គេហទំព័រកំចាយមារផូសដេលីសាខាភ្នំពេញ-kehaktomporkpdnewsphnompenh

  • Home
  • United States
  • Albuquerque, NM
  • គេហទំព័រកំចាយមារផូសដេលីសាខាភ្នំពេញ-kehaktomporkpdnewsphnompenh

គេហទំព័រកំចាយមារផូសដេលីសាខាភ្នំពេញ-kehaktomporkpdnewsphnompenh 010 641 118 / 066 641 118
www.kpdnews.website

11/29/2025

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូខណ្ឌទួលគោករាជធានីភ្នំពេញ

11/28/2025

ផ្សាយបន្តផ្ទាល់...ឧបទ្ទវហេតុករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រោះមួយគ្រឿងគឺបុកអ្នកសារព័ត៌មានបណ្ដាលឲ្យរបួសធ្ងន់ក្នុងការកើតហេតុនៅសង្កាត់ស្រះចកខណ្ឌភ្នំពេញរាជធានីភ្នំពេញនៅថ្ងៃទី 28 ខែ 11 ឆ្នាំ 2025

11/26/2025

ផ្សាយបន្តផ្ទាល់÷ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បានកើតឡើងនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ ក្រោយការកើតហេតុ ភាគីទាំងពីរបានព្រមព្រៀងសម្របសម្រួលបញ្ចប់រឿងរ៉ាវដោយសន្តិវិធី។

11/26/2025

ផ្សាយបន្តផ្ទាល់....ទំនិញខ្វះគុណភាព៖ នារីម្នាក់ទិញសម្ភារៈគ្រឿងម៉ាស៊ីនថ្មី តែប្រើប្រាស់មិនទាន់បានមួយថ្ងៃផងក៏ខូច ហើយត្រូវស្នើសុំប្ដូរវិញ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

11/24/2025

ផ្សាយផ្ទាល់÷ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩:៣០ នាទីយប់ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

11/24/2025

ផ្សាយផ្ទាល់÷ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើល! រថយន្តស៊េរីទំនើប ប៉ះទង្គិចធ្ងន់ធ្ងរជាមួយរថយន្តដឹកអ្នកដំណើរ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌសែនសុខ កាលពីវេលាម៉ោង ៩:១៣ នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

11/22/2025

ផ្សាយបន្តផ្ទាល់....ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យមនុស្ស ២ នាក់រងរបួសធ្ងន់ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

11/22/2025

ផ្សាយផ្ទាល់៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូគេចរថយន្តបណ្ដាលឲ្យចាប់ហ្វ្រាំងដួលខ្លួនឯង លើកំណាត់ផ្លូវ ២១៧ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

គណៈប្រតិភូអនុព័ន្ធយោធាបរទេស ចុះសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុយោធា នៅខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីក្រសួ...
11/22/2025

គណៈប្រតិភូអនុព័ន្ធយោធាបរទេស ចុះសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុយោធា នៅខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីក្រសួងការពារជាតិ

**ខេត្តបន្ទាយមានជ័យ៖** នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) បានបំពេញទស្សនកិច្ចមនុស្សធម៌ដ៏សំខាន់មួយ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារនៅតំបន់ព្រំដែន។ កិច្ចសម្របសម្រួលនៃទស្សនកិច្ចនេះ ត្រូវបានដឹកនាំដោយក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិកម្ពុជា (CLG)។ ដំណើរទស្សនកិច្ចរបស់ MACPP បានប្រព្រឹត្តទៅនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងស្នាក់នៅបណ្ដោះអាសន្នរបស់ជនភៀសសឹកទាំងនោះ។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់សហគមន៍យោធាអន្តរជាតិ ចំពោះជនរងគ្រោះស៊ីវិល។ ការជម្លៀសប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ទាំងនេះ បានធ្វើឡើងជាបន្ទាន់ បន្ទាប់ពីឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរមួយ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងឧប្បត្តិហេតុនោះ យោធាថៃបានបើកការបាញ់ប្រហារដោយគ្មានមូលហេតុ មកលើប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍បឋម ហេតុការណ៍នោះបានបណ្ដាលឱ្យ៖ ប្រជាពលរដ្ឋស្លូតត្រង់បាត់បង់ជីវិតនៅនឹងកន្លែង ចំនួន ០១រូប ប្រជាពលរដ្ឋរងរបួសធ្ងន់ធ្ងរ ចំនួន ០៣រូប

**ខេត្តបន្ទាយមានជ័យ៖** នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រ...

11/22/2025
11/22/2025
11/22/2025

Address

11°31'51. 4"N 104°53'46. 1"E
Albuquerque, NM
12000

Alerts

Be the first to know and let us send you an email when គេហទំព័រកំចាយមារផូសដេលីសាខាភ្នំពេញ-kehaktomporkpdnewsphnompenh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share