20/07/2024
#អត្ថបទអប់រំកូន
ចិញ្ចឹមកូនប្រុសគឺត្រូវតែចិញ្ចឹមបែបនេះ
ទី1 ចិញ្ចឹមកូនប្រុសបែបរឹងប៉ឹង
កូនប្រុសក្រោយអាយុ 3 ឆ្នាំ កុំហៅកូនថា baobao baobei ត្រូវហៅឈ្មោះរបស់គាត់ចំៗ។ កុំនិយាយបែបពាក្យជាន់ និយាយបែបទន់ជ្រាយជាមួយគាត់ ដូចកូនស្រី ត្រូវនិយាយបែបម៉ឺងមាត់។
ទី 2 ចិញ្ចឹមបែបប្រលោកប្រលាក់
កុំនិយាយថា អានេះកក្រិចណាស់កុំប៉ះ កុំលេងកាន់ កុំលេង។ ជាកូនប្រុស ឱ្យគាត់លេងប្រលោកប្រលាក់ ស្វែងយល់ ដកពិសោធ បែបដំណើរផ្សងព្រេងចុះ។
ការងារប្រលាក់ កក្រិច ធ្ងន់ ត្រូវទម្លាប់ប្រើគាត់ ឱ្យគាត់ធ្វើ។
ទី 3 ចិញ្ចឹមបែបបញ្ចេញញើស
ឱ្យគាត់លេងបាល់ រត់ប្រណាំង ជិះស្គី ទាត់បាល់ នាំគាត់បោះតង់ ដើរព្រៃ។
កូនប្រុសគឺគួរតែបែកញើសហូរញើស បញ្ចេញកំលាំង រាងកាយរឹងមាំ។
ទី 4 ដើរជាមួយឪពុកឱ្យបានច្រើន
ប៉ាគួរតែទម្លាក់ទូរស័ព្ទចុះ លេងជាមួយកូន តម្រង់ផ្លូវកូន ធ្វើជាគំរូល្អដល់កូនប្រុស កុំគិតថាការមើលថែទាំអប់រំកូនគឺជាតួនាទីម្តាយតែម្នាក់ឯង។
ទី 5 កុំធ្វើជាខែលការពារកូនខ្លាំងពេក
កូនធ្វើខុស គឺត្រូវតែឱ្យកូនហ៊ានទទួលខុសត្រូវចំពោះទង្វើររបស់ខ្លួនឯង។
ពេលជួបឧបសគ្គ ត្រូវមានភាពក្លាហានតស៊ូប្រឈមមុខជាមួយបញ្ហាដោយខ្លួនឯង។
សុខ គឹមទៀវ
តែខ្ញីអង្ករ by Kimtiev