
08/07/2025
អ្នកដឹកនាំរឿងឆ្នើមរបស់ផលិតកម្មសាស្ត្រាហ្វៀម លោក គូ ដារាចាន់ និយាយថា ភាពយន្តខ្នាតធំរឿង «កូននេនម្ដាយខ្មោច» ដែលជាស្នាដៃដឹកនាំរឿងរបស់លោក មិនមែនត្រឹមជាភាពយន្តរន្ធត់ផលិតមកសម្រាប់កម្សាន្តអារម្មណ៍ទស្សនិកជនតែមួយមុខនោះទេ តែសាច់រឿងទាំងមូលបានផ្សាភ្ជាប់ពីជីវិតពិតក្នុងការរស់នៅ ព្រះពុទ្ធសាសនា និងកម្មផលផងដែរ។