05/08/2025
👉🏻មកសិក្សាឱ្យដឹងពីពាក្យថា " យោធា ឬ ទាហាន "
ព្រះពុទ្ធបានសំដែងនៅក្នុងព្រះសូត្រមួយថា យោធាជីវៈ ជាអ្នករស់នៅដោយឋានៈជាទាហាន ត្រូវប្រកបដោយអង្គ៤ ទើបគួរជារាជបុរស ឬជាវីរៈកងទ័ព យកឈ្នះសង្គ្រាមបានជោគជ័យ។ ធម៌ប្រកបដោយអង្គទាំង៤នោះគឺៈ
១_ឋានកុសលោ :ជាអ្នកឈ្លាសវៃក្នុងជ័យភូមិ មានន័យថាលេណដ្ឋាន ទីតាំងឈរជើងកងទ័ព ត្រូវរៀបចំឱ្យបានរឹងមាំ ហើយយកចិត្តទុកដាក់ខ្ពស់បំផុត មានទំនុកចិត្តប្រកបដោយសុវត្ថិភាព ព្រោះជាទីតាំងឈរជើងប្រយុទ្ធស្លាប់រស់ជាមួយសត្រូវ មានស្មារតីរឹងមាំ ប្រុងប្រយ័ត្ន ទឹកចិត្តស្ងប់ស្ងាត់ តែមោះមុត ក្លាហាន មានឆន្ទៈមុតស្រួច សំឡឹងឆ្ពោះផ្តោតទៅលើគោលដៅ នេះជាវិន័យអ្នកប្រយុទ្ធ
២_ទូរេ បាតី:ជាអ្នកឈ្លាសបាញ់បានឆ្ងាយ មានន័យថាត្រូវចេះប្រើអាវុធ ប្រយុទ្ធឱ្យត្រូវឱកាស ត្រូវបាញ់ អាវុធណាគួរប្រើបាញ់ជិត អាវុធណាគួរប្រើបាញ់ឆ្ងាយ បើមិនឈ្លាសទេ សូម្បីតែអាវុធរបស់យើងក៏អាចសម្លាប់យើងបានដែរ
៣_អក្ខណ វេធី: ជាអ្នកបាញ់ត្រង់ មានន័យថាអ្នកមានបទពិសោធ មានសមត្ថភាព ពូកែបាញ់កាំភ្លើង ឬពូកែបញ្ជា ឱ្យបាញ់ត្រូវចំទីតាំងសត្រូវ ឬទីតាំងឃ្លាំងអាវុធ សំខាន់ត្រង់ ហើយចំគោដៅល្អ
៤_បហតោ កាយស្ស បទាលេតា ហោតិ: ជាអ្នកបាញ់ទំលាយនូវកងទ័ពធំបាន មានន័យថា បាញ់កម្ទេចចោលនូវពួកខ្មាំងសត្រូវ ឱ្យខ្ទេចខ្ទី ខ្លបខ្លាច មិនអាចតតាំងបាន ជាពិសេសមេទ័ពធំ។បើកងទ័ព ប្រកបអង្គ៤ប្រការនេះ ជាវីរៈកងទ័ពដ៏ឆ្នើម មានសមត្ថភាព ឈ្នះសង្គ្រាម ទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់។
ព្រះអង្គសំដែងប្រៀបធៀបនេះជាការយកឈ្នះសង្គ្រាមផ្លូវលោក តថាគតបានឈ្នះសង្គ្រាមផ្លូវធម៌ជាមួយមារាធិរាជ
_ទីតាំងជ័យភូមិគឺសីល ជាលេណដ្ឋានដ៏រឹងមាំ ទីតាំងដ៏មានសិរី សួស្តីរបស់អ្នកបួស
_ជាអ្នកបាញ់បានឆ្ងាយគឹ វិបស្សនា បញ្ញាកំណត់ដឹងជាក់ច្បាស់នូវសភាវបរមត្ថក្នុង រូបបរម្ថៈ និងនាមបរម្ថៈ
_ជាអ្នកចាញ់ត្រង់គឺ ចំត្រង់ ចាក់ធ្លុះ ជ្រាបច្បាស់ក្នុង ព្រះអរិសច្ចៈទាំង៤
_ជាអ្នកបាញ់ទំលាយនូវកងទ័ពធំគឺអវិជ្ជា ដែលជាមេទ័ពធំដោយកម្លាំងអរហត្តមគ្គ។នេះជាមធ្យោបាយយកឈ្នះសង្គ្រាមពីស្តេចមារ ដែលមានសេនាដ៏ច្រើន។
សូមជូនពរដល់ថ្នាក់ដឹកនាំនិង វីរៈកងទ័ពដ៏ក្លាហ៊ានសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។
❤️❤️❤️🇰🇭🇰🇭🇰🇭