាសប្រុងប្រយ័ត្នហើយ🙏🙏📊ព្រឹកថ្ងៃទី២ កញ្ញា ២០២៥
02/09/2025

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន ទឹកស្ទឹងសង្កែហក់ឡើងខ្ពស់ដល់ចំណុចប្រកាសប្រុងប្រយ័ត្នហើយ🙏🙏📊

ព្រឹកថ្ងៃទី២ កញ្ញា ២០២៥

សូមកោតសសើរចំពោះបេក្ខជនដែលមានវ័យចំណាស់ជាងគេ (៦៤ឆ្នាំ) ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ...
28/08/2025

សូមកោតសសើរចំពោះបេក្ខជនដែលមានវ័យចំណាស់ជាងគេ (៦៤ឆ្នាំ) ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ទោះបីជាស្ថិតក្នុងវ័យចំណាស់ និងមានបញ្ហាភ្នែក ប៉ុន្តែលោកនៅតែមានការតស៊ូចូលរួមក្នុងការប្រឡង។ បេក្ខជនឈ្មោះ ឃឹម សាវ៉ាន់ ដែលមានតុលេខ ២៣០ បន្ទប់លេខ១០ នៅមណ្ឌលប្រឡងអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ។

27/08/2025

សូមជូនពរប្អូនៗ សិស្សថ្នាក់ទី១២ទាំងអស់ ប្រឡងបាក់ឌុបឲ្យបានជាប់ទាំងអស់គ្នា និងសូមឱ្យទទួលបាននិទ្ទេសល្អៗ

សូមជូនពរប្អូនៗបេក្ខជនសុខសប្បាយទាំងអស់និងប្រឡងបាននិទ្ទេសល្អគ្រប់ៗគ្នា #បាក់ឌុប2025
27/08/2025

សូមជូនពរប្អូនៗបេក្ខជនសុខសប្បាយទាំងអស់និងប្រឡងបាននិទ្ទេសល្អគ្រប់ៗគ្នា
#បាក់ឌុប2025

17/08/2025

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ទាហានថៃ បានយកសំណាញ់មកបិទបន្ថែមនៅកន្លែងដែលពួកគេ បានយកបន្លាលួសមកព័ទ្ធយកផ្ទះអ្នកស្រុកនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីកុំឲ្យយើងឃើញពីសកម្មភាពរបស់ពួកគេនៅខាងក្នុង។

បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលជាម្ចាស់លំនៅដ្ឋានទាហានថៃ មកព័ទ្ធយកនោះ បានមកឈរស្រែកតវ៉ា និងទាមទារឲ្យទាហានថៃ ប្រគល់ផ្ទះជូនពួកគេវិញ ហើយអំពាវនាវឲ្យអន្តរជាតិជួយដោះស្រាយ និងអន្តរាគមន៍ទៅភាគីថៃ មានចំណាត់ការលើបញ្ហានេះផង។

តាមការបញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ផ្ទះពលរដ្ឋខ្មែរយើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរជ្រៅ ដែលទាហានថៃ មកព័ទ្ធយកនោះ ប៉ះពាល់១២គ្រួសារ (៥៩នាក់ រួមទាំងក្មេងផងដែរ) ក្នុងនោះមានជនពិការ៤នាក់ និងស្រ្តីមានផ្ទៃពោះ២នាក់។

យ៉ាងណាក៏ដោយ សម្រាប់ពលរដ្ឋរងគ្រោះទាំងនេះ ត្រូវបានលោកអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ ជួយដោះស្រាយជាបណ្តោះអាសន្ន សម្រាប់កន្លែងស្នាក់នៅ និងហូបចុកគ្រប់គ្រាន់។

🔴ចៀសវាងទិញអីវ៉ាន់ច្រឡំប្រទេស ដូច្នេះគួរតែស្គាល់លេខកូដផលិតផលប្រទេសនិមួយៗក្នុងតំបន់អាស៊ានឱ្យច្បាស់! 📲Save ទុកទាំងអស់គ្នា! ...
16/08/2025

🔴ចៀសវាងទិញអីវ៉ាន់ច្រឡំប្រទេស ដូច្នេះគួរតែស្គាល់លេខកូដផលិតផលប្រទេសនិមួយៗក្នុងតំបន់អាស៊ានឱ្យច្បាស់! 📲Save ទុកទាំងអស់គ្នា!
*ជាពិសេស ផលិតផលកម្ពុជា 🇰🇭 ត្រូវតែចាំជាងគេ*

15/08/2025

អ្នកព័ត៌មានម្នាក់ប្រចាំសេតវិមានរបស់ប្រធានាធិបតីអាមេរិក គឺលោក Michael B Alfaro នៅល្ងាច និងយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅយកព័ត៌មាន ពិនិត្យមើលជាក់ស្តែង និងបានឡាយផ្ទាល់ នៅចំណុចព្រំដែនក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កន្លែងដែលទាហានថៃ បានរាយបន្លាលួស រាយសំណាញ់ និងកង់ឡាន ព័ទ្ធយកផ្ទះអ្នកស្រុកនៅទីនោះ។

15/08/2025

វីដេអូយកចេញពីការផ្សាយផ្ទាល់របស់លោក Mrchael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានសហរដ្ឋអាមេរិច ដែលបានចុះទៅដល់មូលដ្ឋានជាក់ស្តែង ហើយបានផ្សាយបន្តផ្ទាល់ទាំងភ្លៀង ដោយសង្ខេបខ្លឹមសារដូចខាងក្រោម៖
ប្រជាជនកម្ពុជាត្រូវការសន្តិភាព
- ក្មេងៗត្រូវការជម្រក ត្រូវការរៀន
- គាត់ថានឹងបង្ហាញរូបភាព និងវីដេអូការពិតអំពីអ្វីដែលកើតមានចំពោះលោកប្រធានាធិបតីអាមេរិក
- ប្រព័ន្ធព័ត៌មានជាច្រើនបានកុហកលោកប្រធានាធិបតី ហើយគាត់កំពុងបង្ហាញការពិត
- ពេលដែលកម្ពុជា សម្រេចឯកភាពកិច្ចព្រមព្រៀងបទឈប់បាញ់ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ពីមុនកម្ពុជា មិនដែលមានទ័ពនៅទីនេះទេ ហើយក្រោយបទឈប់បាញ់ កម្ពុជាក៏មិនមានដែរ តែខាងថៃបានចោទថាកម្ពុជាដាក់ទ័ព ហើយតម្រូវឱ្យថៃការពារបូរណភាពទឹកដីគេ តែការពិតនេះគ្មានអ្វីទាំងអស់
- នេះជាអ្វីដែលថៃបានបង្កើតឡើង ហើយចង់លេងល្បែងរបស់ខ្លួន ហើយជ្រើសរើសសង្គ្រាម
- គាត់ចង់បញ្ជាក់ទៅមិត្តភ័ក្រទាំងអស់ មកស្វែងយល់ការពិត ហើយត្រូវធ្វើអ្វីម្យ៉ាង ពិសេសត្រូវតែប្រឆាំងនឹងអំពើអាក្រក់នេះ ដែលមិនអាចទទួលយកបាន
- គាត់នឹងបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់លោកប្រធានាធិបតី
- ក្មេងៗ ក្មេងចាស់ប្រុសស្រីពេលនេះកំពុងនៅក្រោមដំណក់ទឹកភ្លៀង ព្រោះផ្ទះត្រូវបានថៃរំលោភ
- គាត់បញ្ជាក់ម្តងហើយម្តងទៀត​ ថាគាត់មិនអាចទទួលយកបានទេ សូមឱ្យមិត្តភ័ក្រទាំងអស់ តាមដានជាមួយគាត់ គាត់បានថាថៃជាអ្នកផ្លោងគ្រាប់បែកដាក់វត្ត ដាក់ផ្ទះ ទាំងដែលជាក់ស្តែងនៅទីនេះគ្មានការគំរាមកំហែងអ្វីទាំងអស់
- គាត់ថានឹងស្នើឱ្យ Elon Mask បើកប្រព័ន្ធ Settle lite ដើម្បីមើលការពិត
- គាត់ស្នើឱ្យលោកប្រធានាធិបតីពិនិត្យមើល ហើយប្រើប្រាស់គ្រប់ប្រព័ន្ធច្បាប់អន្តរជាតិ​ ICJ ដើម្បីដោះស្រាយលើករណីនេះ
- គាត់ថាថៃជាអ្នកបង្កើតបញ្ហាទាំងអស់ ហើយជាអ្នកដែលបានបំពានកម្ពុជា

សូមបងប្អូនមើលហើយចែករំលែកឱ្យបានច្រើនផង នេះជាការពិតរបស់យើង ហើយបរទេសកំពុងមកជួយផ្សាយការពិត ពិសេសនឹងលឺដល់ប្រធានាធិបតីអាមេរិក

រូបភាពដ៏កក់ក្តៅ♥️🇰🇭​ ខ្ញុំត្រូវការសន្តិភាព🇰🇭
15/08/2025

រូបភាពដ៏កក់ក្តៅ♥️🇰🇭​ ខ្ញុំត្រូវការសន្តិភាព🇰🇭

រូបភាពមួយសន្លឹកនេះ ពិតជាគួរឱ្យគោរព នូវអាកប្បកិរិយារបស់លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មាន អាមេរិកប្រចាំសេតវិមា...
15/08/2025

រូបភាពមួយសន្លឹកនេះ ពិតជាគួរឱ្យគោរព នូវអាកប្បកិរិយារបស់លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មាន អាមេរិកប្រចាំសេតវិមាន បានចុះទៅខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៥ សីហា ២០២៥ 🙏🙏🙏

កម្ពុជាគ្រប់គ្រងតំបន់ផ្ទះតាម៉ុក​ទាំងស្រុងវិញហើយ!នៅព្រឹកថ្ងៃទី ១៥ កងទ័ពកម្ពុជា នៅតំបន់ជាំតែ បានរុះរើរបងលួសដែលយោធាថៃដាក់ពី...
15/08/2025

កម្ពុជាគ្រប់គ្រងតំបន់ផ្ទះតាម៉ុក​ទាំងស្រុងវិញហើយ!

នៅព្រឹកថ្ងៃទី ១៥ កងទ័ពកម្ពុជា នៅតំបន់ជាំតែ បានរុះរើរបងលួសដែលយោធាថៃដាក់ពីរថ្ងៃមុន ដកទង់ជាតិថៃចេញ និងគ្រប់គ្រងលើផ្ទះតាម៉ុកទាំងស្រុង។

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Battambang Buzzผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Battambang Buzz:

แชร์