29/07/2025
بسم الله الرحمن الرحيم
السلام عليكم ورحمة الله وبركاته
حديث៖ "أفضلُ النَّاسِ كلُّ مخمومِ القلبِ،وصدوق اللسان".
"ភាពល្អប្រសើរនៃមនុស្សណាដែលចិត្តស្អាតស្អំ ហើយអណ្តាតដ៏ទៀងត្រង់"។
✓អត្ថន័យរបស់ហាទ្ទីស៖“គេបាននិយាយទៅកាន់រ៉សូលរបស់អល់ឡោះ(ﷺ)ថា៖ ឱរ៉សូលរបស់អល់ឡោះ"តើមនុស្ស មួយណាដែលល្អជាងគេ"?រ៉សូលរបស់អល់ឡោះ(ﷺ)បាន និយាយថា៖ គឺរាល់ៗមនុស្សណាដែលចិត្តស្អាតស្អំ ហើយអណ្តាតក៏ទៀងត្រង់។ពួកគេបាននិយាយទៅកាន់រ៉សូល របស់អល់ឡោះ(ﷺ)ថា៖យើងដឹង ហើយថាការនិយាយស្មោះត្រង់គឺជា អ្វី។គឺជាមនុស្សដែលនិយាយ-MASHA ALLAH-ស្មោះត្រង់នៅក្នុងពាក្យរបស់គាត់។ ដូច្នេះតើចិត្តដែលស្អាតស្អំនោះមានន័យ ដូចម្តេចទៅ ឱរ៉សូលរបស់អល់ឡោះ?រ៉សូលរបស់អល់ឡោះ(ﷺ)បាននិយាយថា៖ ពោលគឺជាបុគ្គលដែលមានចិត្តបរិសុទ្ធ មានចិត្តស្អាតស្អំ មិនមានចិត្ត ស្អប់ខ្ពើម។ និងមិនមានការច្រណែន នរណាម្នាក់ ក្នុងចំណោមពួកអ្នកមូស្លីម។ បេះដូងមនុស្សបែបនេះរកឯណាបានទៅ? គឺការខ្លាចអល់ឡោះពិតប្រាកដ មិនមានវា(ការស្អប់ខ្ពើមឬ ច្រណែន)នៅក្នុងចិត្តរបស់គេឡើយ។ អ្នកដែលមានចិត្តច្រណែនដ៏ត្រឹមត្រូវ តែងមើលឃើញតែសុភមង្គល(ពរជ័យ)របស់អ្នកដទៃ។ ហើយគាត់បាននិយាយថា៖ MASHA ALLAH សូមអល់ឡោះប្រទានពរជ័យដល់ គាត់។ "សូមអល់ឡោះដឹកនាំគាត់ទៅកាន់ មាគ៌ាដ៏ល្អ ហើយសូមទ្រង់ប្រទាន ភាពរីកចម្រើនដល់គាត់។ សង្ឃឹមថាម្ចាស់របស់ខ្ញុំ ទ្រង់នឹង ប្រទានពរជ័យមកដល់ខ្ញុំជានិច្ច។ ដូច្នោះ"សូមជ្រាបឲ្យបានច្បាស់ ឱបង ប្អូនដ៏ឧដ្តងឧត្តមជាទីស្រឡាញ់"! សន្តិភាពផ្លូវចិត្ត(ចិត្តស្អាតស្អំ)ជា សញ្ញានៃការមានជំនឿដ៏ស្មោះត្រង់។
សង្ឃឹមថាបងប្អូនខ្មែរឥស្លាមរបស់យើងនឹងទទួលបានអត្ថប្រយោជន៍ខ្លះៗពីហាទ្ទីសនេះ។
آمين يا رب العالمين🤲❤️.