Paradigm បើអ្នកចង់បានការលើកទឹកចិត្ត ខ្ញុំមិនមានសម្រាប់អ្នកនោះទេ
តែបើអ្នកចង់បានការពិតឬសច្ចៈភាព នោះខ្ញុំអាចបំភ្លឺបានខ្លះ។
(2)

មនុស្សយើងម្នាក់ៗហាក់ដូចជឿថាអ្វីដែលខ្លួនបានឃើញឬពាល់ត្រូវតាមទ្វារទាំង៦របស់ខ្លួនគឺជាការពិត តែយើងភាគច្រើនមិនបានចាប់អារម្មណ៍ផ...
31/12/2025

មនុស្សយើងម្នាក់ៗហាក់ដូចជឿថាអ្វីដែលខ្លួនបានឃើញឬពាល់ត្រូវតាមទ្វារទាំង៦របស់ខ្លួនគឺជាការពិត តែយើងភាគច្រើនមិនបានចាប់អារម្មណ៍ផងទេថាសូម្បីតែទ្វារទាំង៦របស់យើងដែលយើងប្រើដើម្បីស្គាល់ពិភពលោកនេះហ្នឹងក៏វាមិនពិតផង។

31/12/2025

ហេតុអ្វីលាក់បាំងរឿងព្រំដែន?

29/12/2025

មហាសមុទ្រធំល្វឹងល្វើយអាចមានរលកបោកបក់ទៅបានវាតល់តែមហាសមុទ្រនោះស្ងប់ជាមុនសិន។ រលកមិនបានមកធ្វើអោយសមុទ្របាត់បង់សភាពស្ងប់បាននោះទេតែគឺសភាពស្ងប់នៃសមុទ្រទៅវិញទេតើដែលអនុញ្ញាតិអោយមានរលកបោកបក់។ បើអ្នកសម្លឹងមើលសមុទ្រជាមួយនឹងសតិនោះអ្នកនឹងឃើញសភាពស្ងប់នៃសមុទ្រដែលស្ថិតស្ថេរមិនបាត់បង់បើទោះបីមានរលកកំពុងបោកបក់ក៏ដោយ។
ដូចគ្នាដែរ សភាពស្ងប់គឺជាធម្មជាតិរបស់មនុស្សយើង វាតល់តែយើងស្ងប់ទើបហេតុការណ៍ព្រឹត្តការណ៍ឬការរំខានផ្នែកអារម្មណ៍ផ្សេងៗអាចកើតមកលើខ្លួនយើងបាន។ ក្តីទុក្ខសោក ការឈឺចាប់ ការខកបំណងនិងការរំខានផ្នែកអារម្មណ៍ទាំងឡាយវាមិនបានមកធ្វើអោយយើងមិនស្ងប់នោះទេតែគឺសភាពស្ងប់ទេតើដែលអនុញ្ញាតិអោយការរំខានផ្នែកអារម្មណ៍ទាំងអស់កើតឡើងបាន។បើយើងសម្លឹងមើលចិត្តខ្លួនជាមួយនឹងសតិនោះយើងនឹងឃើញសភាពស្ងប់របស់យើងដែលស្ថិតស្ថេរមិនបាត់បង់បើទោះបីមានភាពមិនស្ងប់(ការរំខានផ្នែកអារម្មណ៍)កំពុងកើតឡើងក៏ដោយ។

ការសម្លឹងមើលរលកបោកបក់អាចអោយយើងឃើញភាពស្ងប់នៃសមុទ្រយ៉ាងណាមិញចំណែកការសម្លឹងមើលការរំខានផ្នែកអារម្មណ៍ក៏អាចអោយយើងពាល់ត្រូវសភាពស្ងប់នៃចិត្តបានយ៉ាងហ្នឹងដែរ។ យើងជាសមុទ្រតែយើងច្រឡំថាខ្លួនជារលក។ យើងកើតចិត្តព្រួយបារម្មណ៍ ខ្លាចនៅពេលយើងធ្វើដំណើរជិតដល់ជ្រាំង។ យើងច្រណែននៅពេលឃើញមានរលកដែលធំខ្ពស់ជាងខ្លួន។ល។ បញ្ហាមិនមែនធ្វើយ៉ាងណាកុំអោយមានរលកធំជាង​ល្អជាង ឬកុំអោយរលកទៅបោកប៉ះជ្រាំងនោះទេ តែត្រូចរកអោយឃើញខ្លួន

Prana Soriya Namaska Yoga

29/12/2025

ទួនាទីអាស៊ាននៅក្នុងជម្លោះកម្ពុជា~ថៃ

វីដេអូពេញក្នុងខាំមិន

29/12/2025

មានអ្នកខ្លះយល់ថាដើម្បីប្រទេសយើងខ្លាំងបានវាទាល់តែយើងមានមេដឹកនាំល្អ។
តែខ្ញុំយល់ថាប្រទេសយើងខ្លាំងទៅបានវាទាល់តែយើងជាពលរដ្ឋខ្លាំងសិន។ ពលរដ្ឋខ្លាំងទើបជ្រើសបានមេដឹកនាំខ្លាំង!

28/12/2025

ជួយគ្នាបង្កើតកូនអោយច្រើនអាចធ្វើអោយខ្មែរខ្លាំង

28/12/2025

ខឹងសៀមស្អប់សៀម បញ្ចេញកំហឹងដាក់ខ្មែរ

28/12/2025

មានអ្នកខ្លះយល់ថាដើម្បីប្រទេសយើងខ្លាំងបានវាទាល់តែយើងមានមេដឹកនាំល្អ។
តែខ្ញុំយល់ថាប្រទេសយើងខ្លាំងទៅបានវាទាល់តែយើងជាពលរដ្ឋល្អសិន។ ពលរដ្ឋខ្លាំងទើបជ្រើសបានមេដឹកនាំខ្លាំង

28/12/2025

👉នៅពេលពលរដ្ឋអោយតម្លៃទឹកដីជាងសុខទុក្ខនិងអាយុជីវិតរបស់កងទ័ពដែលជាអ្នកការពារទឹកដី នោះទឹកដីនេះនឹងនៅមិនឆ្ងាយពីការបាត់បង់នោះទេ។

28/12/2025

គុណភាពនៃការគិត

28/12/2025

ចង់ឈ្នះសៀមតំបូងយើងត្រូវស្គាល់ខ្លួនឯងអោយច្បាស់ និងបន្ទាប់យើងត្រូវស្គាល់សៀមអោយច្បាស់ជាងសៀមស្គាល់សៀមខ្លួនឯង។ នេះជាវិធីដែលសត្រូវជិតខាងយើងតែងតែប្រើដើម្បីយកឈ្នះយើង។

28/12/2025

បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្ន៧២ម៉ោង តើខ្មែរយើងបានទីតាំងណា បាត់ទីតាំងណា?

ที่อยู่

Q4WQ+P 99
Sa Kaeo
27000

เบอร์โทรศัพท์

+85510393901

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Paradigmผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Paradigm:

แชร์

បេសកកម្ម

មនុស្សបច្ចុប្បន្នបានវង្វេងកាន់តែឆ្ងាយទៅៗពីមារគារ៍ត្រូវនៃជីវិត ម្នាក់ៗមិនយល់ថាជីវិតជាអ្វី មិនយល់ថាអ្វីជាបេសកកម្មជីវីត អ្វីជាបុព្វហេតុជីវិត។ រស់ពី១ថ្ងៃទៅ១ថ្ងៃមិនមានគោលដៅ. មិនទាំងដឹងថាខ្លួនចង់បានអ្វីអោយពិតប្រាកដ មិនដឹងថាខ្លួនចង់បានអ្វីអោយពិតប្រាកដចេញពីជីវិតខ្លួន និងសម្រាប់ជីវិតរបស់ខ្លួន។ មនុស្សមិនអាចរស់នៅទាំងមិនដឹងថាខ្លួនចង់បានអ្វីនោះទេ តែកាលណាគេមិនដឹងថាគេចង់បានអ្វីឬមិនដឹងថាខ្លួនចង់ទៅណា នោះ អ្វីក៏គេមិនបាន និងណាក៏គេមិនទៅដល់។ តែទោះមិនបានអ្វីពីជីវិតនេះឬ មិនបានទៅដល់ណាក៏មិនជាបញ្ហាសម្រាប់ជីវិតនោះដែរ អោយតែគេអាចរស់នៅដោយរីករាយពិតប្រាកដ ស្ងប់សុខពិតប្រាកដនិង​សន្តិភាពផ្លូវចិត្តពិតប្រាកដ។ ដើម្បីអាចរីករាយពិតប្រាកដ ស្ងប់សុខពិតប្រាកដនិងសន្តិភាពផ្លូវចិត្តពិតប្រាកដបានមិនមែនទាល់តែរស់នៅដោយមានគោលដៅឬមានបេសកកម្ម ឬក៏ត្រូវសម្រេចគោលដៅឬបេសកកម្មជីវិតទាំងនោះក៏ទេដែរ តែផ្ទុយទៅវិញគឺស្ថានភាពចិត្តដែលពាល់ត្រូវថាជីវិតគឺអីចឹងទេតើ។​ បន្ទាប់ពីពាល់ត្រូវថាជីវិតគឺអីចឹងហើយយើងទៅដល់ស្ថានភាពនៃចិត្តនៃការព្រមទទួលយកការពិតនៃធ្មជាតិនេះគ្រប់បែបយ៉ាងហើយស្ថានភាពចិត្តនេះហើយដែលជាចិត្តរីករាយពិតប្រាកដ ស្ងប់សុខពិតប្រាកដនិងសន្តិភាពផ្លូវចិត្តពិតប្រាកដ។ សួរថាពេលបានដល់ស្ថានភាពនៃចិត្តដែលពាល់ត្រូវការពិតហើយតើយើងគួរយកជីវិតនេះទៅធ្វើអ្វី? តាមពិត ទោះយើងមិនចាំបាច់យកជីវិតនឹងទៅធ្វើអ្វីក៏យើងនៅតែរីករាយ ស្ងប់សុខនិងសន្តិភាពផ្លូវចិត្តដែរ តែទោះយើងមិនយកជិវិតនេះទៅធ្វើអ្វីក៏វាគង់តែនឹងត្រូវធ្វើអ្វីដដែលជាដដែលទេព្រោះជីវិតគឺអីចឹង ទោះយើងមិនធ្វើអ្វីសោះក៏យើងនៅតែធ្វើ”មិនធ្វើអ្វី"សោះនឹងដែរ ដូចនេះទោះចង់មិនចង់យើងត្រូវតែយកវាមកធ្វើអ្វីមួយតែមិនព្រោះតែយើងចង់ធ្វើនោះទេតែព្រោះថាវាត្រូវតែអីចឹង ព្រោះធម្មជាតិនៃជីវិតនេះគឺវាអីចឹង។ ដូចនេះជីវិតទាំងអស់ត្រូវតែធ្វើអ្វីមួយហើយការដែលត្រូវធ្វើធ្វីមួយនេះហើយគឺបេសកកម្មជីវិត។ តែសួរថា"ការដែលត្រូវធ្វើអ្វីមួយ"នឹងគឺជាអ្វី? អ្វីៗគ្រប់យ៉ាងនៅក្នុងចក្រវាលនេះ(ឬរួមទាំងចក្រវាលផ្សេងបើមាន)ទោះនៅក្នុងដែន(Dimension)ផ្សេងគ្នាក៏សុទ្ធតែមានអត្ថិភាព(មានវត្តមាន)ទៅបានដោយអាស្រ័យគ្នាទៅវិញទៅមកទោះយើងដឹងឬមិនដឹងក៏ដោយ(មិនអាស្រ័យConsciounessរបស់យើងទេ)។​ គ្រប់អត្ថិភាពនៅក្នុងដែននៃជិវិតយើងក៏ដូចគ្នាគឺវាអាស្រ័យគ្នាទៅវិញទៅមក ដូចនេះជីវិតនេះគឺវាអាស្រ័យលើអត្ថិភាពផ្សេងឬជីវិតផ្សេងហើយជីវិតនេះវាក៏ជាទីពឹងអោយអត្ថិភាពផ្សេងឬជីវិតផ្សេងសម្រាប់អាស្រ័យដូចគ្នា។​ ការដែលត្រូវធ្វើជាទីពឹងសម្រាប់ជីវិតផ្សេងឬអត្ថិភាពផ្សេងអាស្រ័យនេះហើយដែលជាបុព្វហេតុនៃជីវិតនេះ។ ជីវិតប្រាស្រ័យគ្នាគ្រប់រូបភាពគ្រប់បែបយ៉ាងគ្រប់សន្ថានហើយការដែលយើងជ្រើសរើសថាអោយអត្ថិភាពផ្សេងឬជីវិតផ្សេងអាស្រ័យជីវិតមួយនេះដោយរបៀបណានឹងហើយដែលជាបេសកកម្មជីវិត។