30/07/2025
បងថ្លៃរបស់ខ្ញុំ ប្រាក់ ពិសិដ្ឋ ទាហានសមរភូមិជួរមុខ កងពលតូចលេខ8 អង្គភាពស៊ើបការ ការពារព្រំដែនប្រចាំប្រាសាទព្រះវិហារ ទីលំនៅបច្ចុប្បន្ន: កន្ទួតសែនជ័យ ( គីឡូម៉ែត្រ 83, ឬហៅថា 83 ) ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ថ្ងៃ 24 មុនសង្គ្រាមចាប់ផ្តើម បានខលមកប្រពន្ធបន្តិចថា សភាពការណ៍មិនស្រួល ត្រូវរៀបចំបង្វិចនាំកូនចេញពីលំនៅភ្លាម ក៏បិទទូរស័ព្ទទៅ។ (នេះបើតាមការរៀបរាប់របស់បងស្រី)
មកទល់ពេលនេះថ្ងៃ 29 គេមានដំណឹងសាច់ញាតិគ្រប់ៗគ្នានៅតាមអង្គភាព សង្រ្គាមបានបញ្ចប់បទឈប់បាញ់ទៅហើយហេតុអ្វី មិនទទួលបានដំណឹងគាត់។ គាត់បានទំនាក់ទំនងគ្រប់គ្នាដែរ និងទំនាក់ទំនងទៅកងពល គេប្រាប់ថា អត់បានឃើញ។
ម្ល៉ោះហើយទើបគាត់ជម្រុញឲ្យខ្ញុំជួយផ្សព្វផ្សាយតាម FB ព្រោះគាត់មិនសូវចេះប្រើ FB នោះទេ។
បច្ចុប្បន្ននេះបងស្រីកំពុងតែស្នាក់នៅជំរុំភៀសសឹក ( គាត់មិនបានបញ្ជាក់ទីតាំងនោះទេ)
បើបងប្អូនបានឃើញ ឬអង្គភាពទទួលបានដំណឹង សូមជួយផ្ដល់ដំណឹងទៅបងស្រីខ្ញុំដែលមានលេខទូរស័ព្ទផ្ទាល់ខ្លួន 090633251
ឬ FB ចែណា ព្រះវិហារ សូមអរគុណ🙏