Chhoem Phanna -ឈឹម ផាន់ណា

Chhoem Phanna -ឈឹម ផាន់ណា ការអានសៀវភៅ និងការអភិវឌ្ឍខ្លួន អ្នកនិពន្ធ

 #និមិត្តរូបតំណាងជាតិ 🍃🌿🌾🌺🍀🌴 #ចំណេះដឹង  #ចំណេះដឹងទូទៅ  #វប្បធម៌ទូទៅ  #វប្បធម៌ខ្មែរ  #សិល្បៈខ្មែរ  #ខ្មែរធ្វើបាន  #ខ្មែរជ...
04/01/2025

#និមិត្តរូបតំណាងជាតិ 🍃🌿🌾🌺🍀🌴

#ចំណេះដឹង #ចំណេះដឹងទូទៅ #វប្បធម៌ទូទៅ #វប្បធម៌ខ្មែរ #សិល្បៈខ្មែរ #ខ្មែរធ្វើបាន #ខ្មែរជួយខ្មែរ #ខ្មែរ

13/09/2024
09/08/2024

តើហេតុអ្វីយើងចាំបាច់ត្រូវអានសៀវភៅ?📒✍️📙

« ចូរចំណាយពេល15នាទីក្នុងមួយថ្ងៃក្នុងការអានសៀវភៅ»  5ឆ្នាំបន្ទាប់យើងនឹងទទួលបានលទ្ធផលអស្ចារ្យ ដែលនឹកស្មានមិនដល់  ។ ព្យាយាមហ...
01/08/2024

« ចូរចំណាយពេល15នាទីក្នុងមួយថ្ងៃក្នុងការអានសៀវភៅ»

5ឆ្នាំបន្ទាប់យើងនឹងទទួលបានលទ្ធផលអស្ចារ្យ ដែលនឹកស្មានមិនដល់ ។ ព្យាយាមហ្វឹកហាត់ ផ្សាំខ្លួនយើងឱ្យចេះអត់ធ្មត់អានសៀវភៅ កុំបង្ខំខ្លួនយើង តែត្រូវចេះអនុវត្តដោយសន្សឹមៗ ប្រយ័ត្ន ខូចការណ៍ ក្មេងកើតមកង៉ា ក៏មិនចេះរត់បានភ្លាមដែរ ។
យើងត្រូវមានទម្លាប់ប្រចាំថ្ងៃមួយគឺ ទម្លាប់អានសៀវភៅ អានអ្វីក៏បាន សំខាន់ឲ្យតែបានអានកុំទុកខួរក្បាលនៅទំនេរចោលឥតប្រយោជន៍ យ៉ាងហោចណាស់ក៏យើងបានចេះដឹងបន្តិចបន្តួចដែរ ជាជាងអត់ អ្វីសោះ ។ ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃចេះតែកន្លងផុតទៅយ៉ាងលឿន ពេលខ្លះយើងពុំទាន់បានធ្វើអ្វីផង អស់ពេលមួយថ្ងៃពេញទៅបាត់ ។ ទម្លាប់កាន់សៀវភៅអាន ធ្វើយ៉ាងម៉េចឱ្យថ្នឹកជាមួយសកម្មភាពអាន កុំចាត់ទុកការអានជាឧបសគ្គ ជារឿងធុញថប់តប់ប្រមល់ ។ កាលណាយើងអានកាន់តែច្រើននោះយើងនឹងស្គាល់ពីភាពល្ងង់ខ្លៅរបស់យើងកាន់តែច្បាស់ ។ ភាពល្ងង់នៅក្នុងខ្លួនយើងចាប់ផ្ដើមថយចុះបន្តិចម្ដងៗ បើទោះបីជាមិនអស់ទាំងស្រុង ប៉ុន្តែ ក៏បានជម្រុះខ្លះដែរ ។ សំលៀង គំនិតឱ្យមុត វៃទម្លុះរបាំងអវិជ្ជា ។ ការណ៏ដែលយើងអានសៀវភៅជារៀងរាល់ថ្ងៃគឺដើម្បីបំប៉នភាពវ័យឆ្លាតរបស់យើងកាន់តែខ្លាំងក្លា និងរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅបន្តិចម្ដងៗ ។ ដុសខាត់សំលៀងគំនិត ព្យាយាមពុះពារ ថ្វីត្បិត តែ ត្រូវការពេលវេលាបន្តិច ប៉ុន្តែ សូមយើងអត់ធ្មត់ អត់ទ្រាំ ដើម្បីស្រូបស្រង់យកពុទ្ធិទាំងឡាយមកជួយបំភ្លឺមាគ៌ាជីវិតឱ្យកាន់តែស្រស់បំព្រង ។ ខិតខំសន្សំម្ដងបន្តិចៗ ព្រោះផ្ទះសង់កាន់តែខ្ពស់កាលណា ត្រូវតែសង់ចេញពីក្រោមទៅលើដែរ ។
បើយើងទំនេរមិនដឹងធ្វើអ្វី យើងគួរតែទាញសៀវភៅមកអាន ។ យើងកាន់តែចម្រើនវ័យពីមួយថ្ងៃទៅមួយថ្ងៃ មកទល់ពេលនេះ នៅតែមានចន្លោះខ្វះខាតសម្រាប់ជីវិតយើងមួយនេះ អ្នកខ្លះឯទៀតមានពេលវេលា មានឱកាសប៉ុន្តែមិនព្រមអនុវត្ត ក៏ហួសពេលអស់ អ្នកខ្លះឯទៀតមានទាំងព្រមប៉ុន្តែ ខ្វះឆន្ទៈ ក៏អសារបង់ទៅ ។ ពេលវេលាមិនចេះរង់ចាំ យើងឡើយ យើងខ្លួនឯងក៏មិនអាចពន្យឺតពេលឱ្យដើរយឺតបានដែរ បើចង់ឱ្យការងារបានសម្រេច គួរតែប្រឹងប្រែងធ្វើ កុំបន្ទោសថាពេលវេលាដើរលឿន ។
នរណាក៏គេរវល់ដែរពេលវេលា1នាទីពិតជាមានតម្លៃ ណាស់ កុំរង់ចាំទាល់តែមានពេលច្រើនទើបចាប់ផ្ដើម ប្រយ័ត្ន របូតឱកាសល្អៗអស់ ។ កាន់សៀវភៅអានមុនពេលចូលដំណេកដេីម្បីកាត់បន្ថយទម្លាប់អាក្រក់មួយគឺចុចទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតមិនព្រមឈប់ ។ ម្ង៉ៃៗគ្រាន់តែចំណាយពេលវេលាលេីការscroll (អូសចុះអូសឡេីង)សឹងតែអស់ពេលសម្រាប់ការរៀនសូត្រ ធ្វើការ និងសម្រាក មានន័យថា រវល់តែគ្មានផលចំណេញ ព្រោះយើងប្រើប្រាស់វាហួសកម្រិត ។
ប្រសិនបើយុវជនយើងអាចអានបានច្រើនមិនថាសៀវភៅមួយណាទេ គឺសុទ្ធតែសំខាន់ទាំងអស់គឺវាពិតជាប្រពៃណាស់ ។ការអានសៀវភៅទាក់ទងនឹងមុខជំនាញដែលយើងកំពុងរៀនជារឿងមួយធម្មតាទៅហើយ ប៉ុន្តែការអានសៀវភៅផ្សេងៗទៀតក្រៅពីមុខជំនាញជារឿងមូយផ្សេងទៀត ពោលគឺប្រសិនបើយើងចេះតែជំនាញមួយ ប្រាកដណាស់អ្នកដែលអាចនិយាយជាមួយគ្នាបានគឺមានតែអ្នករៀនជំនាញដូចគ្នាតែប៉ុណ្ណោះ និយាយឲ្យខ្លីគឺមិនបានផ្ដល់លក្ខណៈទូលំទូលាយក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងទៀតឡើយ ។ សៀវភៅមានគ្រប់ប្រភេទ រាប់ចាប់តាំងពី សៀវភៅចិត្តសាស្ត្រ សៀវភៅអភិវឌ្ឍន៍ខ្លួន សៀវភៅអប់រំចិត្តគំនិត សៀវភៅវិធីសាស្ត្រ សៀវភៅទស្សនវិជ្ជា សៀវភៅសេដ្ឋកិច្ច សៀវភៅប្រវត្តិសាស្ត្រ សៀវភៅនយោបាយ សៀវភៅច្បាប់ សៀវភៅពាណិជ្ជកម្ម សៀវភៅអក្សរសាស្រ្ត សៀវភៅសុខភាព សៀវភៅវិទ្យាសាស្រ្ត សៀវភៅទ្រឹស្ដី សៀវភៅធម៌ សៀវភៅទាក់ទងបច្ចេកវិទ្យា ........... ជាដើម ។

ប្រសិនបើយើងបានអានបានគ្រប់ប្រភេទ ទោះបីជាមិនបានស៊ីជម្រៅដូចមុខជំនាញរបស់យើងក៏ដោយ ក៏ចំណេះដឹងរបស់យើងវាពិតជាទូលំទូលាយមែនទែន ។ វាប្រៀបបីជាយើងកំពុងពង្រឹងចំណេះដឹងសាធារណៈឲ្យកាន់តែរីកចម្រើន ហើយឈានទៅរកការចែករំលែកបន្តទៅកាន់មនុស្សជាទីស្រលាញ់ មិត្តភក្ដិ គ្រួសារ ឪពុកម្ដាយ បងប្អូនៗ ក៏ដូចជាសាធារណជនផងដែរ ។ នៅពេលយើងកាន់តែចេះគឺកាន់តែបន្ទាបខ្លួន គឺពេលដែលយើងជួបជាមួយមនុស្សថ្មីៗយើងអាចរាប់អានជាមួយគ្នាតាមរយៈការផ្ដល់ជាការចែករំលែកចំណេះដឹងបាន ។សរុបមកវិញ ប្រសិនបើយើងមានឪកាស មានពេលវេលាគួរតែបានអានឲ្យបានច្រើន និងសៀវភៅគ្រប់ប្រភេទ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯងផង និងសង្គមជាតិផង ។ ចំណេះដឹងគ្មានទីបញ្ចប់ឡើយ វ័យណាក៏អាចរៀនបានដែរ ។
ម្យ៉ាងការអានសៀវភៅមួយក្បាលមិនអាចផ្លាស់ប្ដូរជីវិតយើងបានឡើយ ប៉ុន្តែនៅពេលយើងអានសៀវភៅជាប្រចាំយើងនឹងអាចផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងបាន ។បើយើងគ្មានទម្លាប់អានសៀវភៅទេ ចូររៀនទម្លាប់កាន់សៀវភៅអានឱ្យបាន10នាទីក្នុងមួយថ្ងៃ រយៈពេល21ថ្ងៃ ឬយូរជាងនេះដើម្បីបង្កើតបានទម្លាប់ ដ៏ល្អមួយនេះ ។ ហ្វឹកហាត់ តស៊ូ អប់រំជីវិតខ្លួនយើង ដ្បិតគ្មាននរណាមកកាន់ចង្កូតជីវិតយើងទេ ។
ស្រលាញ់ខួរក្បាលរបស់អ្នក អ្នកគួរតែអានសៀវភៅ ។ នៅលើពិភពលោកយើងនេះ ការអភិវឌ្ឍ ទាំងឡាយគឺត្រូវចាប់ផ្ដើមចេញពីការអាននេះតែម្ដង ។ អាវុធ ដែលចាំបាច់សម្រាប់យុវជននាពេលបច្ចុប្បន្ននេះគឺ សៀវភៅ ។

បណ្ដុះសមត្ថភាពខ្លួនឯងឲ្យបានលូតលាស់ នោះយើងអាចបណ្ដុះសមត្ថភាពអ្នកផ្សេងឯទៀតតាមរយៈការផ្ទេរចំណេះដឹង ក៏ដូចជាការចែករំលែកផងដែរ ។
ត្រូវចាប់ផ្ដើមពីខ្លួនយើង ទើបមានប្រសិទ្ធភាព ។
ទោះបីជាក្នុងកាលៈទេសៈបែបណាក៏ដោយសូមកុំបោះចោលការតស៊ូ សូមបន្តដំណើរជីវិតទៅមុខទៀត ព្រោះជីវិតយើងនៅវែងឆ្ងាយទៀតណាស់ ពេលនេះដ្បិតយើងក្រទ្រព្យមែនពិត មិនប្រាកដថាអនាគតយើងខ្សត់ឯណា ។ ទីណាក៏ជាកន្លែងរៀន ស្រង់យកចំណេះបង្កើតបញ្ញា ទីណាក៏អាចជាសាលារៀនបាន គ្រប់ទីកន្លែងយើងអាចរៀនសូត្របានទាំងអស់ ។ អានសៀវភៅឱ្យបានច្រើន អានម្ដងមួយៗ សន្សឹមៗ មិនយូរមិនឆាប់ ដល់ពេលមួយគឺ ភ្ញាក់ផ្អើល ចំពោះខ្លួនឯងជាពុំខាន ។ ជីវិតយើងមានគ្រប់សណ្ឋានបែបបទដែលតម្រូវឱ្យយើងចេះបត់បែនតាមការណ៍ជាក់ស្ដែង កុំសូវរអ៊ូ បន្ទោសខ្លួនឯងខ្លាំងពេក ទាល់តែធ្លាប់បង្កើតកំហុសទើបរកចំណុចត្រឹមត្រូវបាន ។ ប្រឹងបានប្រឹង ទាន់នៅមានកម្លាំង ទាន់នៅមានឱកាស ទាន់នៅមានពេលវេលា កុំចាំសិនបន្តទៀតពាក្យនេះគ្មាននិយមន័យទេ កាន់តែចាំសិនច្រើនដងកាលណា ជីវិតយើងក៏យឺតគ្មានថ្ងៃរីកចម្រើនទៅណារួចទេ ។ ចិញ្ចឹម ចិត្តតស៊ូជានិច្ច ដរាបណាថ្ងៃនៅតែរះ យើងនៅតែមានសង្ឃឹម រៀនញញឹម សរសើរខ្លួនឯង ថាយើងមានសមត្ថភាព និងមានភាពឆ្លាតវៃ ខ្ញុំអាចធ្វើបាន ខ្ញុំជឿជាក់លើសមត្ថភាព ទេពកោសល្យ និងសក្ដានុពលខ្លួនយើង ។ អ្នកដទៃអាចបោះបង់អ្នកចោលនៅថ្ងៃណាមួយ ប៉ុន្តែ អ្នកមិនអាចបោះបង់ខ្លួនឯងចោលឡើយ ។ បើគ្មានអ្នកលើកទឹកចិត្ត យើងត្រូវចេះលើកទឹកចិត្តបង្កើនសោភ័ណភាពជីវិតខ្លួនឯង កុំគិតតែម្នាក់ឯងថាគ្មានអ្នកណាគេខ្វល់ខ្វាយ ត្រូវចាំថាទាំងគេទាំងយើងសុទ្ធតែពើបផ្លូវលំបាកដូចៗគ្នា ។ ដូចយើងដាំដើមរុក្ខជាតិ អ៊ីចឹង បើយើងដាំថ្ងៃនេះយើងរំពឹងថាវានឹងអាចលូតលាស់បែកមែកត្រឈឹងត្រឈៃ នៅថ្ងៃស្អែក វាពិតជាឆោតល្ងង់ពេកហើយ ។ រៀនអ្វីក៏ដោយ ធ្វើអ្វីក៏ដោយកុំអន្ទះសារ អន្ទះអន្ទែង ចង់ឃើញលទ្ធផលភ្លាមៗ ត្រូវចេះលៃលកពេលវេលាឱ្យសមរម្យ ទើបមិនខកចិត្តពេលសម្រេចបាន ។ កុំសូវរំពឹងខ្លាំងខ្ពស់ហួសពពក ត្រូវប្រមើលមើលសមត្ថភាពខ្លួនឯងផងថាទៅរួចបានកម្រិតណា? យើងមិនមានវេទមន្តឯណាជួយឱ្យសម្រេចជោគជ័យបានក្រៅពី កិច្ចខិតខំប្រឹងប្រែង ព្យាយាម អំណត់ ពុះ ពារ តស៊ូ អត់ធ្មត់ ..... នោះឡើយ ។
ថ្វីត្បិត តែ ការអានមិនសូវជាពេញនិយមសម្រាប់មនុស្សភាគច្រើន ប៉ុន្តែ ការអានក៏អាចជួយរំដោះយើងចេញភាពតប់ត្រមល់ ភាពស្មុគស្មាញ ....បានដែរ ។ អត្ថប្រយោជន៍ ដែលយើងអាចទទួលបានពីការអាន គឺច្រើនអនេក រាប់ចាប់តាំងពីសុខភាពផ្លូវចិត្តមុនគេ .... ។
គ្រាន់តែបង្កើតទម្លាប់អានមិនពិបាកទេ តែអ្វីដែលពិបាកនោះគឺ ការគ្មានឆន្ទៈក្នុងការចាប់ផ្ដើមនោះឯង ។ ទម្លាប់ល្អ ៗកម្រយើងនឹកឃើញណាស់ តែបើទម្លាប់អាក្រក់វិញមិនចាំបាច់នឹកគិតក៏វាមកឯងដែរ ។
ហើយសង្គមមួយដែលពុំផ្ដល់តម្លៃលើការអានសៀវភៅ សង្គមនោះតែងតែចាត់ទុកការអានសៀវភៅជាជម្ងឺស៊ីជោរ ចង់អួតសម្ញែងគេទៅវិញ ។ កាន់សៀវភៅអានមិនហ៊ានទេ ខ្លាចខ្មាសគេ ប៉ុន្តែ កាន់កែវប៊ីយែ កំប៉ុង ស្រា ថតលើកច្រូងច្រាង គ្មានភាពខ្មាសអៀនសូម្បីតែបន្តិច ។ ឃើញគ្នាកាន់សៀវភៅ មើលទៅហាក់បីដូចជា ចង់ពេបជ្រាយបន្តិច ចង់ឌឺដងបន្តិច និយាយឲ្យខ្លីគឺ ទើស ។ ធនធានសង្គមមិនមែនបណ្ដុះតែមួយថ្ងៃបានឯណា ទម្រាំមានបញ្ញាវ័ន្ត អ្នកជំនាញម្នាក់ៗត្រូវចំណាយពេលយ៉ាងតិចណាស់ក៏ ជាង20ឆ្នាំដែរ ។ បើយើងម្នាក់ៗចូលចិត្តតែវប្បធម៌ក្ដិចត្រួយ បំបាក់ស្មារតីគ្នា តើមានឱកាសណាលូតលាស់រួច? បើមិនបានជួយចូកជួយចែវទេ កុំយកជើងរាទឹក ។ បើឃើញគេអានសៀវភៅគួរសរសើរជាជាង បញ្ចើចបញ្ចើរ ។ កា ន់សៀវភៅអានយ៉ាងហោចណាស់ក៏បង្ហាញអំពីភាពថ្លៃថ្នូរ នៃឥរិយាបថយើងដែរ ។ លត់ដំស្អំគំនិតប្រយ័ត្នពាក្យសំដី ត្រូវមានគោលការណ៍គោរពវិន័យ សីលធម៌ ល្អ ប្រពៃ ខ្លួនយើងមានតម្លៃ លើកតម្កើងកត្តិយសគ្រួសារ និងផ្ដល់ផ្លែផ្កាជូនចំពោះសង្គមជាតិយើង ។
អ្នកដែលមិនធ្លាប់អនុវត្តទម្លាប់នេះ សូមអនុវត្តរយៈពេល21ថ្ងៃ រួចសឹមប្រៀបធៀបថា មុនពេលយើងចាប់ផ្ដើម និងក្រោយពេលយើងបញ្ចប់ តើទទួលបានអ្វីខ្លះ? ខ្ញុំជឿថានឹងមានការប្រែប្រួល ម្យ៉ាងយើងដូចផ្ដល់រង្វាន់ឱ្យខ្លួនឯងអ៊ីចឹង ។ មិនចាំបាច់រង់ចាំទាល់តែសមិទ្ធិផលធំៗបានអបអរសាទរទេ យើងត្រូវចេះឱ្យរង្វាន់លើកទឹកចិត្តខ្លួនឯង បើទោះបីជាការងារនោះតូចប៉ុណ្ណាក៏ដោយ ។
និយាយឱ្យខ្លី អ្វីៗទាំងអស់សុទ្ធតែមានប្រយោជន៍ចំពោះយើង បើកាលណាយើងចេះប្រើប្រាស់បានត្រឹមត្រូវ ។
រៀនហើយរៀនទៀត គឺរៀនពេញមួយជីវិត អានហើយអានទៀត អានទាល់តែអស់អ្វីអាន ខួរក្បាល យើងអស្ចារ្យណាស់ កុំទុកនៅទំនេរសន្សំទុក្ខ រឿងស្មុគស្មាញពេក បើមិនបា នជួយវាទេ សូមកុំបំផ្លាញវាអី ។
អ្វីដែលយើងយល់ចេញពីការអាន យើងយកមកអនុវត្ត
អ្វីដែលយើងយល់ចេញពីការអាន យើងផ្សព្វផ្សាយ
សៀវភៅ បង្រៀនមនុស្ស ឲចេះសិល្បៈនៃការនិយាយ
សៀវភៅ បង្រៀនមនុស្ស ឲចេះបង្កើតគំនិត
សៀវភៅ បង្រៀនមនុស្ស ឲប្រព្រឹត្តិអំពើល្អ
សៀវភៅ បង្រៀនមនុស្ស ឲចេះអត់ធ្មត់
សៀវភៅ បង្រៀនមនុស្ស ឲចេះព្យាយាម
សៀវភៅ បង្រៀនមនុស្ស ឲចេះស្រមើលស្រមៃ
សៀវភៅ បង្រៀនមនុស្ស ឲមានគុណធម៌ សុជីវធម៌
សៀវភៅបង្រៀនមនុស្ស ឲចេះមានមេត្តាធម៌

គោលបំណងនៃសំណេរមួយនេះគឺខ្ញុំបង្ហាញទៅកាន់បងប្អូនមិត្តភក្តិ សិស្ស ឬនិស្សិតផ្សេងៗឯទៀតដែលមិនចូលចិត្តការអាន ឱ្យងាកត្រឡប់ថយក្រោយបន្តិចដើម្បីពង្រឹងសមត្ថភាព និងពង្រីកវិសាលភាព នៃចំណេះដឹងតាមរយៈការចាប់សៀវភៅអានឡើងវិញ ។ ពួកយើងគ្រប់ៗគ្នាបានកើតមកជាទារកចាប់ផ្ដើមរៀនចេះធ្វើចលនាដោយខ្លួនឯង រៀនដើរ រៀនឈរ រៀនអង្គុយ រៀននិយាយ គ្មាននរណាម្នាក់កើតមកភ្លាមចេះគ្រប់ដប់សព្វបែបយ៉ាងឡើយ ពោលគឺបើយើងមិនរៀន លទ្ធផល គឺល្ងង់ បន្ទាប់ពីល្ងង់គឺ ងងឹត ។
យើងត្រូវជួយស្ថាបនាកសាងសង្គមតាមរយៈការអាន ។ គួរឬពុំគួរ ត្រូវយកសៀវភៅជាមិត្តប្រកៀកស្មាគ្នា បង្ហាត់បង្រៀន ហ្វឹកហាត់ ចែករំលែកជាមួយគ្នា កុំលាក់ចំណេះត្រែះគំនិត អ្នកចេះពិតគេគិតសង្គមណាស់ ។

👉នៅផ្ទះខ្ញុំសូមណែនាំឪពុកម្តាយទាំងអស់ត្រូវតែមានបណ្ណាល័យតូចមួយនៅខាងក្នុងផ្ទះ ហើយចំណាយពេលពន្យល់កូនៗ ឱ្យចូលចិត្តអាន។

👉នៅក្នុងឡានខ្ញុំសូមណែនាំអ្នកបើកបរគួរតែមានសៀវភៅជាច្រើននៅក្នុងខណៈពេលដែលអ្នកឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ឬពេលវេលាទំនេរផ្សេងទៀតដែលអ្នកអាចយកសៀវភៅមកអានបាន។

👉សម្រាប់សិស្សនិស្សិតខ្ញុំសូមណែនាំអោយមានសៀវភៅផ្សេងៗក្រៅពីសៀវភៅមុខជំនាញនៅតាមខ្លួនជាប្រចាំ ចួលកាលអាចឆ្លៀតយកពេលទំនេរមួុយភ្លែតមកវិនិយោគនៅលេីសៀវភៅក៏បានដែរ ហេីយស្វែងយល់នូវចំណេះដឹងសាធារណទាំងឡាយដែលអាចអភិវឌ្ឍន៍ខ្លួនឯងអោយប្រសេីរជាងមុន ។ ត្រូវតែប្រាប់មកខ្លួនឯងថា> ។
ចូររៀនទម្លាប់ធ្វេីអោយខ្លួនចង់ចេះ ចង់ដឹង ចង់សួរ ចង់ឆ្លេីយ ហេីយដកខ្លួនចេញពីចំណេះដឹងចាស់ៗ មកចាប់យកចំណេះដឹងថ្មីៗជាបន្តបន្ទាប់ ធ្វេីខ្លួនអោយដូចជាកូនក្មេងដែលរៀនអ្វីថ្មីៗជាប្រចាំ (ក្នុងន័យនេះខ្ញុំមិនមែនថាចំណេះដឹងចាស់ៗមិនសំខាន់នោះទេ ប៉ុន្តែខ្ញុំចង់បានន័យថាបេីសិនជាយេីងនៅតែបន្តនៅជាមួយតែរបស់ចាស់ហេីយមិនចេះរករបស់ថ្មីបន្ថែម វានឹងមិនរីកចម្រេីនទៅមុខឡេីយ) ។

ទស្សនយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំចំពោះការអានសៀវភៅ សម្រាប់យុវជនបច្ចុប្បន្ន ខ្ញុំយល់ថានៅមានកម្រិតនៅឡើយ ។ យុវជនភាគច្រើនបានចំណាយពេលវេលាច្រើនទៅលើបណ្ដាញសង្គមស្ទើតែពេញមួយថ្ងៃ ហើយចំហពេលទំនេរទុកចោលដោយគ្មានធ្វើសកម្មភាពអ្វីទាំងអស់ ។ ការអានសៀវភៅនៅក្នុងស្រទាប់យុវវ័យមិនទាន់ពេញនិយម និងជាទម្លាប់ប្រចាំថ្ងៃនៅឡើយទេ ។ មូលហេតុនៃកង្វះខាតការអានសៀវភៅ អាចមានមូលហេតុច្រើនហើយខុសៗពីគ្នាអាស្រ័យលើ ស្ថានភាព ជីវភាព ពេលវេលា ហិរញ្ញវត្ថុ និងឆន្ទៈ ។ ល។ ថ្វីត្បិតតែឥឡូវនេះអត្រាអ្នកចូលចិត្តអានសៀវភៅជាពិសេសយុវជននៅមានកម្រិតតិចតួច ក៏ប៉ុន្តែមិនថ្វីទេ ព្រោះពួកគាត់នៅមានឱកាសច្រើនក្នុងការភ្ញាក់រលឹក ហើយមានការជួយជ្រុមជ្រែងច្រើនពីមនុស្សជុំវិញខ្លួន ណាមួយឯកសារ ឬសៀវភៅនានាមានការបោះពុម្ភលក់នៅតាមបណ្ណាគារច្រើនដែរ ។ ថ្ងៃណាមួយគាត់គិតថាការអានសៀវភៅអាចជួយជាគំនិតយោបល់ និងជាមាគ៌ាមួយសម្រាប់ដឹកនាំជីវិតទៅកាន់ថ្ងៃអនាគតដ៏ភ្លឺស្វាង ។
ខ្ញុំសង្កេតឃើញថា យុវជនភាគច្រើនគាត់នៅមានចិត្តរារែក ឆាប់បាក់ទឹកចិត្ត ហើយខ្វះការតស៊ូ ព្យាយាម និងភាពអត់ធ្មត់ ។ ម្យ៉ាងវិញទៀតគាត់នៅមានអារម្មណ៍មួយថាខ្មាស់អៀនក្នុងការចាប់កាន់សៀវភៅអាននៅទីសាធារណៈ ឬនៅចំពោះមនុស្សជុំវិញខ្លួនគាត់ ។ គាត់គិតថាអានសៀវភៅឲ្យគេឃើញដូចបង្អួតសម្ញែងគេអ៊ីចឹង ដូច្នេះហើយទើបគាត់បាត់បង់ភាពក្លាហានក្នុងការក្រេបជញ្ជក់ពុទ្ធិ(ចំណេះដឹង)ផ្សេងៗដែលមាននៅក្នុងសៀវភៅ ។ សូម្បីតែខ្លួនគាត់ដែលនៅផ្ទះគ្មាននរណាបានឃើញអំពីការអានសៀវភៅរបស់គាត់ក៏គាត់មិនព្រមអានទៅទៀត ព្រោះគ្មានទម្លាប់ ឬអាចមកពីភាពខ្ជិលរបស់គាត់ដែលបង្អាក់ដំណើរការចេះដឹង និងពន្យឺតការយល់ដឹង ។ តាមយោបល់ខ្ញុំ ខ្ញុំគិតថាមិនមែនពួកគាត់មិនចង់អានសៀវភៅទេ ប៉ុន្តែដោយសារតែយើងមិនបានផ្ដល់តម្លៃនៃការអានសៀវភៅ ភាពខ្ជិលច្រអូស និងមិនចង់ចេះមិនចង់ដឹង ភាពធុញទ្រាន់ មិនដឹងថាអានទៅអានដើម្បីអ្វី ? ឬមួយចេះតែអានៗទៅ អានសៀវភៅចប់យើងក៏ចប់ទៅតាមនោះដែរ! ខ្ញុំតែងតែឮយុវជនគាត់បានត្អូញត្អែច្រើនអំពីការអានសៀវភៅ ចួនកាលទៅគាត់សួរបកមកវិញថា អានដើម្បីអ្វី? អានសៀវភៅងងុយគេងណាស់ ? ពេលអានសៀវភៅក៏ចាប់ផ្ដើមអារម្មណ៍ស្មុគស្មាញភ្លាម ហេតុ ដូចម្ដេចបានជាអានហើយមិនចាំអត្ថន័យនៅក្នុងសៀវភៅ អានសៀវភៅចំណាយពេលច្រើន..... ជាដើម ។ ការអានអត់យល់ អានអត់ចាំ ការមិនចូលចិត្តការអាន សុទ្ធតែជាកត្តាជម្រុញឲ្យយុវជនបោះបង់ចោលផ្នែកអំណានចោលដោយមិនដឹងខ្លួន ។ ការអានសៀវភៅរបស់យុវជនពេលខ្លះ អានបានត្រឹមតែអាន ដោយគាត់មិនបានស្វែងយល់ស៊ីជម្រៅ វិភាគ ពិចារណា បានគ្រប់ជ្រុងជ្រោយឡើយ ។បើកាលណាយើងនាំគ្នាបោះបង់ការអានចោល វាប្រៀបបីដូចជាយើងកំពុងបំផ្លាញ និងជាន់ឈ្លីភាសា អក្សរ សាស្ត្រ នៃជាតិយើង និងមើលងាយចំពោះការលះបង់ប្រឹងប្រែងសម្រិតសម្រាំងបូជាកម្លាំងចិត្ត កម្លាំងកាយ កម្លាំងប្រាជ្ញាក្នុងការចងក្រង និងរៀបរៀងឲ្យមានភាសាមួយច្បាស់លាស់ដែលមានអត្តសញ្ញាណត្រឹមត្រូវមួយផងនោះដែរ ។ តាមពិតទៅ ប្រសិនបើយុវជនយើងអាចអានបានច្រើនមិនថាសៀវភៅមួយណាទេ គឺសុទ្ធតែសំខាន់ទាំងអស់គឺវាពិតជាប្រពៃណាស់ ។ ការអានសៀវភៅទាក់ទងនឹងមុខជំនាញដែលយើងកំពុងរៀនជារឿងមួយធម្មតាទៅហើយ ប៉ុន្តែការអានសៀវភៅផ្សេងៗទៀតក្រៅពីមុខជំនាញជារឿងមូយផ្សេងទៀត ពោលគឺប្រសិនបើយើងចេះតែជំនាញមួយ ប្រាកដណាស់អ្នកដែលអាចនិយាយជាមួយគ្នាបានគឺមានតែអ្នករៀនជំនាញដូចគ្នាតែប៉ុណ្ណោះ និយាយឲ្យខ្លីគឺមិនបានផ្ដល់លក្ខណៈទូលំទូលាយក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងទៀតឡើយ ។

សៀវភៅក្រាស់ ឬស្ដើងមិនមែនជាបញ្ហាសម្រាប់អ្នកអានទេ ប៉ុន្តែ ចំពោះអ្នកមិនអានទោះបីស្ដើងត្រឹមតែមួយទំព័រក៏ថាក្រាស់ដែរ នេះជាឧបសគ្គសម្រាប់គាត់ ។ តាមខ្ញុំសង្កេតឃើញជាក់ស្ដែងនៅប្រទេសជឿនលឿន ភាគច្រើនគេប្រើប្រាស់ពេលទំនេរជំនួសដោយការអាន ពោលគឺមានសៀវភៅយ៉ាងហោចណាស់មួយក្បាលជាប់នឹងខ្លួន ។ សូម្បីតែគេឈររង់ចាំឆ្លងផ្លូវក៏ឆ្លៀតអានបានដែរ ពិតជាគួរឱ្យសរសើរមែនទែន ខ្ញុំកម្រឃើញគេលេងទូរស័ព្ទណាស់។ ព្យាយាមកាត់បន្ថយការអូសsocial media ងាកមកទាញសៀវភៅអានឱ្យបានច្រើន បើចង់ឱ្យខ្លួនឯងរីកចម្រើន កាត់បន្ថយការរអ៊ូរទាំច្រំដែលដាក់ខ្លួនឯង ជំនួសដោយការអនុវត្តជាក់ស្ដែង កុំគិតយូរពេកល្មមដល់ពេលត្រូវប្រើប្រាស់សមត្ថភាពហើយ ត្រូវចាំថាកាលណាយើងលាក់ទុកក្នុងខ្លួនយូរៗទៅសមត្ថភាពទាំងនោះនឹងក្លាយជាភាពភ័យខ្លាចលងបន្លាចដល់ថ្នាក់យើងលែងហ៊ានធ្វើអ្វីទាំងអស់បាន។ ខ្ញុំនៅតែលើកឡើងដដែលៗថា ចង់នរណាថាអ្វីនិយាយអ្វីកុំខ្វល់ខ្វាយ តែយើងខ្លួនឯងត្រូវចេះរៀនចាប់ផ្ដើមបង្កើតទម្លាប់អានឱ្យបាន អ្នកដទៃធ្វើ ឬមិនធ្វើជារឿងគេ ។ យើងអាចចាប់ផ្ដើមពីពេលនេះបានវាមិនទាន់ហួសពេលឡើយ វៀរលែងតែយើងពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃ ម្ដងថ្ងៃនេះ ម្ដងថ្ងៃនោះទេដែលយើងអស់ឱកាសក្នុងការចាប់ផ្ដើមនោះ ។ បើចង់ផ្លាស់ប្ដូរគំនិត ពង្រឹងសមត្ថភាពខ្លួនយើងឱ្យពូកែ ត្រូវផ្លាស់ប្ដូរផ្នត់គំនិតជាមុនសិន ព្រោះគំនិតជាកំណើតបើគំនិតមិនកើតនោះកំណើតក៏មិនមាន ហើយមិនចាំបាច់យកសមត្ថភាពខ្លួនយើងដែលកំពុងប្រឹងប្រែងទៅប្រៀបធៀបជាមួយសមត្ថភាពដែលគេមានស្រាប់ដែរ ជម្រើសដ៏ល្អគឺត្រូវចេះប្រៀបធៀបភាពរីកចម្រើនខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃថាតើរីកលូតលាស់បានកម្រិតណា?
បើចង់ដឹងថាប្រទេសមួយរីកចម្រេីនដល់កម្រិតណា ចូរក្រឡេកមេីលប្រទេសនោះសម្បូរបណ្ណាល័យឬអត់? នេះជាឃ្លាំងចំណេះដ៏មហាសាលចំពោះប្រទេសនីមួយៗដែលមិនអាចរំលងចោលបាន។ ប្រទេស មួយមានប្រជាពលរដ្ឋចូលចិត្តអានសៀវភៅ ប្រទេស នោះនឹងសម្បូរដោយបញ្ញាវន្ត សម្បូរធនធានសង្គម ផលិតកោសិកាសង្គម ធ្វេីឱ្យប្រទេសរីកចម្រេីនឆាប់រហ័ស។ ពេលទំនេរគេកម្រអង្គុយដកដង្ហេីមចោលណាស់ យ៉ាងហោចណាស់ក៏មានកូនសៀវភៅដាក់តាមខ្លួនទុកគ្រាន់អានជាងប្រេីទូរសព្ទដែរ ព្រោះគេគិតពេលវេលាពិតជាមានតម្លៃ ប៉ុន្តែ អ្វីដែលរឹតតែមានតម្លៃនោះគឺ ចំណេះដឹង ។ បេីយេីងខ្លួនឯងមិនទៅស្វះស្វែងរក ទេ កម្រមានចំណេះវេទមន្តណាមករកយេីងដោយឯកឯងណាស់! អានសៀវភៅជាវប្បធម៌ព្រោះជាការសាបព្រោះនូវពុទ្ធិទាំងឡាយដែលនាំឱ្យយេីងចម្រុងចម្រេីន ថ្កុំថ្កើង ទីមួយមានប្រយោជន៍ ចំពោះខ្លួនឯង ទីពីរមានប្រយោជន៍ចំពោះគ្រួសារ និងទីបីមានប្រយោជន៍ចំពោះសង្គមជាតិ ។ ចាប់ផ្ដេីមពីការស្រលាញ់សៀភៅជាមុនសិន បន្ទាប់ មកគឺបង្កេីតទម្លាប់អាន។
ការអានជាជំនាញមួយទាមទារការអនុវត្តឱ្យបានញឹកញាប់ទេីបមានប្រសិទ្ធភាព។
តាមពិតទៅសូម្បីតែយេីងផ្សព្វផ្សាយរូបភាពទាក់ទងនឹងការអានក៏មានឥទ្ធិពលអាចអន្ទងអ្នកមិនទាន់បានអានឱ្យងាកមកអានបានដែរ។ ទោះបីជាពេលខ្លះយេីងទទួលបានពាក្យថាសម្ដែងយ៉ាងណាក៏ដោយចុះ ប៉ុន្តែយេីងខ្លួនឯងដឹងច្បាស់ជាងនរណាៗទាំងអស់ ! ❤️️

ថ្វីត្បិតតែសំណេរនេះរៀងវែងបន្តិច ប៉ុន្តែខ្ញុំសង្ឃឹមថានឹងមានប្រយោជន៍ជាគតិសម្រាប់បងប្អូន សិស្សានុសិស្ស និស្សិត យុវជន ក៏ដូចជាការលើកទឹកចិត្តបំផុសគំនិតបងប្អូនទាំងអស់គ្នាផងដែរ ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ដែលបងប្អូនបានបញ្ចប់ការអានដោយជោគជ័យ ខ្ញុំសូមធ្វើការកោតសរសើរ និងសូមអរគុណជាអនេកប្បកាចំពោះការចូលរួមលើកកម្ពស់វិស័យអំណាន ។
បន្ទាប់ពីអានរួច កុំភ្លេចប្រាប់មកកាន់ខ្លួនឯងថា ខ្ញុំអាចធ្វើបាន ខ្ញុំផ្លាស់ប្ដូរទម្លាប់បានហើយ ។

រូបភាពមួយសន្លឹកនេះដែលជំរុញលើកទឹកចិត្តខ្ញុំជារៀងរាល់ថ្ងៃ ប្រៀបបីដូចជាសម្លេងសម្ងាត់មួយមកខ្សឹបប្រាប់ថា កុំភ្លេចអានសៀវភៅ ខ្ញុំនៅទីនេះដើម្បីអ្នក អ្នកនៅទីនេះដើម្បីខ្ញុំ ។

ចំពោះអ្នកស្រលាញ់មុខវិជ្ជាច្បាប់ត្រូវតែចេះចូលចិត្តអាន ✌️


ចង់ឲសង្គមមានការរីកចម្រើន គឺត្រូវតែមានប្រជាពលរដ្ឋដែលកាន់សៀវភៅអាន ។❤️

ប្រភពអត្ថបទ : Sok sovan ........................


គោរពទៅវិញ ទៅមក🤝
28/07/2024

គោរពទៅវិញ ទៅមក🤝

ពាក្យជាភាសាអង់គ្លេសសម្រាប់ប្រើប្រាស់ក្នុងវិស័យធនាគារ 🏦 - Guarantor: អ្នកធានា - Repayment: ការសងត្រឡប់ - Repayment schedu...
27/07/2024

ពាក្យជាភាសាអង់គ្លេសសម្រាប់ប្រើប្រាស់ក្នុងវិស័យធនាគារ 🏦

- Guarantor: អ្នកធានា
- Repayment: ការសងត្រឡប់
- Repayment schedule: តារាងបង់ប្រាក់
- Collateral: ទ្រព្យបញ្ចាំ
- Transfer: ផ្ទេរ
- Money transfer: ផ្ទេរប្រាក់
- Annual fee: ចំណាយប្រចាំឆ្នាំ
- Exchange rate: អត្រាប្តូរប្រាក់
- Foreign currency: រូបិយប័ណ្ណបរទេស
- Joint account: គណនេយ្យរួមគ្នា
- Appraisal: ការវាយតម្លៃ
- Available balance: សមតុល្យសាច់ប្រាក់នៅសល់
- Depreciation: ការរំលស់
- Business day: ថ្ងៃធ្វើការ
- Guarantor: អ្នកធានា
- Repayment: ការសងត្រឡប់
- Repayment schedule: តារាងបង់ប្រាក់
- Collateral: ទ្រព្យបញ្ចាំ
- Character: អត្តចរិត
- Conditions: លក្ខខណ្ឌ
- Capacity: សមត្ថភាពបង់សង
- Transfer: ផ្ទេរ
- Money transfer: ផ្ទេរប្រាក់
- Annual fee: ចំណាយប្រចាំឆ្នាំ
- Exchange rate: អត្រាប្តូរប្រាក់
- Foreign currency: រូបិយប័ណ្ណបរទេស
- Joint account: គណនេយ្យរួមគ្នា
- Appraisal: ការវាយតម្លៃ
- Available balance: សមតុល្យសាច់ប្រាក់នៅសល់
- Depreciation: ការរំលស់
- Account: គណនេយ្យ
- Credit Officer: មន្ត្រីឥណទាន
- Banker: អ្នកធ្វើការធនាគារ
- Lender: អ្នកផ្តល់កម្ចី
- Lending Manager: អ្នកគ្រប់គ្រងប្រាក់កម្ចី
- Agreement: កិច្ចព្រមព្រៀង
- Contract: កិច្ចសន្សា
- Leasing contract: កិច្ចសន្យាជួល
- Bank: ធនាគារ
- Balance: តុល្យការ
- Budget: គម្រោងថវិការ
- Change: អាប់ (លុយ)
- Currency: រូបិយប័ណ្ណ
- Current account: គណនេយ្យចរន្ត
- Debit: ឥណពន្ធ
- Debts:បំណុល
- Deposit: ប្រាក់ដាក់សន្សំ
- Expenses: ការចំណាយ
- Funds: មូលនិធិ
- Income: ប្រាក់ចំណូល
- Income statement: របាយការណ៍ប្រាក់ចំណូល
- Loan: ប្រាក់កម្ចី
- Rate: អត្រា
- Interest rate: អត្រាការប្រាក់
- Stock: ស្តុក
- Branch: សាខា
- Check: មូលប្បទានបត្រ
- Credit: ឥណទាន
- Credit card: ការឥណទាន
- Interest: ការប្រាក់
- Pay in: បង់ប្រាក់
- Statement: របាយការណ៍

ប្រភព: គង់ ឆាយឡេង

តារាងកប្លែង Charlie Chaplin ដែលខ្មែរយេីងគ្រប់គ្នាពេញនិយមហៅថាសាក់ឡូ ។ គាត់មានជីវិតរស់នៅបាន ៨៨ឆ្នាំ! តែមុននឹង Charlie Chap...
23/07/2024

តារាងកប្លែង Charlie Chaplin ដែលខ្មែរយេីងគ្រប់គ្នាពេញនិយមហៅថាសាក់ឡូ ។
គាត់មានជីវិតរស់នៅបាន ៨៨ឆ្នាំ! តែមុននឹង Charlie Chaplin លាចាលោកនេះ គាត់បានបន្សល់ទុកនៅសេចក្ដីថ្លែងការណ៍ដ៏មានអត្ថន័យរបស់ខ្លួនចំនួន ០៤ ចំណុចសម្រាប់ជាការក្រើនរំលឹកនិងជាការដាស់តឿនដល់ជីវិតមនុស្សដែលរស់នៅ៖

១. គ្មានអ្វីដែលស្ថិតស្ថេរជារៀងរហូតនោះទេ! សូម្បីតែបញ្ហារបស់យេីងក៏ដោយ ។

២. សម្រាប់ខ្ញុំ ខ្ញុំចូលចិត្តដេីរកាត់ភ្លៀង ព្រោះគ្មាននរណាម្នាក់អាចមើលឃេីញទឹកភ្នែករបស់ខ្ញុំ ។

៣. "ថ្ងៃដែលអ្នកខ្ជះខ្ជាយបំផុតក្នុងជីវិតរបស់អ្នក គឺជាថ្ងៃដែលអ្នកមិនសើចហ្នឹងហើយ"។

៤. គ្រូពេទ្យល្អបំផុត ៦ នៅលេីពិភពលោកនេះគឺ៖
1- ⛅-ព្រះអាទិត្យ
2 - 🛌 ការសម្រាក
3 - 🏋️- ធ្វេីលំហាត់ប្រាណ
4 - 😋- បរិភោគអាហារល្អៗ
5- 🤍- ស្រឡាញ់ខ្លួនឯង
6- 🤝រក្សាមិត្តភាពពិត។

យើងទាំងអស់គ្នា គ្រាន់តែជាអ្នកទេសចរណ៍ដែលធ្វើដំណើរលើផែនដីនេះមួយរយ:ពេលប៉ុណ្ណោះ ត្រូវចេះរស់នៅក្នុងថ្ងៃនេះឲ្យល្អបំផុត សាងអំពើល្អ... ព្រោះថ្ងៃស្អែក គ្មាននរណាដឹងឡើយថានឹងមានរឿងអ្វី...។

# studyandbusiness

ច្បាប់មាសទាំង៨របស់ព្រះបាទជ័យវរ្ម័ន្មទី៧
17/07/2024

ច្បាប់មាសទាំង៨របស់ព្រះបាទជ័យវរ្ម័ន្មទី៧

អាន! ហេតុអ្វីអ្នកត្រូវអានសៀវភៅ? នេះជាអត្ថប្រយោជន៍ខ្លះៗដែលបានមកពីការអានសៀវភៅ ៖1. ចំណេះដឹង និងព័ត៌មាន៖ សៀវភៅគឺជាប្រភពដ៏សម្...
05/07/2024

អាន!
ហេតុអ្វីអ្នកត្រូវអានសៀវភៅ?
នេះជាអត្ថប្រយោជន៍ខ្លះៗដែលបានមកពីការអានសៀវភៅ ៖

1. ចំណេះដឹង និងព័ត៌មាន៖ សៀវភៅគឺជាប្រភពដ៏សម្បូរបែបនៃព័ត៌មានលើប្រធានបទផ្សេងៗ ផ្តល់ការយល់ដឹងយ៉ាងស៊ីជម្រៅ និងពង្រីកការយល់ដឹងរបស់អ្នកអំពីពិភពលោក។
2. ពង្រីកចំណេះដឹងខួរក្បាល៖ ការអានជួយជំរុញខួរក្បាលរបស់អ្នក ធ្វើអោយប្រសើរឡើងនូវការផ្តោតអារម្មណ៍ និងពង្រឹងការគិត និងជំនាញវិភាគរបស់អ្នក។
3. ការពង្រីកវាក្យសព្ទ៖ ការអានទៀងទាត់បង្ហាញអ្នកនូវពាក្យ និងឃ្លាថ្មីៗ ធ្វើអោយជំនាញភាសា និងសមត្ថភាពទំនាក់ទំនងរបស់អ្នកកាន់តែប្រសើរឡើង។
4. កាត់បន្ថយភាពតានតឹង៖ ការអានអាចជាសកម្មភាពបន្ធូរអារម្មណ៍ ដែលជួយកាត់បន្ថយភាពតានតឹង និងផ្តល់នូវការគេចចេញពីសម្ពាធប្រចាំថ្ងៃ។
5. ការយល់ចិត្ត និងការយល់ដឹង៖ សៀវភៅ ជាពិសេសរឿងប្រឌិត អនុញ្ញាតឱ្យអ្នកមើលឃើញពិភពលោកពីទស្សនៈផ្សេងៗគ្នា ជំរុញការយល់ចិត្ត និងការយល់ដឹងកាន់តែច្បាស់អំពីអ្នកដទៃ។
6. ការកម្សាន្ត៖ សៀវភៅជាច្រើនត្រូវបានសរសេរឡើងដើម្បីកម្សាន្ត ដោយផ្តល់នូវរឿងរ៉ាវដែលទាក់ទាញការស្រមើស្រមៃរបស់អ្នក និងផ្តល់នូវភាពរីករាយ។
7. ការរីកចម្រើនផ្ទាល់ខ្លួន៖ សៀវភៅជួយខ្លួនឯង និងសៀវភៅមិនប្រឌិតអាចជំរុញទឹកចិត្តអ្នក ផ្តល់ការណែនាំ និងជួយអ្នកអភិវឌ្ឍជំនាញថ្មី ឬកែលម្អជំនាញដែលមានស្រាប់។

ការអានជាទៀងទាត់អាចបង្កើនជីវិតរបស់អ្នកក្នុងវិធីជាច្រើនរាប់មិនអស់ ដែលធ្វើឱ្យវាក្លាយជាសកម្មភាពដ៏មានតម្លៃ និងបង្កើនថាមពល។

ការអានផ្តល់អត្ថប្រយោជន៍ជាច្រើន ខាងក្រោមនេះជាដប់ក្នុងចំនោមពួកគេ៖1. ការទទួលបានចំណេះដឹង៖ ការអានបង្ហាញអ្នកនូវព័ត៌មាន អង្គហេត...
01/07/2024

ការអានផ្តល់អត្ថប្រយោជន៍ជាច្រើន ខាងក្រោមនេះជាដប់ក្នុងចំនោមពួកគេ៖

1. ការទទួលបានចំណេះដឹង៖ ការអានបង្ហាញអ្នកនូវព័ត៌មាន អង្គហេតុ គំនិត និងទស្សនៈជាច្រើន ពង្រីកការយល់ដឹងរបស់អ្នកអំពីពិភពលោក។

2. បង្កើនវាក្យសព្ទ៖ ការអានទៀងទាត់ធ្វើអោយវាក្យសព្ទរបស់អ្នកប្រសើរឡើង ដោយណែនាំអ្នកឱ្យស្គាល់ពាក្យថ្មីៗ និងបរិបទរបស់វា ដែលអាចពង្រឹងជំនាញទំនាក់ទំនងរបស់អ្នក។

3. ការជំរុញការយល់ដឹង៖ ការចូលរួមជាមួយសម្ភារៈដែលបានសរសេរជំរុញខួរក្បាលរបស់អ្នក រក្សាវាឱ្យសកម្ម និងមុតស្រួច។ នេះអាចជួយការពារការថយចុះនៃការយល់ដឹងនៅពេលអ្នកកាន់តែចាស់។

4. ការផ្តោតអារម្មណ៍ និងការផ្តោតអារម្មណ៍កាន់តែប្រសើរឡើង៖ ការអានតម្រូវឱ្យមានការយកចិត្តទុកដាក់ជានិរន្តរភាព ជួយបង្ហាត់ចិត្តរបស់អ្នកឱ្យផ្តោតអារម្មណ៍ក្នុងរយៈពេលវែង ដែលអាចពង្រឹងសមត្ថភាពរបស់អ្នកក្នុងការផ្តោតអារម្មណ៍ក្នុងកិច្ចការផ្សេងទៀតផងដែរ។

5. កាត់បន្ថយស្ត្រេស៖ ការជ្រមុជខ្លួនអ្នកនៅក្នុងសៀវភៅដ៏ល្អអាចជាទម្រង់នៃការគេចចេញ ដោយផ្តល់នូវការសង្គ្រោះបណ្តោះអាសន្នពីភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ និងលើកកម្ពស់ការសម្រាក។

6. ការយល់ចិត្ត និងការយល់ដឹង៖ ការអានរឿងប្រឌិត ជាពិសេសបង្ហាញឱ្យឃើញអ្នកនូវតួអង្គ និងស្ថានភាពផ្សេងៗគ្នា ជំរុញការយល់ចិត្ត និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីអារម្មណ៍ និងអាកប្បកិរិយារបស់មនុស្ស។

7. បង្កើនជំនាញវិភាគ៖ ការអានជួយលើកទឹកចិត្តដល់ការគិត និងការវិភាគ នៅពេលអ្នកវាយតម្លៃអំណះអំណាង ប្រធានបទ និងទស្សនៈដែលបង្ហាញក្នុងអត្ថបទផ្សេងៗ។

8. បង្កើនការចងចាំ៖ សកម្មភាពនៃការអាន អនុវត្តការចងចាំរបស់អ្នកនៅពេលអ្នកស្រូប និងរក្សាទុកព័ត៌មាន តួអក្សរ គ្រោង និងព័ត៌មានលម្អិតផ្សេងទៀតពីអត្ថបទ។

9. ជំនាញភាសា៖ ការអានជាប្រចាំមិនត្រឹមតែធ្វើអោយវាក្យសព្ទរបស់អ្នកប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនាញវេយ្យាករណ៍ វាក្យសម្ព័ន្ធ និងជំនាញភាសាទាំងមូលរបស់អ្នកផងដែរ មិនថាវាជាភាសាកំណើតរបស់អ្នក ឬភាសាបរទេសនោះទេ។

10. ការលូតលាស់ និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន៖ តាមរយៈការអាន អ្នកអាចស្វែងយល់ពីទស្សនវិជ្ជា ទស្សនៈ និងបទពិសោធន៍ជីវិតផ្សេងៗ ដែលអាចនាំទៅរកការរីកចម្រើនផ្ទាល់ខ្លួន ការឆ្លុះបញ្ចាំងខ្លួនឯង និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីខ្លួនអ្នក និងពិភពលោកជុំវិញអ្នក។

#លោកឪសួង #ព្រះអង្គវនវាសី #ចន្ទមុនី

#បតាសន្តិភាព #អរគណសន្តិភាព #អរគណសម្ដេចតេជោ
#ហនម៉ាណែត
#កម្ពុជាមាតុភូមិខ្ញុំ
#សមតេចតេជោហ៊ុនសែន
#ទ្រីដាណា

គោរម្យងារឧកញ៉ាជំនាន់ដើមងារជាឧកញ៉ាកាលពីជំនាន់ដើមមានរាស្ត្រគោរពស្រឡាញ់ខ្លាំងណាស់ ព្រោះគាត់ប្រកបទៅដោយចំណេះវិជ្ជាជ្រៅជ្រះ គុ...
19/06/2024

គោរម្យងារឧកញ៉ាជំនាន់ដើម

ងារជាឧកញ៉ាកាលពីជំនាន់ដើមមានរាស្ត្រគោរពស្រឡាញ់ខ្លាំងណាស់ ព្រោះគាត់ប្រកបទៅដោយចំណេះវិជ្ជាជ្រៅជ្រះ គុណធម៌ សីលធម៌ និងវិជ្ជាជីវៈខ្ពស់ណាស់។

ដើម្បីបានងារឧកញ៉ានេះ គាត់មានសមត្ថភាពពិសេសច្រើនណាស់ មិនមែនត្រឹមតែមានទ្រព្យសម្បត្តិម្យ៉ាងនោះទេ គាត់អាចសរសេរជាអត្ថបទ ពាក្យកាព្យ ឬនិពន្ធជាសៀវភៅអប់រំដល់រាស្ត្រទូទាំងនគរខ្មែរ ឬប្រទេសកម្ពុជា។

អស់លោកអ្នកដែលចូលចិត្តអក្សរសាស្ត្រ ពាក្យកាព្យ ប្រាកដជាស្គាល់ឧកញ៉ា សុត្តន្តប្រីជាឥន្ទជាមិនខាន ។ យើងពិតជាចាប់ចិត្តនូវស្នាដៃរបស់គាត់ខ្លាំងណាស់ ជាពិសេសគឺសៀវភៅ «គតិលោក» សៀវភៅនេះមានអត្ថន័យពោរពេញទៅដោយគំនិតត្រិះរិះពិចារណាជ្រៅជ្រះណាស់ កាលណាបើពលរដ្ឋខ្មែរណាមួយបានអាន និងបានឈ្វេងយល់នូវខ្លឹមសារក្នុងសៀវភៅនេះ ប្រាកដជាមិនងាយនឹងចាញ់បោកកលល្បិចសត្រូវ ឬជនបោកប្រាស់ណាម្នាក់ឡើយ ។ហើយមានឧកញ៉ាច្រើនទៀតដែលបានជួយនិងការពារជាតិកន្លងទៅរួមមាន៖

ឧកញ៉ា ឃ្លាំងមឿង
ឧកញ៉ា ក្រឡាហោមគង់
ឧកញ៉ា សឺន គុយ ជាដើម។

ប្រទេសយើងបច្ចុប្បន្នកំពុងកើតមាន «អតិផរណាឧកញ៉ា» ឧកញ៉ាខ្លះយើងស្ទើរតែមិនធ្លាប់លឺឈ្មោះ មិនដឹងគាត់ប្រកបរបរអ្វី មានស្នាដៃអ្វីកសាងជាតិខ្លះ បន្សល់ទុកនូវគតិអប់រំអ្វីដល់កូនខ្មែរ? និយាយជារួម គឺមានច្រើនតែចំនួន យើងមិនដឹងថា គុណភាពយ៉ាងម៉េចនោះទេ ។និយាយបែបនេះ មិនមែនផ្តោតន័យចំទៅលើឧកញ៉ាទាំងអស់នោះទេ ឧកញ៉ាខ្លះក៏គេមានស្នាដៃនិងសមត្ថភាពអស្ចារ្យច្រើនរាប់មិនអស់ដែរ ។

ប៉ុន្តែ អ្វីដែលយើងចង់បាន គឺចង់ឃើញឧកញ៉ា ដែលមានចំនួនច្រើនលើសលុបនោះងាកមកជួយបង្កើតការងារណាដែលផ្តល់ស្ថិរភាពការងារ Sustainable Job or Income Flow បង្កើនប្រាក់ចំណូលដល់ជាតិនិងប្រជាជន ។ បង្កើតរោងចក្រកែច្នៃអាហារដើម្បីផ្តត់ផ្គង់តម្រូវការក្នុងស្រុក ទិញផលិតផលកសិកម្មពីកសិករក្រីក្រ ដើម្បីយកមកកែច្នៃ ។ ប៉ុន្តែ បច្ចុប្បន្ន តែអំបិល ប៊ីចេង ស្ករ ខ្ទឹមស និងឈើចាក់ធ្មេញក៏យើងនាំចូលពីប្រទេសជិតខាងដែរ ។ ដើម្បីចូលរួមកសាងជាតិមួយឱ្យខ្លាំងក្លាទៅបាន លុះត្រាតែចាប់ផ្តើមពីអ្នកមានលុយ មានគំនិតរកសុីអ្វីដែលផ្តល់ផលប្រយោជន៍វែងឆ្ងាយ ធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកយើងដើរដោយរលូន កុំឱ្យគេបិទព្រំដែន ស្រាប់តែ បន្លែ ត្រីសាច់ តាមផ្សារបែរជាឡើងថ្លៃ ដែលធ្វើឱ្យគ្មានស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុកទៅវិញ។

នាំមកអានដោយ វត្តប្រាសាទស្រះកណ្តាល ខ្ចាស់ ខេត្តបន្ទាយមានជ័យ

08/06/2024

ที่อยู่

Suan Luang

เบอร์โทรศัพท์

+855966061360

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chhoem Phanna -ឈឹម ផាន់ណាผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Chhoem Phanna -ឈឹម ផាន់ណា:

แชร์