ឡុង ក្រៃភុព

ឡុង ក្រៃភុព ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ឡុង ក្រៃភុព, Trat.

ឈ្មួញចាស់វស្សាមុខដដែលៗ តែ គឹមសាន នៅតែឆ្មក់ធ្វើសកម្មភាពក្នុងបទល្មើសរ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា មណ្ឌលគីរី: បើទោះបីជ...
03/11/2025

ឈ្មួញចាស់វស្សាមុខដដែលៗ តែ គឹមសាន នៅតែឆ្មក់ធ្វើសកម្មភាពក្នុងបទល្មើសរ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា

មណ្ឌលគីរី: បើទោះបីជារដូវវស្សាភ្លៀងធ្លាក់ជោគជាំ យ៉ាងណាក៏ ដោយ ក៏បញ្ហាការធ្វើរណ្ដៅរ៉ែមាសដោយដាក់គ្រឿងបំផ្ទុះខុសច្បាប់ នៅតែបន្តកើតមានជាធម្មតា តាមរយៈមុខឈ្មួញដដែលៗលោក តែ គឹមសាននៅឃុំចុងផ្លាស់ស្រុក កែវសីមា ខេត្តមណ្ឌលគិរី។ អាជ្ញាធរខេត្តនិងស្ថាប័នជំនាញធ្វើហាក់ដូចជាមិនដឹងមិនឮ ក្រោមអ្វីដែលឈ្មួញរូបនេះដើរទះដើមទ្រូងស្រែកថា ពួកគេបានចែកផលលាបដល់ថ្នាក់ដឹកនាំនិងស្ថាប័នជំនាញ នៅក្នុងខេត្តរួចរាល់អស់ ហើយរួមទាំងចៅហ្វាយខេត្តផង។ មិនដឹងថា តើការអួតក្អេងក្អាងរបស់លោកតែ គឹមសាន ជាការ ពិតក្នុងកម្រិតណាមួយនោះទេ
វាហាក់ដូចជាត្រឹមត្រូវនិងសមស្របដែរ ចំពោះសម្ដីលោកតែ គឹមសាន ដែលអាងស្បែកជាមន្ត្រីយោធា នៅ ក្នុងសកម្មភាពនៃការដាក់គ្រឿងបំផ្ទុះយករ៉ែមាសនៅឃុំចុងផ្លាស់នោះ។ ព្រោះថា គេឃើញមានមន្ត្រីរដ្ឋបាលសាលាខេត្ត និងស្ថាប័នជំនាញគ្រាន់តែបានដឹកដៃគ្នាទៅអើតឈ្ងោកមើលទីតាំងធ្វើរណ្ដៅរ៉ែមាស នោះតែប៉ុណ្ណោះ ដោយមិនព្រមចាត់វិធានការកាត់ផ្ដាច់ឫសគល់ឈ្មួញ តែ គឹមសាន នេះឡើយ។ មានន័យថា អស់លោកមន្ត្រីមាន សមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរី ចាត់ទុកលោកតែ គឹមសាន គឺជាឆ្នាំងបាយដ៏ឆ្ងាញ់ពិសា។ ហេតុដូច្នេះហើយបានជារាប់ឆ្នាំកន្លងមកនេះ ឈ្មួញមុខដដែលៗធ្លាប់ជាប់ខ្នោះកន្លងមក នៅតែបន្តធ្វើសកម្មភាពបំពាន ច្បាប់ដោយមិនញញើត។
សព្វថ្ងៃនេះឈ្មួចតែគឹមសានប្រើកម្លាំងកម្មករសង់ផ្ទះគ្រប លើរណ្ដៅរ៉ែមាសរួចទើបបំផ្ទុះជាក្រោយ។ មើលទៅហាក់ ដូចជាផ្ទះប្រជាពលរដ្ឋធម្មតា ប៉ុន្តែនៅខាងក្រោមផ្ទះនោះគឺជារណ្តៅរ៉ែមាសសុទ្ធសាធ។ នៅពេលនេះបើទោះបីជារដូវវស្សាយ៉ាងណាក៏ដោយ ឲ្យតែមេឃមិនភ្លៀងក្នុងរយៈ ពេល១ថ្ងៃគឺក្រុមលោកតែ គឹមសាន អាចធ្វើសកម្មភាពជីកយករ៉ែមាសបានដោយស្រួល។ តើសកម្មភាពធ្វើរ៉ែរបស់ក្រុមលោកតែ គឹមសាន លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរីមិនដឹងទេឬ? ឬដូចលោកតែ គឹមសាន ដើរទះដើមទ្រូងស្រែកពេញខេត្តថា ខ្លួនបានចាយលុយរួចរាល់គ្រប់ស្ថាប័នអស់ហើយ រួមទាំងតុលាការផង ទើបអាចធ្វើសកម្មភាពបែបឆក់ ឱកាសនេះបាន? បើនិយាយថា ចៅហ្វាយខេត្តមិនដឹងដូចជាមិនទំនង? ព្រោះចៅហ្វាយខេត្ត ត្រូវដឹងគ្រប់រឿង (sic)តើត្រូវរំពឹងអ្វីទៀត បើថ្នាក់ដឹកនាំខេត្តមួយទាំងមូលត្រូវឈ្មួញទិញបានហើយនោះ? បើស្ថាប័នជំនាញ និងថ្នាក់ ដឹកនាំខេត្តមិនត្រូវបានឈ្មួញតែ គឹមសាន្ត ទិញទេ គួរចាត់វិធានការតាមផ្លូវច្បាប់តុលាការអូសក ឈ្មួញមុខដដែលៗនេះយកមកផ្ដន្ទាទោសទើបត្រឹមត្រូវ។ មិនមែនទុកឲ្យឈ្មួញឆ្លៀតឱកាសធ្វើសកម្មភាព ហើយអាជ្ញាធរស្ថាប័នជំនាញ ជួយបិទបាំងទង្វើបំពានច្បាប់ប្រទេសបែបនេះទេ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតំបន់នោះរំពឹងថា គណៈកម្មការជាតិបង្ក្រាបបទល្មើសធន ធានធម្មជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីកុំឲ្យឈ្មួញមុខដដែលៗនេះធ្វើអ្វីស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះតទៅទៀត៕

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១៥:០៥នាទីរសៀលនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និ...
31/10/2025

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១៥:០៥នាទីរសៀលនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីព្រឹកមិញនេះ។ សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈដ៏ពិតប្រាកដ។
កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១៥:៤៧នាទី ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀង និងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពី “ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់”។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។

ញត្តិគាំទ្រ
29/10/2025

ញត្តិគាំទ្រ

27/10/2025

ប្រជាជនតំបន់អូរស្មាច់ ជាប់ព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ មានក្តីត្រេកអរណាស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ សម្តេចធិបតី ក្នុងការធ្វើអោយមានសុខសន្តិភាព ព្រំដែន ប្រជាជនបានវិលមករស់នៅ ប្រកបរបរ និងកិច្ចការងារវិញ ដោយរីករាយ !

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខាដោយជោគជ័យហើយ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ដោយ សម្តេចមហាបវរធិប...
26/10/2025

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខាដោយជោគជ័យហើយ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោមអធិបតីភាព លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហើយដោយមានការចូលរួមពី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ។

26/10/2025

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានធ្វើដំណើរដល់ប្រទេសម៉ាឡេស៉ីហើយ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន និងអញ្ជើញជាអធិបតី នៃពិធីចុះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ។

23/10/2025

សារពិសេសរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍ច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។

កម្ពុជា និងថៃ សម្រេច សំរួលអាវុធធនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធឧបករណ៍ អោយត្រលប់ទៅមូលដ្ឋានដើមវិញ និងឯកភាពដោះម...
23/10/2025

កម្ពុជា និងថៃ សម្រេច សំរួលអាវុធធនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធឧបករណ៍ អោយត្រលប់ទៅមូលដ្ឋានដើមវិញ និងឯកភាពដោះមីនមនុស្សធម៌ និងដោះលែងទាហានកម្ពុជា១៨រូប ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រុងកូឡាឡាំពួរ

នៅក្នុងការផ្សាយពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាពីសន្និសីទព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ បានសម្រេច គឺដើម្បីកាត់បន្ថយភាពតាងតឹងផ្នែកយោធា សំរួលអាវុធធនធ្ងន់ ដែលមានសមត្ថភាព បំផ្លាញខ្លាំង និងយុទ្ធឧបករណ៍ អោយត្រលប់ទៅមូលដ្ឋានដើមវិញ និងឯកភាពដោះមីនមនុស្សធម៌ និងយល់ព្រមដោះលែងទាហានកម្ពុជា១៨រូប ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រុងកូឡាឡាំពួរ។
កិច្ចប្រជុំពិសេសលើកទី២ នៃ(GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)

កម្ពុជាសង្ឃឹមលទ្ធផលវិជ្ជមានពីកិច្ចប្រជុំ GBC ពិសេស ដើម្បីអនុវត្តបទឈប់បាញ់ពេញលេញភ្នំពេញ: លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជ...
23/10/2025

កម្ពុជាសង្ឃឹមលទ្ធផលវិជ្ជមានពីកិច្ចប្រជុំ GBC ពិសេស ដើម្បីអនុវត្តបទឈប់បាញ់ពេញលេញ

ភ្នំពេញ: លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ គឺធ្វើបន្តពីកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសេចក្តីប្រកាសព័ត៌មានរួម នៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជ...
22/10/2025

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសេចក្តីប្រកាសព័ត៌មានរួម នៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ប្រទេសថៃថៃ, ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥

នៅយប់ម៉ោង១២និង៣០នាទី រំលងអាធាត្រ ចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ភាគីទាំង២ កម្ពុជា ថៃ បានចុះហត្ថលេខាលេីកំណត់ហេតុរួម កិច្ចប្...
22/10/2025

នៅយប់ម៉ោង១២និង៣០នាទី រំលងអាធាត្រ ចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ភាគីទាំង២ កម្ពុជា ថៃ បានចុះហត្ថលេខាលេីកំណត់ហេតុរួម កិច្ចប្រជុំJBC នៅប្រទេសថៃ។

លី ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ នៅចំណុចភូមិពុកឆ្មា ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបងនេះប្រែក្លាយជ...
22/10/2025

លី ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ នៅចំណុចភូមិពុកឆ្មា ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបងនេះប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ តាមរបៀបជិះសេះលែងដៃ

ក្រុមឈ្មួញតូចធំដឹកទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថាលេីសទម្ងន់ឬមិនលេីសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់មិនគូរណាឯកឧត្តមព្រួញរិទ្ធថាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដបាត់ដំបងបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តនេះធ្វេីអ្វីៗតាមអំពេីចិត្តនោះទេ។
ក្រុមឈ្មួញអ្នករកសុីដឹកទំនិញបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗពេកបើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។
ជាងនេះទៅទៀតបើទោះប្បី ជាមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនវាអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេរីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។
រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត
នេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរបញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ជាពិសេសទៅទៀតគឺឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងមិនគូរបណ្ដែតបណ្ដោយឲ្យលោក លី ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ នៅចំណុចភូមិពុកឆ្មា ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបងនេះប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ តាមរបៀបជិះសេះលែងដៃ។

ที่อยู่

Trat

เบอร์โทรศัพท์

+855718887063

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ឡុង ក្រៃភុពผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์