Sovann Sothun-សុវណ្ណ សុធន

Sovann Sothun-សុវណ្ណ សុធន សូមស្វាគមន៍ដែលអញ្ចើញមកកាន់គេហទំព័រមួយនេះ!

លាម៉ែចេញច្បាំង តតាំងចាក់កាប់កូនពិតពុំស្លាប់ ទេអ្នកម្ដាយថ្លៃខ្លាំងត្រូវហូរឈាម ដាបពោះដំរីរលាយផែនដី ដោយច្បាំងនឹងខ្មែរ🙏❤️🇰🇭។
25/12/2025

លាម៉ែចេញច្បាំង តតាំងចាក់កាប់
កូនពិតពុំស្លាប់ ទេអ្នកម្ដាយថ្លៃ
ខ្លាំងត្រូវហូរឈាម ដាបពោះដំរី
រលាយផែនដី ដោយច្បាំងនឹងខ្មែរ🙏❤️🇰🇭។

អ្នកស្រី រស់ សេរីសុទ្ធា ស្ថិតនៅក្នុង កងពលតូចទ័ពពិសេសឆត្រយោង (Brigade des Parachutistes) នៃកងទ័ពសម័យសាធារណរដ្ឋខ្មែរ។ អ្នក...
25/12/2025

អ្នកស្រី រស់ សេរីសុទ្ធា ស្ថិតនៅក្នុង កងពលតូចទ័ពពិសេសឆត្រយោង (Brigade des Parachutistes) នៃកងទ័ពសម័យសាធារណរដ្ឋខ្មែរ។ អ្នកស្រីមិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រីក៏មានឋានន្តរស័ក្តិជាទាហានពិតប្រាកដផងដែរ។

រូបភាពនេះត្រូវបានថតនៅក្នុងអំឡុងឆ្នាំ ១៩៧២។ នេះគឺជាដំណាក់កាលដំបូងនៃសង្គ្រាមស៊ីវិលនៅកម្ពុជា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ ដែលជារួម គឺជាសម័យកាលដែលតារាសិល្បៈល្បីៗត្រូវបានកៀរគរឱ្យចូលបម្រើកងទ័ពដើម្បីលើកទឹកចិត្តយុទ្ធជននៅសមរភូមិ។

ក្នុងសម័យសាធារណរដ្ឋខ្មែររដ្ឋាភិបាលបានបង្កើតក្រុមតន្ត្រីយោធាដើម្បីបង្កើនស្មារតីស្នេហាជាតិ។ រូបភាពនេះមិនមែនជាការថតសម្តែងក្នុងរឿងភាពយន្តឡើយ ប៉ុន្តែវាជារូបភាពឯកសារប្រវត្តិសាស្ត្រ (Documentary Photo) នៃការចូលបម្រើកងទ័ពរបស់អ្នកសិល្បៈចម្រៀងនាសម័យនោះក្នុងកងពលតូចទ័ពពិសេសឆត្រយោង នៃសាធារណរដ្ឋខ្មែរចន្លោះឆ្នាំ១៩៧២។

ទាំងនេះអាចនិយាយបានថា គឺជានិមិត្តរូបនៃការរួមបញ្ចូលគ្នារវាងសិល្បៈ និងកាតព្វកិច្ចយោធាក្នុងសម័យសង្គ្រាមដ៏ស្រួចស្រាវនៅកម្ពុជា។

- ផ្សព្វផ្សាយ និងវាយអត្ថបទដោយ សុវណ្ណ សុធន
- ប្រភពរូបភាព Google

24/12/2025

ព្រះសង្ឃដីការ ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធរគណៈខេត្តកណ្ដាល និងជាព្រះអនុគុណក្រុងអរិយក្សត្រ។

«សកលលោក​រីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​ និង​សម្ភារៈ​ ប៉ុន្តែ​ផ្នែក​សីលធម៌ និង​គុណធម៌​សង្គម​ធ្លាក់ចុះ....»ព្រះរាជបន្ទូលរបស...
17/12/2025

«សកលលោក​រីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​ និង​សម្ភារៈ​ ប៉ុន្តែ​ផ្នែក​សីលធម៌ និង​គុណធម៌​សង្គម​ធ្លាក់ចុះ....»

ព្រះរាជបន្ទូលរបស់អង្គព្រះមហាក្សត្រដែលបានថ្លែងសុន្ទរកថាក្នុងវេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​១៥ ឧសភា​ ឆ្នាំ​២០១៩កន្លងទៅ​ ព្រះ​ករុណា​ ព្រះ​បាទសម្ដេចព្រះ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​ នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ បានមាន​ព្រះរាជបន្ទូល​ថា​៖«[...​បច្ចុប្បន្ននេះ​សាកលលោក​យើង កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការរីកចម្រើន​និង​ជឿនលឿន ដោយមាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​សម្ភារៈ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ប៉ុន្តែ​ទន្ទឹមនឹង​ការរីកចម្រើន​ខាងលើនេះ សីលធម៌ និង​អភិសមាចារ (​មារយា​ទ​ដ៏​ល្អត្រឹមត្រូវ​​) ក្នុង​ជីវភាព​សង្គម ក៏មាន​ការស្រុតចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់ដែរ​។ ភាពអន់ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​និរន្តរភាព​នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គមមនុស្ស​ទៅ​អនាគត....]​»​។

16/12/2025

នឹកស្រណោះដល់ពាក្យយុទ្ធជនយើង «ប្រជាពលរដ្ឋរត់ចេញ តែបងរត់ចូល»
ឱ អនិច្ចាភាពអង់អាចក្លាហាន
ឱ ភាពមុតមាំ នៃកងទ័ពខ្មែរ❤️🙏🇰🇭

លោក ស៊ីន ស៊ីសាមុត ថតនៅក្រុងកែប
15/12/2025

លោក ស៊ីន ស៊ីសាមុត ថតនៅក្រុងកែប

15/12/2025

ស្ដាប់គាត់និយាយទាំងអួលដើមក រកពាក្យអ្វីមកនិយាយមិនបាន❤️🇰🇭🙏

យោធាថៃប្រើប្រាស់ យន្តហោះ F-16 ទម្លាក់គ្រាប់នៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាបក្រសួងការពារជាតិបានប្រកាសថា យោធាថៃបានបន្...
15/12/2025

យោធាថៃប្រើប្រាស់ យន្តហោះ F-16 ទម្លាក់គ្រាប់នៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប

ក្រសួងការពារជាតិបានប្រកាសថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
-ម៉ោង១០:០៨នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។
-ម៉ោង១០:១១នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។

[...]ប្រទេសខ្ញុំអើយកំសត់អ្វីម្លេះ - ឆ្នាំ ១៩៧០-១៩៧៥ សង្គ្រាមស៊ីវិល- ឆ្នាំ ១៩៧៥ -១៩៧៩ សង្គ្រាមប្រល័យពូជសាសន៍- ឆ្នាំ ១៩៨០ ...
14/12/2025

[...]ប្រទេសខ្ញុំអើយកំសត់អ្វីម្លេះ
- ឆ្នាំ ១៩៧០-១៩៧៥ សង្គ្រាមស៊ីវិល
- ឆ្នាំ ១៩៧៥ -១៩៧៩ សង្គ្រាមប្រល័យពូជសាសន៍
- ឆ្នាំ ១៩៨០ - ១៩៩៨ សង្គ្រាមជម្លោះផ្ទៃក្នុង

សន្តិភាពមិនទាន់បានប៉ុន្មានផងត្រូវប្រទេសថៃឈ្លានពានទៀតក្នុង ឆ្នាំ ២០០៨ និង ២០១១។ ស្ងប់ស្ងាត់សន្តិភាពបានមួយរយៈត្រូវប្រទេសថៃឈ្លានពានទៀត ក្នុងថ្ងៃទី២៤-២៨ ខែ កក្កដា ឆ្នាំ២០២៥។ ឥលូវជនជាតិសៀមចិញ្ចឹមចិត្តឈ្លានពានប្រទេសកម្ពុជាទៀតហើយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥។ ស្រណោះអាណាចក្រខ្មែរណាស់ដែលមានអ្នកជិតខាងជាក្រពើ ជាឆ្លាម។

ប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាមឆ្អែតហើយដូច្នេះហើយប្រជាជនខ្មែរត្រូវការនិងចង់បានសន្តិភាពនិងការអភិវឍ្ឍណាស់ ប្រជាជនខ្មែរមិនដែលមានចិត្តចង់ទៅផ្ទុះសង្គ្រាម ឈ្លានពានចង់បានទឹកដីពីប្រទេសជិតខាងនោះទេ។


[...] វីរៈកងទ័ពជួរមុខខាំស្មៅតស៊ូការពារដែនអធិបតេយ្យជាតិខ្មែរ ប្រជាជនជួរក្រោយខ្នះខ្នែងរៀបចំផ្គត់ផ្គង់ស្បៀងជូនកងទ័ពជួរមុខនឹ...
14/12/2025

[...] វីរៈកងទ័ពជួរមុខខាំស្មៅតស៊ូការពារដែនអធិបតេយ្យជាតិខ្មែរ ប្រជាជនជួរក្រោយខ្នះខ្នែងរៀបចំផ្គត់ផ្គង់ស្បៀងជូនកងទ័ពជួរមុខនឹងប្រជាជនដែលភៀសខ្លួន ❤️ ខ្មែររួបរួមគ្នា ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ។

14/12/2025

គ្រប់យ៉ាងដើម្បីខ្មែរ😍❤️🙏🇰🇭

13/12/2025

ដោយសារតែសង្គ្រាមបានជាប្រជាជនរបស់ខ្ញុំត្រូវបង្ខំចិត្តមករស់នៅស្ថិតក្នុងស្ថានភាពបែបនេះ💔👌

ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+855967033318

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sovann Sothun-សុវណ្ណ សុធនผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท