07/03/2024
អត្ថាលង្ការៈ និង ឧបមាលង្ការៈ
១.អត្ថាលង្ការ (រសសេចក្ដី) ចែកចេញជា ២ប្រភេទ គឺ៖
១.១. សភាវុត្តិ ការពោលអត្ថសេចក្ដីពិត និយាយត្រង់ៗតាមសភាវរបស់អត្ថដែលលោកពោលទុក៤ប្រភេទ គឺ
ក.ជាតិ ប្រភេទឬកណើតរបស់សត្វ មិនបញ្ជាក់ចំពោះថាជាលក្ខណៈរបស់វត្ថុណា
ខ.គុណ លក្ខណៈទូទៅនៅមិនបានបញ្ជាក់ជំពោះ ថាជាលក្ខណៈរបស់វត្ថុណា
គ. កិរិយា អាករៈទទៅនៅមិនបានបញ្ជាក់បុគ្គលអ្នកធ្វើ
ឃ.ទព្វៈ រូបធម៌គឺវត្ថុជាដើម ដែលជាលក្ខណៈចំពោះ ។
១.២. វង្កវុត្តិ ការពោលដល់សភាវៈនឺអត្ថរបស់បទមានជាតិជាដើម ដោយប្រការដទៃ គឺមិនពោលតាមសេចក្ដីពិតរបស់វត្ថុនោះៗ តែជាការពោលដោយអម ដោយការឧបមាប្រៀបធៀប ជាដើម មាន ៣៥ ប្រភេទ គឺ៖ អតិសយវុត្តិ, ឧបមា, រូបកៈ, អាវុត្តិ, ទីបកៈ, អក្ខេប, អត្ថន្តរនយាស, ព្យតិរេក, វិភាវនា, ហរតុ, កម, បិយតរ, សមាសវុត្តិ, បរិកប្បនា, សមាហិត, បរិយាយវុត្តិ, ព្យាជោបវណ្ណន, វិសេសវុត្តិ, រូឡ្ហាង្ការ, សិលេស, តុល្យយោគិតា, និទស្សន, មហន្តត្ត, វញ្ចនា, អប្បកត្ថុតិ, ឯកាវលិ, អញ្ញមញ្ញ, សហវុត្តិ, វិរោធិតា, ភម, ភាវ, មិស្ស, អាសី និង រសី ។
២. ឧបមាលង្ការ ឧបមាគឺ សភាវៈដែលស្រដៀងគ្នានឹងឧបមានៈ (គ្រឿងប្រៀបធៀប) និងឧបមេយ្យ (វត្ថុដែលគួរប្រៀបធៀប) សេចក្ដីថា ជាការនាំយកវត្ថុម៉្យាង ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា មកប្រៀបធៀបនឹងវត្ថុមួយទៀត មាន ៣ ប្រភេទ គឺ៖
១.សទ្ទគម្មោបមា ឧបមាដឹងបានដោយសព្ទ គឺ មានសព្ទបញ្ជាក់ឧបមាប្រាកដ
២.អត្ថគម្មោបមា ឧបមាដឹងបានដោយអត្ថ គឺ មិនមានសព្ទមកជាឧបមា តែមានអត្ថបញ្ជាក់ជាឧបមា
៣. វាក្យត្ថោបមា ឧបមាដែលមានអត្ថក្នុងប្រយោគ គឺ មិនមានសព្ទនិងសេចក្ដីជាឧបមាទេ តែអាស្រ័យសេចក្ដីទាំងប្រយោគ ទើបដឹងបានថាជាឧបមា ។
សទ្ទគម្មោបមាមាន ៣ ប្រភេទ គឺ៖
១.សមាសសទ្ទគម្មា ឧបមាដឹងបានដោយសព្ទគឺបទសមាស
២.បច្ចយសទ្ទកម្មា ឧបមាដឹងបានដោយសព្ទគឺបច្ច័យ ដូច អាយិតត្ត បច្ច័យក្នុងតទ្ធិត ឬ អាយ បច្ច័យក្នុងអាខ្យាត
៣.ឥវាទិសទ្ទគម្មា ឧបមាដែលដឺងបានដោយសព្ទមាន ឥវ ជាដើម