សមាអ្នកសារព័ត៌មានដើម្បីពលរដ្ឋខ្មែរ

សមាអ្នកសារព័ត៌មានដើម្បីពលរដ្ឋខ្មែរ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก សមាអ្នកសារព័ត៌មានដើម្បីពលរដ្ឋខ្មែរ, เว็บไซต์ข่าวและสื่อ, หมู่ที่ 7ตำบลคลองใหญ่ อำเภอคลองใหญ่ จังหวัดตราด, Trat.

ព្រះហស្តព្រះអង្គក្នុងឆ្នាំថ្មីអេសាយ ៤៨:១២-១៩ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ។ អេសាយ ៤៨:១៣នៅឆ្នាំ១៩៣៩ ន...
30/12/2024

ព្រះហស្តព្រះអង្គក្នុងឆ្នាំថ្មី

អេសាយ ៤៨:១២-១៩

ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ។ អេសាយ ៤៨:១៣

នៅឆ្នាំ១៩៣៩ នៅពេលដែលសង្រ្គាមលោកលើកទីពីរបានឆេះរាលដាល ដល់ទឹកដីចក្រភពអង់គ្លេស ស្តេចចច ទី៦(George VI) បានស្វែងរកឱកាស នៅក្នុងការផ្សាយតាមវិទ្យុនៅថ្ងៃណូអែល ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋរបស់ទ្រង់ ក្នុងចក្រភពអង់គ្លេស និងប្រទេសជាសមាជិកដទៃទៀត ឲ្យទុកចិត្តព្រះ។ ទ្រង់ក៏បានដកស្រង់បទកំណាព្យដែលព្រះមាតាទ្រង់ចូលចិត្តយ៉ាងខ្លាំង ដោយបន្ទូលថា “ពេលយើងចូលទៅក្នុងភាពងងឹត ចូរយើងតោងព្រះហស្តព្រះអង្គជាប់។ ព្រះអង្គនឹងប្រទានពន្លឺ ដែលប្រសើរលើសពន្លឺណាទាំងអស់ ហើយក៏ប្រទានផ្លូវដែលមានសុវត្ថិភាពជាងផ្លូវណាទាំងអស់”។ ស្តេចចច មិនបានជ្រាបថា នឹងមានរឿងអ្វីកើតឡើងទៀតនៅឆ្នាំថ្មីទេ តែទ្រង់បានទុកចិត្តថា ព្រះអម្ចាស់នឹង “ដឹកនាំ ហើយកំឡាចិត្ត” ពួកគេ ក្នុងថ្ងៃដ៏ថប់បារម្ភខាងមុខព្រះគម្ពីរប៊ីបបានចែងអំពីព្រះហស្តរបស់ព្រះ នៅក្នុងកណ្ឌគម្ពីរជាច្រើន ដែលរាប់បញ្ចូលទាំងកណ្ឌគម្ពីរអេសាយផងដែរ។ ព្រះអង្គបានត្រាស់ហៅរាស្រ្តព្រះអង្គតាមរយៈហោរាអេសាយ ឲ្យពួកគេទុកចិត្តថា ព្រះអង្គជាព្រះអាទិកររបស់ពួកគេ ព្រះអង្គគឺជា “ដើម ហើយជាចុង”(អេសាយ ៤៨:១២) ដែលគង់នៅជាមួយពួកគេជារៀងរហូត។ ព្រះអង្គមានបន្ទូលថា “ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ”(ខ.១៣)។ ពួកគេគួរតែទុកចិត្តព្រះអង្គ ហើយមិនត្រូវមើលទៅមនុស្ស ដែលមានអំណាចតិចជាងព្រះអង្គនោះទេ។ សរុបមក ព្រះអង្គគឺជា “ជាព្រះដ៏ប្រោសលោះ គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល”(ខ.១៧)។

ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់លូកា ២.១១
24/12/2024

ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់
លូកា ២.១១

វគ្គបណ្តុះបណ្តាលស្តីពី(ការលើកកម្ពស់គុណភាពសារព័ត៌មានស្តីពីការបម្រែបម្រួលអាកាសធាតុ​និងបរិស្ថានតាមរយះអក្ខរកម្មឌីជីថល​ប្រព័ន...
22/11/2024

វគ្គបណ្តុះបណ្តាលស្តីពី
(ការលើកកម្ពស់គុណភាពសារព័ត៌មានស្តីពីការបម្រែបម្រួលអាកាសធាតុ​និងបរិស្ថានតាមរយះអក្ខរកម្មឌីជីថល​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងការកសាងសង្គមដែលទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ )

សៀមរាប​ថ្ងៃទី១៩​​ -២០​ខែវិច្ឆិកា​ឆ្នាំ២០២៤​​ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ដែលហៅកាត់ថា​CCIM ក្រោមការឧបត្ថម្ភពី​ប្រទេសស៊ុយអែតSverige និងមូលនិធិអង្គការយូណែស្កូ​UNESCOបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់គុណភាពដល់អ្នកសារព័ត៌មានអំពីការបម្រែបម្រួលអាកាសធាតុ​​​ និងបរិស្ថាន​តាមរយះអក្ខរកម្មឌីជីថល​លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងការកសាងសង្គមដែលទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ​។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ទៅលើការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាននៅកម្ពុជាដើម្បីលើកកម្ពស់ដល់ការសិក្សាស្រាវជ្រាវ​ សរសេរព័ត៌មាន​ និងសេចក្តីការណ៍​ ពិសេសស្តីពីផលប៉ះពាល់នៃការ​បម្រែបម្រួលអាកាសធាតុ​ និងមាតិការព័ត៌មានដែលមានគុណភាព​​គ្រប់ជ្រុងជ្រោយ​ និងស្របទៅតាមក្រមសីលធម៌​វិជ្ជាជីវះនៃរបបសារព័ត៌មានឆ្នាំ១៩៩៥​​ហើយជាព័ត៌មានពិតក្នុងការបម្រើប្រយោជន៍សង្គមជាតិ។

វគ្គបណ្តុះបណ្តាលគឺមានវត្ថុបំណងចំនួន៣
១ -ដើម្បីឲ្យអ្នកសារព័ត៌មានបានយល់ដឹងបន្ថែមអំពីចំនេះដឹងវិទ្យាសាស្រ្តស្តីពីការប្រែប្រួលអាកាសធាតុ​និងមូលហេតុឬសគល់​នៃការបម្រែបម្រួលអាកាសធាតុទូទាំងពិភពលោក​និងក្នុងប្រទេសកម្ពុជា។
២-ដើម្បីបង្កើនសមត្ថភាពអ្នកសារព័ត៌មានក្នុងការកំណត់អត្តសញ្ញាណព័ត៌មានទាក់ទងនិងការប្រែប្រួលអាកាសធាតុ​និងរាយការណ៍អំពីបរិស្ថាន។
៣-ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងផ្នែកអក្ខរកម្មឌីជីថល​ប្រព័ន្ធផ្សព្វផ្សាយ​ និងព័ត៌មាន(DMIL)ដូច្នេះពួកគេអាចប្រើប្រាស់DMILក្នុងការរាយការណ៍ព័ត៌មានដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនិងការប្រែប្រួលអាកាសធាតុ។
ក្នុងវគ្គបណ្តុះបណ្តាលនោះគឺមានសិក្ខាកាមអញ្ជើញ​​ ​ ​​និងនិមន្តចូលរួមចំនួន៣២​អង្គ​នាក់ដែលមកតាមបណ្តាខេត្តចំនួន៦​ គឺខេត្តសៀមរាប​ បាត់ដំបង​​​ ប៉ៃលិន​ បន្តាយមានជ័យ ឧត្តរមានជ័យ​ នឹងព្រះវិហារ។
ទីតាំងសិក្ខាសាលាប្រព្រឹត្តទៅនៅសណ្ធាគារAmber Hotel ក្រុងសៀមរាប
​ក្នុងវគ្គបណ្តុះបណ្តាលសង្កេតឃើញថាសិក្ខាកាមមានការយល់ដឹងខ្ពស់អំពីប្រធានបទពាក់ព័ន្ធពីការបម្រែបម្រួលអាកាស់ធាតុជុំវិញពិភពលោក​និងប្រទេសកម្ពុជា និងដើម្បីឆ្លើយតបទៅនិងគម្រោង សិក្ខាកាមបានធ្វើការប្តេជ្ញាក្នុងការយកចំណេះដើម្បីស្រាវជ្រាវ​ សរសេរព័ត៌មាន ​និងរាយការណ៍​ ពីការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។

21/11/2024

គ្រីស្ទានកុំបណ្ដោយខ្លួនឲ្យសោះ

ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន ដ្បិតមានហោរាក្លែង...
07/11/2024

ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន ដ្បិតមានហោរាក្លែងក្លាយជាច្រើនកើតមកក្នុងលោកីយនេះហើយ យើងនឹងសំគាល់ព្រះវិញ្ញាណនៃព្រះបានដូច្នេះ គឺអស់ទាំងវិញ្ញាណណាដែលថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម គឺវិញ្ញាណនោះហើយ ដែលមកពីព្រះ តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទវិញ ដែលអ្នករាល់គ្នាបានឮនិយាយថា ត្រូវមក តែឥឡូវនេះ ក៏នៅក្នុងលោកីយហើយ ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ពីព្រោះព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយផង
យ៉ូហានទី១ ៤.១-៤

កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុ...
07/11/2024

កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ដ្បិតអស់ទាំងសេចក្ដី ដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ ឯលោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ។
យ៉ូហានទី១ ២.១៥-១៧

31/10/2024

ផ្សាយផ្ទាល់ ព័ត៌មានបឋម នៅមុខសាលាដំបូងខេត្តត្បូងឃ្មុំ ព្រោះតែលោកពូមានស្វាមីភ័ក្រ្តតាំងពីព្រះបិតា(ទ្រុងរណឫទ្ធិសម្ដេចក្រុមព្រះ)រហូតដល់បុត្រារបស់ព្រះអង្គ លោកពូអ្នកមីងបានយកដីផ្ទាល់ខ្លួនធ្វើទីស្នាក់ការនៅស្រុកមេមត់ខេត្តត្បូងឃ្មុំ នៅតែមិនទាន់ដឹងថាថ្នាក់ណាចង់យកជាសម្បត្តិផ្ទាល់ខ្លួនទៅវិញ

អបអរសាទរ ពិធីប្រគល់វិញ្ញាបនបត្រភូមិសិក្សា បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ ព្រមទាំងមេ...
26/10/2024

អបអរសាទរ ពិធីប្រគល់វិញ្ញាបនបត្រភូមិសិក្សា បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ ព្រមទាំងមេដាយមាស ប្រាក់ សំរឹទ្ធិ ក្នុងកម្មវិធីប្រឡងប្រជែងថ្នាក់ជាតិ និងអន្តរជាតិនានា។

បាត់ដំបង:នាព្រឹកថ្ងៃសៅរ៍ ០៩រោច ខែអាស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សាលាចំណេះដឹងទូទៅ ឌូវីសាខារំចេក ខេត្តបាត់ដំបង
បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់ភូមិសិក្សា បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តសិស្សពូកែដំណាច់ឆ្នាំសិក្សា ២០២៣-២០២៤ ព្រមទាំងមេដាយមាស ប្រាក់ សំរឹទ្ធិ ក្នុងកម្មវិធីប្រឡងប្រជែងថ្នាក់ជាតិ និងអន្តរជាតិនានា ជូនសិស្សានុសិស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ខែម រស្មី ជាស្ថាបនិក និងអគ្គនាយកនៃក្រុមឌូវី អ៉ិនណេសិនណល និង
គណៈគ្រប់គ្រងសាលាគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ ។

ថ្លែងក្នុងឧិកាសនោះលោកខែម រស្មី បានមានប្រសាសន៍ថាអគារសិក្សានៅបុរីរំចេកនេះ បើគិតទាំងទិញដី នឹងសាងសង់គឺចំណាយថវិកាអស់ ៣លានដុល្លាជាង ហើយលោកនិងបន្តស្ថាបនា នៅអគារសិក្សាបន្ថែមទៀតក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លោកបានធ្វើការប្តេជ្ញាថា លោកនិងពង្រីកវិស័យអប់រំរហូតដល់ដង្ហើមចុងក្រោយរបស់លោក។

លោកបន្តថ្លែងទៀតថា បាវចនារបស់សាលា មាន វិន័យ សិលធម៌និងចំណេះដឹងសាកល រៀនប៉ុណ្ណាក៏ដោយបើគ្មាន វិន័យ និងសិលធម៌ គ្មានន័យទេ អ៊ីចឹងហើយសាលាចំណេះដឹងទូទៅ ឌូវីគឺជាស្ពានចម្លងប្អូនៗសិស្សានុសិស្សទៅកាន់ពិភពលោកទាំងមូល។

លោកមានការសង្កត់ធ្ងន់ទៅលើការអប់រំ ទូទៅ និងចំណេះដឹងសាកល ដើម្បីឈោងចាប់សកលភាវូបនីយកម្ម។

ស្ថិតក្នុងកម្មវិធីនោះឃើញមានវត្តមាន លោកឱពុក អ្នកម្តាយ និងអណាព្យាបាលសិស្សជាច្រើនរូប អញ្ជើញចូលរួមលើកទឹកចិត្តដល់កូន ក្មួយ ចៅរបស់គាត់ដែលខិតខំប្រឹងប្រែងរយះពេល១ឆ្នាំកន្លងមកដែលទទួលបានលទ្ធផលល្អដំណាច់ឆ្នាំ២០២៣-២០២៤។

ពិធីនោះប្រារពធ្វើនៅវិមានចំរើនមង្គល ចំការដូង ផ្លូវជាតិ៥៧ ស្រុកសង្កែ ខេត្តបាត់ដំបង។

ចុងបញ្ចប់នៃពិធីនោះមានការប្រគល់វិញ្ញាបនបត្រភូមិសិក្សា បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ ព្រមទាំងមេដាយ រួមទាំងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង៕

17/10/2024

ที่อยู่

หมู่ที่ 7ตำบลคลองใหญ่ อำเภอคลองใหญ่ จังหวัดตราด
Trat
23110

เบอร์โทรศัพท์

+855718887063

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ សមាអ្នកសារព័ត៌មានដើម្បីពលរដ្ឋខ្មែរผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์