Khmer sabnews សួស្តី!ការមកដល់ផេករបស់យើងខ្ញុំ

03/06/2025

🙏🙏🙏

08/04/2025

ជំងឺរើម ZOSTER
១.សង្ខេបន័យៈ
ជំងឺរើម គឺជាការរលាកស្បែកស្រួចស្រាវបង្កដោយវីរុស ដែលធ្វើឱ្យកន្ទួល ពងបែក និងឈឺចាប់ នៅ កន្លែងដំបៅ។ ជំងឺរើមបណ្តាលមកពីការប្រតិកម្មឡើងវិញនៃវីរុសHerpesvirus។ ជំងឺនេះច្រើនកើតលើ មនុស្សវ័យចំណាស់។ ជំងឺរើមលើអ្នកវ័យក្មេង និងវ័យកណ្តាល ជាសញ្ញាប្រព័ន្ធការពារថយចុះ។
២. រោគសញ្ញាគ្លីនិក
-សញ្ញាដំបូងមិនជាក់លាក់ដូចជា គ្រុនក្តៅ ល្ហិតល្ហៃ
-ឈឺផ្សា ក្រហាយ និងរមាស់ ត្រង់កន្លែងស្បែករលាក ។
-បន្ទះកន្ទួលក្រហម មានកញ្ចុំពងទឹកបែក បង្កជាក្រម៉រ
-ជំងឺរើមនៅភ្នែក កើតមកដោយមានការរលាកកែវភ្នែក។
៣.កន្លែងចូលចិត្តកើត
ជាទូទៅវាយលុកលើផ្ទៃស្បែក វាច្រើនកើតលើដងខ្លួន។ បើមែកទី១នៃ Trigeminus(V) រងការ ប៉ះពាល់ភ្នែកនឹងចូលរួមក្នុងជំងឺនេះOphthalmic Zoster។ ចំពោះអ្នកថយចុះប្រព័ន្ធការពារខ្លួន គេឃើញ មានការប៉ះពាល់លើស្បែក ច្រើនរួមទាំងការវាយលុកទូទៅដែរ។
៤.រោគវិនិច្ឆ័យ
ផ្អែកលើរោគសញ្ញាគ្លីនិក
៥.ការវិវត្តៈ
-មនុស្សចាស់អាចមានការឈឺចាប់នៅកន្លែងជំងឺយូរ ក្រោយជា(Post herpetic neuralgia)។
-Ophthalmic Zosterអាចធ្វើឱ្យខូចខាតជាដំណំដល់ការមើល ដូចនេះត្រូវពិភាក្សាជាមួយ គ្រូពេទ្យ ជំនាញ ខាងភ្នែកជាប្រញាប់។
-ការវិវត្តលើអ្នកថយចុះប្រព័ន្ធការពារខ្ឡួន អាចធ្ងន់ស្មុគស្មាញ
-ជារឿយៗមានសន្លាកត្រង់កន្លែងដំបៅ
៦.ការព្យាបាលៈ
-លេបថ្នាំបំបាត់ឈឺចាប់កម្រិតខ្លាំង Pentazole ៤ដង/ថ្ងៃ រយៈពេល៧ទៅ១០ថ្ងៃ។
-លេបថ្នាំប្រឆាំងវីរុស Acyclovir ៨០០ម.ក្រ ៥ដង/ថ្ងៃ រយៈពេល៧ទៅ១០ថ្ងៃ។
ប្រភព: វេជ្ជបណ្ឌិត កម្ពុជា

 #វិធីកាត់បន្ថយ អាស៊ីតអ៊ុយរិច
02/04/2025

#វិធីកាត់បន្ថយ អាស៊ីតអ៊ុយរិច

01/04/2025

សញ្ញា ៧ យ៉ាងបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាមក្រហម៖
១. មានការឈឺចាប់នៅក្នុងកំភួនជើង ភ្លៅ និងត្រគៀក ពេលដើរ ឬក្នុងអំឡុងពេលធ្វើសកម្មភាពផ្សេងៗ។

២. ឈឺទ្រូងជាញឹកញាប់ ដែលបញ្ហានេះកើតមានព្រោះលំហូរឈាមទៅកាន់បេះដូងថយចុះ។
៣. លោកអ្នកចេះតែស្រវាំងភ្នែកជាប្រចាំ ទោះនៅក្នុងពេលដែលលោកអ្នកមានអារម្មណ៍ថាស្រួលខ្លួនក៏ដោយ។
៤. ខ្នងផ្នែកខាងក្រោមរបស់លោកអ្នកឈឺចាប់ជាប្រចាំ ទាំងពេលអង្គុយ និងពេលដើរ។
៥. ដកដង្ហើមថប់ៗ និងឆាប់ហត់ជាងធម្មតា។

៦. ដៃ និងជើងរបស់លោកអ្នក ត្រជាក់ជាប្រចាំ។
៧. មានអាការវិលមុខ និងអស់កម្លាំងជាប្រចាំ។

ក្នុងករណីដែលលោកអ្នកកើតមានអការទាំង ៧ ខាងលើនេះ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិត៕

ប្រភព៖ brightside

ហេតុអ្វីបានជា  #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?
17/03/2025

ហេតុអ្វីបានជា #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?

ហេតុអ្វីបានជា #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?
ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាននៅក្នុងបន្ទប់ទឹក ពីព្រោះនៅពេលយើងចូលបន្ទប់ទឹក យើងស្រោចទឹកលើក្បាល និងសក់មុនគេ វាជារឿងដែលយើងនឹកស្មានមិនដល់ ហើយនេះគឺជាទម្លាប់ខុសឆ្គងដល់សុខភាព។
ពេលចូលងូតទឹក ការស្រោចទឹកពីក្បាលមុនដំបូងគេបែបនេះ ឈាមនឹងស្ទុះឡើងទៅក្បាលយ៉ាងលឿន ហើយសរសៃឈាមអាចនឹងដាច់នៅពេលនោះ។ ជាលទ្ធផល ការដាច់សរសៃឈាមខួរក្បាលកើតឡើងហើយ បន្ទាប់មកអ្នកជម្ងឺនឹងដួលទៅលើឥដ្ឋ។
យោងតាមការសិក្សាជាច្រើននៅជុំវិញពិភពលោក ករណីនៃការស្លាប់ ឬខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងពេលងូតទឹកគឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមវេជ្ជបណ្ឌិត សំរាប់យើងរាល់គ្នាដែលកំពុងប្រឈមទៅនឹងជម្ងឺនេះគួរតែងូតទឹកដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួនដែលណែនាំដោយគ្រូពេទ្យរបស់ខ្លួន។
បើ​អ្នកមិនងូត​ទឹក​តាមការណែនាំគ្រូពេទ្យទេនោះ និងមានហនិភ័យខ្ពស់ ប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាលកំឡុងពេលងូតទឹកមិនខាន។ ដូច្នេះអ្នកមិនគួស្រោចទឹកដាក់ក្បាល និង​សក់​មុន​ដំបូងពេល​ចូលងូតទឹក​នោះទេ ដោយសារតែឈាមដែលរត់ក្នុងរាងកាយរបស់មនុស្សយើងគឺនៅសីតុណ្ហភាពជាក់លាក់មួយ ហើយសីតុណ្ហភាពរាងកាយរបស់មនុស្សត្រូវការពេលមួយរយៈដើម្បីសម្របទៅនឹងសីតុណ្ហភាពខាងក្រៅដែលរាងកាយបានប៊ះភ្លាមៗ ការស្រោចទឹកលើក្បាលមុនដំបូងគេ គឺបង្កើនល្បឿននៃចរន្តឈាមរត់ទៅក្បាល ដូច្នេះហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលក៏អាចកើតមានឡើងនៅពេលជាមួយគ្នានោះដែរ។
ការលើស​សម្ពាធ​ឈាម​ក៏អាច​បណ្តាលឱ្យប្រេះសរសៃឈាម​ខួរក្បាល​តូចៗបានដែរ។
✨ វិធីសាស្ត្រការងូតទឹកអោយបានត្រឹមត្រូវ៖
ដំបូងត្រូវស្រោចជើង បន្ទាប់មកស្រោចយឺតៗដេញឡើងមកដល់ស្មា រួចហើយអាចស្រោចដាក់មាត់ ខ្ពុលមាត់ផង នៅចុងបញ្ចប់នៃការងូតទឹកចាំយើងស្រោចទឹកសម្អាតក្បាល និងសក់។

វិធីសាស្រ្តនេះគួរតែត្រូវអនុវត្តសំរាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ មានកូលេស្តេរ៉ុលខ្ពស់ និងជំងឺឈឺក្បាលប្រកាំង។

ប្រភព៖ Page Ate Sara, 3 Feb 2022.

📢បុរសត្រូវតែអាន📢
15/03/2025

📢បុរសត្រូវតែអាន📢

📢បុរសត្រូវតែអាន📢
👉ប្តីមិនអាចពពោះឱ្យប្រពន្ធបានទេ។
👉ប្តីមិនអាចទ្រាំទ្រនឹងការឈឺចាប់ពេលសម្រាលកូន ឬទទួលយកស្លាកស្នាមពេញមួយជីវិតសម្រាប់កូនជាទីស្រឡាញ់របស់គាត់។
👉ប្តីមិនអាចជំនួសប្រពន្ធរបស់គាត់ក្នុងការបំបៅកូនដោយទឹកដោះម្តាយដោយស៊ូទ្រាំនឹងការឈឺចាប់រិលនៃការបូមទឹកដោះ។
👉ស្វាមីមិនអាចដូចប្រពន្ធដែលភ្ញាក់ពីគេងភ្លាមៗនៅកណ្តាលយប់ដើម្បីលួងកូនដែលកំពុងយំ និងមើលថែកូនពេញមួយយប់នោះទេ។
👉ស្វាមីក៏មិនអាចលះបង់ "អាជីព និងឋានៈ" ទាំងអស់របស់ពួកគេដើម្បីមើលថែកូនដោយអស់ពីចិត្តដូចប្រពន្ធរបស់ពួកគេដែរ។ហើយ​ប្តី​មិន​តិច​ទេ ទ្រាំ​នៅ​ផ្ទះ​មើល​ថែ​កូន​ពេញ​មួយ​ថ្ងៃ!
ដូច្នេះ ប្តីមិនអាចជំនួសប្រពន្ធបានទេ ហើយក៏មិនអាចជំនួសការទទួលខុសត្រូវដែលដាក់លើស្មារបស់ប្រពន្ធដែរ។
👉គ្មាន​ប្តី​ណា​អាច​ស្រមៃ​ឃើញ​ពី​ការ​ឈឺចាប់ ការ​លះបង់ និង​ការ​ព្រួយ​បារម្ភ​ដែល​ប្រពន្ធ​ខ្លួន​ត្រូវ​ជួប​នោះ​ឡើយ។ ក្លាយ​ជា​ម្ដាយ​ជា​លើក​ដំបូង​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ហើយ​ការ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​ខ្លួន​គឺ​កាន់​តែ​ពិបាក។
🙏ដូច្នេះ​ក្នុង​នាម​ជា​ស្វាមី អ្នក​គួរ​ស្រឡាញ់ អាណិត និង​យល់​ពី​ភរិយា​របស់​អ្នក គឺ​ម្តាយ​របស់​កូនៗយើង។
នៅ​ក្បែរ​ប្រពន្ធ​អ្នក កាន់​ដៃ​នាង​ឲ្យ​ជាប់ លើក​ទឹកចិត្ត​នាង ហើយ​​ជួយនាង​មើល​ថែ និង​ចិញ្ចឹម​កូន។ ពេល​នោះ​ប្រពន្ធ​នឹង​មាន​អារម្មណ៍​សុខ​ស្រួល កាត់បន្ថយព្រួយ​បារម្ភ តាន​តឹង​និង​សម្ពាធ។
🙏ស្វាមីត្រូវចងចាំ “ចំពោះភរិយា ឋានៈរបស់ស្វាមីមិនអាចផ្លាស់ប្តូរបានឡើយ សេចក្តីស្រឡាញ់ និងការអាណិតអាសូរ គឺជាអំណោយដ៏មានតម្លៃបំផុតសម្រាប់មនុស្សម្នាក់ៗ។
ចុចចូល​ដើម្បីទទួលបានពត៏មាន https://t.me/prumsantepheap
ប្រភព៖ ម៉ាក់ 𝒪𝓊𝓃 𝒳𝒾𝓃𝑔 𝒳𝒾𝓃𝑔⭐️

ទៅពិនិត្យសុខភាព គួរមើលអ្វីខ្លះ?
15/03/2025

ទៅពិនិត្យសុខភាព គួរមើលអ្វីខ្លះ?

ស្នេហ៍ពិតលើលោក ពិតជាមាន! ស្រ្តីម្នាក់ជម្នះគ្រួសារសុខចិត្តយកបុរសពិការជាប្តី ចាប់ដៃរកស៊ីលក់មឹកអាំង...💖💖💖🤩🤩💓បន្ទាប់ពីរយើងជួ...
14/01/2025

ស្នេហ៍ពិតលើលោក ពិតជាមាន! ស្រ្តីម្នាក់ជម្នះគ្រួសារសុខចិត្តយកបុរសពិការជាប្តី ចាប់ដៃរកស៊ីលក់មឹកអាំង...💖💖💖🤩🤩💓
បន្ទាប់ពីរយើងជួបបញ្ហាជាច្រើនជាមួយគ្នា
ធ្វើឲ្យយើងស្គាល់ចិត្តគ្នាកាន់តែច្បាស់
ស្រលាញ់គ្នាកាន់តែខ្លាំង ❤️
យើងសន្យាចាប់ដៃគ្នាបន្តដំណើរទៅមុខទៀតរហូតដល់ចាស់ជាមួយគ្នាណា ប្រពន្ធសម្លាញ់ សុភីន កោះធំ ( I love you❤️❤️❤️

ធ្វើអីញ៉ាំឆ្ងាញ់ បងប្អូន? ត្រីជ្រូក😆
12/01/2025

ធ្វើអីញ៉ាំឆ្ងាញ់ បងប្អូន? ត្រីជ្រូក😆

ស្រណោះណាស់ប៉ា នឹង កូនៗ នៅតូច កំពុងពេញ ស្រលាញ់ 🥹 សម្រាប់បងប្អូនចង់ទៅចូលរួមរំលែកទុក្ខ ទីតាំងតម្កល់សពនៅ  #វត្តទឹកថ្លា រាជធា...
11/01/2025

ស្រណោះណាស់ប៉ា នឹង កូនៗ នៅតូច កំពុងពេញ ស្រលាញ់ 🥹
សម្រាប់បងប្អូនចង់ទៅចូលរួមរំលែកទុក្ខ ទីតាំងតម្កល់សពនៅ #វត្តទឹកថ្លា រាជធានីភ្នំពេញ ចុះពីស្ពានអាកាស7មករា 😢🙏

09/01/2025

ធេីចឹងធេីអី

ចប់បានហើយ នារីទំនើងដែលរាំក្នុង tik tok ហើយបង្អួតដាវយ៉ាងរំភើយទៀតនោះ ពេលនេះបានមកឈរវាស់កម្ពស់រួចហើយ នៅក្នុង tik tok ឡើងខ្ចី...
06/01/2025

ចប់បានហើយ នារីទំនើងដែលរាំក្នុង tik tok ហើយបង្អួតដាវយ៉ាងរំភើយទៀតនោះ ពេលនេះបានមកឈរវាស់កម្ពស់រួចហើយ នៅក្នុង tik tok ឡើងខ្ចីញេញ ដល់ពេលឈរថតវាស់កម្ពស់អីក៏ជាំម្ល៉េះអូន🤣វីរៈនារីដាវទេព😭🤣
សូមជួយចែករំលែកបន្តម្នាក់មួយផងណា🥰❤️

ที่อยู่

Phuket
83110

เบอร์โทรศัพท์

+85587915698

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khmer sabnewsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Khmer sabnews:

แชร์

ផ្តល់ ពត៏មាន អប់រំ សិល្ប...

ផល់ពត៏មានរហ័សទាន់ចិត្ត របស់បងប្អូនប្រិយទំាងអស់។ហើយបងប្អូនក៏អាចផ្តល់ពត៏មានយើងផ្សព្វផ្សាយបានដែរ។រងចំាដោយក្តីរីករាយ.......