Sabay Merl

Sabay Merl ចុច Like និង Follow ផេកដើម្បីទទួលបានវីដេអូរ និង​ពត៌មានសង្គមថ្មីៗ Follow me for watching amazing videos

👇ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា ដ...
05/09/2026

👇ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា។

នៅថ្ងៃទី១,៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណី ដូចខាងក្រោម៖

ករណីទី០១៖ ហិ ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាក់រថយន្ត ហើយប្រើអំពើហិ ..;ង្សាលើអ្នកបើកបរថយន្ត) ប្រព្រឹត្តនៅចំណុចមុខផ្សារហុងស៊ុន ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២២:៤៥ នាទី ។

ករណីទី០២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការកា..;ប់គាស់ទម្លុះទម្លាយ (លួចយកម៉ូតូចំនួន០២គ្រឿង) ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបរិវេណផ្ទះជួលផ្ទាល់ដី ភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សេនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០:២២ នាទី។

ករណីទី០៣៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវបេតុង ប្រឡាយត្រពាំងរំចេក ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០២:៣០នាទី។

ករណីទី០៤៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តចំណុចបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៣:០០នាទី ។

ករណីទី០៥៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៣:០៣នាទី ។

ករណីទី០៦៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៣:១៥ នាទី ។

ករណីទី០៧ : ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខរោងចក្រផលិតបេកុង ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០១:២០នាទី ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃសុក្រនេះ តុលាការខេត្តស្ទឹងត្រែង បានឃុំខ្លួនបុរសសង្ស័យម្នាក់ជាបណ្ដោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំ...
05/09/2026

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃសុក្រនេះ តុលាការខេត្តស្ទឹងត្រែង បានឃុំខ្លួនបុរសសង្ស័យម្នាក់ជាបណ្ដោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំការធ្វើសវនាការ ពាក់ព័ន្ធករណីវា.យ.ស.ម្លា.ប់ចោរហារយម្នាក់ រួចចងជាមួយដុំថ្មទម្លាក់ចូលស្រះទឹក ដោយសារតែចោរនោះ បានចូលទៅលួចអាគុយឡានត្រាក់ទ័ររបស់គាត់ នៅក្នុងបរិវេណដីចំការរបស់គាត់។

ជនជាប់ចោទមានឈ្មោះ យែម ភ័ក្រ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មានមុខរបរ កសិករ មានទីលំនៅ នៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ រីឯ ជនរងគ្រោះមានឈ្មោះ រឹន សារ៉ាត់ ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិ-ឃុំ-ស្រុក និងខេត្តជាមួយគ្នា។

សាកសព របស់ចោរហារយម្នាក់នោះ ត្រូវបានអ្នកភូមិប្រទះឃើញអណ្តែតក្នុងស្រះទឹក ស្ថិតនៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដោយមានស្នាមបែកលលាដ៍ក្បាល និងដុំថ្មចងជាប់នឹងសព នេះបើតាមការអះអាងរបស់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អន្លង់ជ្រៃ។ ក្រោយពីការស្រាវជ្រាវ យ៉ាងល្អិតល្អន់ អាជ្ញាធរក៏បានកំណត់មុខសញ្ញាហើយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២៦។

បន្ទាប់ពីបានសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនបានវាយជនរងគ្រោះដោយដំបងឈើ រហូតដល់ស្លា.ប់ពិតប្រាកដមែន។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំ កាត់ទោស តាមច្បាប់៕

👇យុវជន​មួយក្រុម​ផឹកស៊ី ស្រែកច្រៀងឡូឡា​ររំខានអ្នក​ជិត​ខាង​នៅកណ្ដាលរាត្រី ត្រូវ​បានអាជ្ញាធរ​ក្រុ​ងអរិយក្សត្រ​ចុះទៅប្រមូលមក...
04/09/2026

👇យុវជន​មួយក្រុម​ផឹកស៊ី ស្រែកច្រៀងឡូឡា​ររំខានអ្នក​ជិត​ខាង​នៅកណ្ដាលរាត្រី ត្រូវ​បានអាជ្ញាធរ​ក្រុ​ងអរិយក្សត្រ​ចុះទៅប្រមូលមកធ្វើកិច្ច​សន្យា​អប់រំណែនាំ និងឱ្យធ្វើ​ពលកម្ម​សម្អាត​បរិស្ថានមួយប្រាវផងដែរ ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ០១:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានប្រទះឃើញក្រុមយុវជនខាងលើ កំពុងប្រមូលផ្តុំគ្នាផឹកស៊ី និងបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ទើបឈានទៅដល់ការអញ្ជើញអាណាព្យាបាល និងសាម៉ីខ្លួនមកអប់រំណែនាំនៅអធិការដ្ឋាននគរបាលក្រុង។

ករណីក្មេងស្ទាវកាក់រថយន្ត ហើយប្រេីអំពើហិ ..;ង្សាលើអ្នកបើកបរថយន្ត នៅចំណុចមុខផ្សារហុង ស៊ុន  ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត...
04/09/2026

ករណីក្មេងស្ទាវកាក់រថយន្ត ហើយប្រេីអំពើហិ ..;ង្សាលើអ្នកបើកបរថយន្ត នៅចំណុចមុខផ្សារហុង ស៊ុន ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៩ ខែសីហា ២០២៦ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនចំនួន០៦នាក់ ដើម្បីអនុវត្តតាមនីតិវិធី

អនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនា ឃាត់ខ្លួននៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើសកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៦ នៅចំណុចខាងលើ ។

ជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ ព្រីង វិចិត្រ (គ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
២-ឈ្មោះ អូន ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល ។
៣-ឈ្មោះ ចិន សុពីសី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
៤-ឈ្មោះ ខែត ខាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
៥- ឈ្មោះ ងីម ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្នានព្រែកហូរ ខេត្តកណ្ដាល។
៦- ឈ្មោះ ម៉ៅ ចិន ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ ស្នាក់នៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

👇អធិការដ្ឋាននគរបាលស្រុកកូនមុំដោយមានការសម្របសម្រួល ដឹកនាំនីតិវិធីពី លោក គង់ ស៊ីម៉េង ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត...
03/09/2026

👇អធិការដ្ឋាននគរបាលស្រុកកូនមុំ
ដោយមានការសម្របសម្រួល ដឹកនាំនីតិវិធីពី លោក គង់ ស៊ីម៉េង ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តរតនគិរី និងមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និងមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរង ផែនការងារប្រឆំាងគ្រឿងញៀ.ន។
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ផ្នែកប្រឆាំងគ្រឿងញៀ.ននៃអធិការរដ្ឋាននគរបាលស្រុកកូនមុំ ដោយមានការបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ត្រី សាធ គន្ធា អធិការនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បញ្ជាអោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀ.ន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងច្រេស ដឹកនាំដោយលោកអនុសេនីយ៍ឯក ផន ស៊ីឡុង អធិការរង ផ្នែកប្រឆាំងគ្រឿងញៀនចុះបង្ក្រាបនៅករណី រក្សារទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នៅសារធាតុញៀនចំនួន១ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន៨ នាក់ ស្រី១ នាក់ ស្ថិតនៅភូមិ១ ឃីត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
# អត្តសញ្ញាណជនសង្ស័យ។
១-ឈ្មោះម៉ន រត្ន័ ភេទប្រុស អាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
២-ឈ្មោះពេជ្រ ស្រីមុំ ភេទស្រី អាយុ២០ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
៣-ឈ្មោះឆាយ មាន (ឆិត) ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
៤-ឈ្មោះនាង មួន ភេទប្រុស អាយុ៤៥ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
៥-ឈ្មោះអុំ វាសនា ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជាម្ចាស់គ្រឿងញៀន និងជញ្ជីងថ្លឹង
៦-ឈ្មោះម៉ន មី ភេទប្រុស អាយុ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
៧-ឈ្មោះម៉ន មុំ ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
៨-ឈ្មោះសឿន ផាន់ណេត (និត) ភេទប្រុស អាយុ១៥ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
# អំពីវត្ថុតាង. និងវត្ថុចាប់យក
១-ម្សៅក្រាមសរថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់
២- ជញ្ចីងថ្លឹងចំនួន១ គ្រឿង
៣- ថង់សម្រាប់ច្រកគ្រឿងញៀន១ចំនួន
៤- ទូរស័ព្ទដៃចំនួន៥គ្រឿង
៥-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន១ ចំនួនទៀត
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់រួចរាល់ជាស្ថាពរ។

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀ.ន ដឹកនាំដោយឧត្តមសេនីយ៍ត្រីធិន ស៊ីដេត ស្នងការរងទទួលបន្ទុកបង្ក្រាបគ្រឿង...
03/09/2026

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀ.ន ដឹកនាំដោយឧត្តមសេនីយ៍ត្រីធិន ស៊ីដេត ស្នងការរងទទួលបន្ទុកបង្ក្រាបគ្រឿងញៀ.នសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀ.ន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) កាលពីវេលាម៉ោង ១០:៤០ នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន៖
ឈ្មោះ DENY RIANTO ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី
ឈ្មោះ គាំ ស្រីឡែន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ
ក្រោយការឃាត់ខ្លួន និងសាកសួរចម្លើយបឋមនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជនសង្ស័យបានសារភាព រហូតឈានដល់ការចុះឆែកឆេរទីលំនៅរបស់ពួកគេ។ ជាលទ្ធផល សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនធំ រួមមាន៖
ក្បាលបារីអេឡិចត្រូនិក POD K(CBD) មានទឹកវេចខ្ចប់រួច ចំនួន ១១១ ក្បាល និងក្បាលបារីគ្មានទឹកចំនួន ២ ថង់ធំ
ម៉ាស៊ីនបារីអេឡិចត្រូនិក ចំនួន ១ ដើម
ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀ.ន ចំនួន ១ កញ្ចប់
កញ្ឆាក្រៀម ចំនួន ១ កញ្ចប់
សារធាតុរាវក្នុងដបពណ៌ស ចំនួន ៧ ដប និងសំបកដបពណ៌សទទេ ចំនួន ៧ ដប
ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់កែច្នៃគ្រឿងញៀ.នមួយចំនួន
ញញួរដែក ចំនួន ១
ទូរសព្ទដៃ ចំនួន ៤ គ្រឿង
រថយន្តម៉ាក Lexus CT200h ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2CN-6831 ចំនួន ១ គ្រឿង
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀ.ន ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសាមគ្គី ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់...
03/09/2026

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសាមគ្គី ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរនូវសារធាតុញៀ.នដោយខុសច្បាប់។

កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀ.ន ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសាមគ្គី ធ្វើការឃាត់ខ្លួនមុខសញ្ញារក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ម្នាក់ឈ្មោះ អៀម វិច្ឆ័យ ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចយើងបានឆែកឆេររកឃើញ និងដកហូតសម្ភារ:វត្ថុតាងរួមមានដូចខាងក្រោម៖
១. ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀ.នចំនួន០១កញ្ចប់ធំ និង០១កញ្ចប់មធ្យម។
២. ទូរស័ព្ទដៃចំនួន០១គ្រឿង។
៣. ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីបន្តនីតិវិធីច្បាប់៕

ព័ត៌មានលម្អិតដឹងការពិតហេីយ​ ជុំវិញផ្ទុះអាវុធ​ បណ្តាលស្លាប់​ លោក​ ជុំ​ ថ្នម​ នៅស្រុកមេមត់​ ជនសង្ស័យជានគរបាល​ ឈ្មោះ​ ហោ​ ស...
03/09/2026

ព័ត៌មានលម្អិត
ដឹងការពិតហេីយ​ ជុំវិញផ្ទុះអាវុធ​ បណ្តាលស្លាប់​ លោក​ ជុំ​ ថ្នម​ នៅស្រុកមេមត់​ ជនសង្ស័យជានគរបាល​ ឈ្មោះ​ ហោ​ សុវឌ្ឍន:

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជ្រាបជូនសាធារណជន ចំពោះការចុះផ្សាយរបស់គណនីហ្វេសប៊ុក និងបណ្ដាផេកហ្វេសប៊ុកមួយចំនួនដែលបានចុះផ្សាយប្រហាក់ប្រហែលគ្នាពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចចំការកៅស៊ូ ស្ថិតនៅក្នុងភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កដោយជនសង្ស័យចំនួន ១នាក់ ឈ្មោះ ហោ សុវឌ្ឍនៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល បានប្រតាយប្រតបគ្នាជាមួយឈ្មោះ ជុំ ថ្នម ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈពេលឈ្មោះ ហោ សុវឌ្ឍនៈ ឃាត់ខ្លួនឈ្មោះ ជុំ ថ្នម និងបក្ខពួក ពេលកំពុងធ្វើសកម្មភាពលួចជ័រកៅស៊ូនៅកន្លែងកើតហេតុខាងលើ បណ្ដាឲ្យផ្ទុះអាវុធ ១គ្រាប់ ត្រូវចំឈ្មោះ ជុំ ថ្នម ស្លាប់នៅនឹងកន្លែងកើតហេតុ ពាក់ពាក់ព័ន្ធនឹងករណីខាងលើ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺជូនសាធារណជន អំពីហេតុការណ៍ និងអំពីចំណាត់ការ ដូចខាងក្រោម ៖

១- កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ៣០ នាទី ឈ្មោះ ហោ សុវឌ្ឍនៈ កំពុងនៅអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលដំណឹងពីឈ្មោះ វី ចាន់ណេង ភេទស្រី អាយុ ២១ឆ្នាំ ដែលមានចំការកៅស៊ូ ជាប់នឹងព្រំចំការកៅស៊ូរបស់ឈ្មោះ ហោ សុវឌ្ឍនៈ ថាមានចោរមួយក្រុម ភេទប្រុស មានគ្នាចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង កំពុងលួចបកជ័រកៅស៊ូក្នុងចំការរបស់ឈ្មោះ ហោ សុវឌ្ឍនៈ ក្រោយឮដូចច្នេះឈ្មោះ ហោ សុវឌ្ឍនៈ បានជិះម៉ូតូចេញទៅម្នាក់ឯងដោយយកអាវុធខ្លីម៉ាក K59 ទៅជាមួយ ពេលទៅដល់ពុំឃើញមានក្រុមចោរនៅក្នុងចំការនោះទេ និងបានជិះតាមរកស្រាប់តែឃើញក្រុមចោរនោះ កំពុងធ្វើសកម្មភាពលួចបកជ័រកៅស៊ូចំការអ្នកផ្សេងវិញ ទើបឈ្មោះ ហោ សុវឌ្ឍនៈ បានហៅឲ្យក្រុមចោរឈប់មកអង្គុយមួយកន្លែងតែក្រុមចោរនោះមិនស្ដាប់ឡើយ ហើយឈ្មោះ ហោ សុវឌ្ឍនៈ បានបាញ់គំរាម ១គ្រាប់(បាញ់ដី) បានមានចោរម្នាក់អង្គុយចុះ ម្នាក់ឈរ និងម្នាក់ទៀតអង្គុយលើម៉ូតូ ដែលមានឈ្មោះ ជុំ ថ្នម នោះមិនខ្លាចការគំរាម ក៏ស្ទុះចូលមកប្រតាយប្រតប ដណ្ដើមកំភ្លើងពីឈ្មោះ ហោ សុវឌ្ឍនៈ បណ្តាលឲ្យរាលកៃក៏ផ្ទុះកាំភ្លើងចំនួន ១គ្រាប់ ត្រូវចំស្មាស្ដាំធ្លាយចូល បៀមគ្រាប់ក្នុងទ្រូងខាងឆ្វេង ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯបក្ខពួកពីរនាក់ទៀត បានរត់គេចខ្លួនបាត់ ។
២-ក្រោយពិនិត្យសាកសព ក្រុមគ្រូពេទ្យជំនាញផ្នែកកោសល្យវិច័យ និងជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត សមត្ថកិច្ចបានក៏សាងសំណុំរឿង និងបញ្ជូនឈ្មោះ ហោ សុវឌ្ឍនៈ ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកសាពសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។
៣-ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានរៀបចំបែបបទ ដើម្បីស្នើសុំគោលការណ៍ អនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះលោកវរសេនីយ៍ទោ ហោ សុវឌ្ឍនៈ ដែលបានល្មើសបទវិន័យនគរបាលជាតិកម្ពុជា ។
៤-បច្ចុប្បន្នឈ្មោះ ហោ សុវឌ្ឍនៈ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅពន្ធនាគារខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៩៨៤ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តត្បូងឃ្មុំ ពីបទ មនុស្សឃាតដោយអចេតនា ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋទូទៅ និងសាធារណជន ដែលបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន ៕

ករណី ហិ//ង្សាប្រព្រឹត្តដោយសហពន្ធ័ ឬ អនិតិសង្វាសជននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.នកើតហេតុៈ ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ...
03/09/2026

ករណី ហិ//ង្សាប្រព្រឹត្តដោយសហពន្ធ័ ឬ អនិតិសង្វាសជននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.នកើតហេតុៈ ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទី
នៅចំណុច:ភូមិរាយដប ឃុំសៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាលបញ្ជាក់ក្រោយពីតេស្តរកសារធាតុញៀ.ននៅក្នុងទឹកនោមរបស់ជនសង្ស័យជាលទ្ធផល(+)។

ប្រភពសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះ ០១ នាក់
ឈ្មោះ អ៊ុន ស៊ីណាត ភេទ ស្រី អាយុ៤៣ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិរាយដប ឃុំ សៀមរាបស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ កម្មការនី រោងចក្រត្រូវជាប្រពន្ធជនសង្ស័យ។

ចំណែកជនសង្ស័យឈ្មោះ លន់ ផល្លា ភេទប្រុស អាយុ៤៥ឆ្នាំ បច្ចុប្បន្នរស់ ភូមិរាយដប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ត្រូវជា(ប្ដី)ជនរងគ្រោះ។

វត្ថុតាងរួមមាន:
ដំបងឈើឬស្សីប្រវែង១.៥០ សង់ទីម៉ែត្រ
ផលប៉ះពាល់ បណ្ដាលអោយរបួសជាំខៀវកំភួនដៃខាងឆ្វេងនិង ម្រាមដៃកណ្ដាលហើមនិង ប៉ោង ។

កន្លងមកជនសង្ស័យជាប្ដីតែងតែអុកឡុកជេរបញ្ចោរមិនដែលជួយរកស៊ីធ្វើការ អ្វីនោះទេ តែងតែជក់ថ្នាំញៀ.នជាប្រចាំ។

លុះបន្ទាប់ក្រោយមកទៀត ជនរងគ្រោះក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ធបាលនគរបាលសៀមរាប រាយការណ៍មកកម្លាំងជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

ករណីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម មានប្តីប្រពន្ធ០២នាក់ចូលលួចទូរស័ព្ទនៅហាងមួយកន្លែងស្ថិតក្នុងខណ្ឌបឹងកេងកង ត្រូវបានសមត្ថ...
02/09/2026

ករណីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម មានប្តីប្រពន្ធ០២នាក់ចូលលួចទូរស័ព្ទនៅហាងមួយកន្លែងស្ថិតក្នុងខណ្ឌបឹងកេងកង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនប្តីប្រពន្ធ០២នាក់ យកមកចាត់ការតាមផ្លូវច្បាប់ហើយ

កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ ក្រោយពីកើតហេតុគឺសមត្ថកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវអនុវត្តវិធានការណ៍ជំនាញទទួលបានលទ្ធផលបានឃាត់ខ្លួនអ្នកដែលធ្វើសកម្មភាពខុសច្បាប់ និងអនុវត្តនីតិវិធី។

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១១:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចហាងកាហ្វេយីហោ សិស្សច្បងកាហ្វេ ផ្លូវលេខ១១៣កែង៣៧៦ ភូមិ០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៧:២៥នាទី។

ជនសង្ស័យចំនួន០២នាក់រួមមាន៖
១-ឈ្មោះ អេង ដាណេ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ហ៊ុយ សត្យា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មុខរបរ មិនពិតប្រាកដ។

វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូម៉ាក Honda Dream សេ១២៥ ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១MG-២៨០២, ទូរស័ព្ទដៃ០១គ្រឿង ម៉ាក Oppo A១៦ ពណ៍ខ្មៅ ជារបស់ជនសង្ស័យ, ទូរស័ព្ទដៃម៉ាក Iphone ១៤ Pro ពណ៌ស ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Address

Xinbei
213001

Telephone

0958182956

Website

Alerts

Be the first to know and let us send you an email when Sabay Merl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sabay Merl:

Shortcuts

Share