10/23/2025
ភាពជោគជ័យបីយ៉ាងនៅក្នុងកិច្ចប្រជុំ JBC កាលពីយប់មិញ
កម្ពុជា-សៀម សាងសង់ឡើងវិញនូវវបង្គោលព្រំដែនចំនួន15 តាមគំរូដើមនៃបង្គោលជំនាន់បារាំង នូវទីតាំងដែលខ្មែរ-សៀម ទាំងពីរបានឯកភាពគ្នាលើទីតាំងដើម។
ខ្មែរ-សៀម បានឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹក ចំនួន 3 នៅទីតាំង ដែលភាគីទាំង2 ឯកភាពគ្នា។
ពាក់ព័ន្ធនឹងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ។
ដូច្នេះបញ្ជាក់ថា ព្រំដែនគោក ព្រំដែនទឹក ភូមិជោគជ័យនិងភូមិព្រៃចាន់ ដែលជាទឹកដីខ្មែរនៅតែជាទឹកខ្មែរ ផ្អែកទៅលើនិតិវិធីរបស់គណៈកម្មការព្រំដែន ខ្មែរ-សៀម អនុវត្តបន្ត។
នៅថ្ងៃនេះកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ ( GBC ) កម្ពុជា-ថៃ ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានយោធាប្រទេសម៉ាឡេស៊ី ទីក្រុង កូឡាឡាំពួរ។
នៅពេលដែលខ្មែរ-សៀម ឯកភាពលើ3ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំ JBC រួច ដូច្នេះនៅក្នុងកិច្ចប្រជុំបន្ត GCB ចង់មិនចង់ សៀមត្រូវតែទទួលយក បើសៀមមិនទទួលយកមានន័យថា មិនអនុវត្តនីតិវិធីបានឯកភាពរួច ហើយបើសិន JBC&GBC បានឯកភាពរួចរាល់ សៀមមិនមកចុះកិច្ចព្រមព្រៀងសន្តិភាព មានន័យថាសៀមប្រឆាំងនីតិវិធីអន្តរជាតិសកលឬគ្មានស្មារតីដោះស្រាយចង់បន្តសង្គ្រាម បើសៀមបន្តសង្គ្រាមគឺខុសច្បាប់សង្គ្រាមទាំងស្រុង ក្នុងពេលនោះគឺសៀមចប់គ្រប់យ៉ាង ប៉ុន្តែខ្ញុំយល់ថាសៀមមិនហ៊ានទេ។
នៅក្នុងសង្គ្រាមសៀមឈ្លានពានខ្មែរ ចាប់តាំងពីសង្គ្រាម5ថ្ងៃមកដល់ថ្ងៃនេះ ត្បិតថាខ្មែរយើងកំសត់ អត់ធ្មត់ ប៉ុន្តែយើងបានមកវិញនៅភាពច្បាស់លាស់នៃព្រំដែនបន្ថែម ខ្មែរទទួលបាននូវកិត្តិយសជាសកល បង្ហាញថាខ្មែរគោរពច្បាប់ គោរពនីតិវិធី ប្រទេសតូចតែអាចទប់ទល់ឈ្នះលើប្រទេសធំចូលឈ្លានពានបាន ទទួលបានភាពឯករាជ្យនៃសេដ្ឋកិច្ច ភ្លើង ឥន្ធនៈ រួមទាំងសេវាទូរសព្ទ មិនស្ថិតនៅក្រោមសម្ពាធដែលពឹងផ្អែកប្រទេសក្បែរខាងទៀត ថែមទាំងអោយខ្មែរមានគំនិតជាតិនិយមគាំទ្រផលិតផលជាតិរបស់ខ្លួនថែមទៀត។ដូច្នេះរាល់សមិទ្ធផល គឺកើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលយើង និងយើងជឿជាក់ចំពោះរាជរដ្ឋាភិបាល។
រាល់ការរៀបរាប់ទាំងអស់នេះគ្រាន់តែជាការសង្ខេបបែបខ្លី និងបង្រួមទិន្នន័យដើម្បីឲ្យបងប្អូនស្វែងយល់ បើមិនយល់ថាត្រង់ចំណុចណាអាចសួរបន្ថែមបាន ខ្ញុំសូមគោរពអរគុណបងប្អូននៅក្នុងការចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានដល់ចប់។
រូបភាព÷ ប្រជុំឯកភាពJBC និង ត្រៀមកិច្ចប្រជុំ GBC នូវព្រឹកនេះ..