My Bozz

My Bozz Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Bozz, Gaming Video Creator, 3277 College Street, Atlanta, GA.

09/05/2026

បើអត់មានភស្តុតាងដាក់បន្ទុកផង ចុះចាប់គាត់ដាក់គុកធ្វើអី?

09/01/2026

ជីវិតអ្នកក្រពិបាករស់ណាស់ ពេលខ្លះគ្រាន់តែសើចក៏គេខឹងដែរ!

ស្អប់បំផុតពាក្យថាមានគេចិញ្ចឹម! អាង សុជាតា ចេញមុខបកស្រាយទាំងក្ដៅក្រហាយរឿងគេនិយាយដើម។ពិតជាគួរឱ្យអាណិត សុជាតា ខ្លាំងណាស់ ខំ...
08/17/2026

ស្អប់បំផុតពាក្យថាមានគេចិញ្ចឹម! អាង សុជាតា ចេញមុខបកស្រាយទាំងក្ដៅក្រហាយរឿងគេនិយាយដើម។

ពិតជាគួរឱ្យអាណិត សុជាតា ខ្លាំងណាស់ ខំប្រឹងរកលុយសឹងគ្មានពេលសម្រាក បែរជាមានគេនិយាយថាមានអ្នកនៅពីក្រោយចាំចិញ្ចឹមទៅវិញ។

ពេលនេះនាងទ្រាំលែងបាន ក៏ចេញមុខបញ្ជាក់ឱ្យច្បាស់ៗតែម្ដង។ លុយកាក់រាល់ថ្ងៃនេះ គឺបានមកពីកម្លាំងញើសឈាមដែលនាងខំប្រឹងទាំងការងារសិល្បៈ និងរកស៊ីលក់ដូរដោយខ្លួនឯង។

រាល់ការចំណាយក្នុងផ្ទះ និងក្នុងហាង គឺនាងជាអ្នករ៉ាប់រងម្នាក់ឯងទាំងអស់។ បើមានអ្នកចិញ្ចឹមមែន មិនចាំបាច់ហត់នឿយដល់ថ្នាក់ហ្នឹងទេ។

08/16/2026

ចាប់បានម្នាក់ទៀតមន្ត្រីលុយជាតិខេត្តកំពង់ឆ្នាំង តែអភិបាលខេត្តអត់ដាក់ទោសទេ គ្រាន់តែដូរតំណែង !

ចាប់បានម្នាក់ទៀតមន្ត្រីលុយជាតិខេត្តកំពង់ឆ្នាំង តែអភិបាលខេត្តអត់ដាក់ទោសទេ គ្រាន់តែដូរតំណែង !ចៅហ្វាយខេត្តកំពង់ឆ្នាំង រកឃើញ...
08/16/2026

ចាប់បានម្នាក់ទៀតមន្ត្រីលុយជាតិខេត្តកំពង់ឆ្នាំង តែអភិបាលខេត្តអត់ដាក់ទោសទេ គ្រាន់តែដូរតំណែង !

ចៅហ្វាយខេត្តកំពង់ឆ្នាំង រកឃើញមន្ត្រីកិបកេងលុយជាតិម្នាក់ទៀតហើយ ប៉ុន្តែលើកនេះក៏មិនខុសពីលើកមុនៗដែរ គឺរកឃើញកំហុសហើយតែមិនដេញចេញទេ គ្រាន់តែដូរតំណែងចេញប៉ុណ្ណោះ។

លោក កែវ វ៉ាន់នី ដែលជានាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត ត្រូវបានបញ្ចប់តំណែងឱ្យមកធ្វើជាមន្ត្រីការិយាល័យធម្មតាវិញ បន្ទាប់ពីផ្ទុះរឿងមិនប្រក្រតីក្នុងការរៀបចំគម្រោងមូលនិធិឃុំ។

អ្វីដែលមហាជនកំពុងហួសចិត្តខ្លាំងបំផុតនោះ គឺរឿងបង្គោលភ្លើងសូឡាតម្លៃដល់ទៅ ៨លានរៀល នៅឃុំទឹកហូត ស្រុករលាប្អៀរ។ កំហុសកម្រិតកិបកេងលុយជាតិបែបនេះ គួរតែមានទោសធ្ងន់ធ្ងរជាងការគ្រាន់តែប្តូរការងារឱ្យមកអង្គុយការិយាល័យបែបនេះ។

បើសម្តេចមិនស្រែក ប្រហែលក្រសួងនេះមិនភ្ញាក់ទេមើលទៅ! គ្រាន់តែសម្តេច ហ៊ុន សែន ប្រកាសភ្លាម ខាងក្រសួងសង្គមកិច្ចចេញលិខិតព្រមានច...
08/15/2026

បើសម្តេចមិនស្រែក ប្រហែលក្រសួងនេះមិនភ្ញាក់ទេមើលទៅ! គ្រាន់តែសម្តេច ហ៊ុន សែន ប្រកាសភ្លាម ខាងក្រសួងសង្គមកិច្ចចេញលិខិតព្រមានចាត់វិធានការច្បាប់ភ្លែត លើអ្នកផលិត Content ណាដែលយកកុមារមកថតសម្តែងមិនសមរម្យ។ ក្រសួងបានបញ្ជាក់ថា នឹងចាត់វិធានការច្បាប់លើអ្នកដែលនៅតែបន្តយកក្មេងៗមកថតរូប ឬវីដេអូដែលប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍របស់កុមារ។ យោងតាមសេចក្តីណែនាំ ការយកកុមារមកធ្វើ Content មិនសមរម្យលើបណ្តាញសង្គម គឺជាទង្វើខុសច្បាប់ និងផ្ទុយពីគោលនយោបាយការពារកុមារ។

មិនស្មានលើលោកនេះមានមនុស្សអាក្រក់ដល់ម្លឹង !ប្ដីប្រពន្ធអ្នកលក់ទូរស័ព្ទតាមផេក Mr.8 Gaming នេះ ក្រៅពីជេរប្រមាថបងប្អូនកងទ័ពជួ...
08/14/2026

មិនស្មានលើលោកនេះមានមនុស្សអាក្រក់ដល់ម្លឹង !

ប្ដីប្រពន្ធអ្នកលក់ទូរស័ព្ទតាមផេក Mr.8 Gaming នេះ ក្រៅពីជេរប្រមាថបងប្អូនកងទ័ពជួរមុខយើងហើយ នៅដើរជេរអតិថិជនផ្សេងទៀតឡើងចាស់ដៃទៀត។

ឱ្យតែមានម៉ូយតវ៉ារឿងទូរស័ព្ទប្រើមិនកើត សុំដូរលុយវិញគឺមិនឱ្យដាច់ខាត ថែមទាំងជេរគេកប់ៗមាត់តែម្ដង។

អ្វីដែលហួសចិត្តបំផុតនោះគឺ ទិញទូរស័ព្ទពីគាត់តម្លៃ ១៥០ ដុល្លារ ដល់ពេលប្រើមិនកើតយកទៅលក់ឱ្យវិញ គាត់មិនទិញ ឬបើទិញវិញគឺឱ្យតែ ៥ ឬ ១០ ដុល្លារប៉ុណ្ណោះ។

នេះជាទង្វើបោកប្រាស់ច្បាស់ៗ ដើរលក់ទូរស័ព្ទក្លែងក្លាយឱ្យម៉ូយ។

សូមសមត្ថកិច្ចជួយស្រាវជ្រាវករណីឆបោកនេះផង។ ហើយសម្រាប់បងប្អូនណាដែលធ្លាប់ចាញ់បោកប្ដីប្រពន្ធពីរនាក់នេះ សូមមកដាក់ពាក្យបណ្ដឹងដើម្បីបានលុយវិញ និងរកយុត្តិធម៌ទាំងអស់គ្នា។

ច្រឡំធំហើយ! ប្អូនស្រីរ៉ូបសនេះមិនមែនជាអ្នកជេរកងទ័ពទេ គាត់ក៏ជាជនរងគ្រោះម្នាក់ដែរ។សូមបងប្អូនកុំយល់ច្រឡំលើគាត់អី! តាមពិតទៅ ន...
08/12/2026

ច្រឡំធំហើយ! ប្អូនស្រីរ៉ូបសនេះមិនមែនជាអ្នកជេរកងទ័ពទេ គាត់ក៏ជាជនរងគ្រោះម្នាក់ដែរ។

សូមបងប្អូនកុំយល់ច្រឡំលើគាត់អី! តាមពិតទៅ នារីដែលស្លៀករ៉ូបពណ៌សក្នុងរូបថតនេះ មិនមែនជាម្ចាស់ហាងទូរស័ព្ទដែលជេរប្រមាថមើលងាយវីរៈកងទ័ពយើងនោះទេ។

ផ្ទុយទៅវិញ គាត់ក៏ធ្លាប់ជាជនរងគ្រោះម្នាក់ ដែលត្រូវបានម្ចាស់ហាងចិត្តខ្មៅម្នាក់នោះ ជេរប្រមាថមើលងាយដូចគ្នា។ អាណិតគាត់ផង ត្រូវគេជេរមួយប្រទេសទាំងមិនដឹងអីសោះ។

ស្ដាយធនធានមនុស្សណាស់លោកអើយ ជាទ័ពពិសេសផង! លឺថាគាត់មានជំងឺបេះដូង
08/11/2026

ស្ដាយធនធានមនុស្សណាស់លោកអើយ ជាទ័ពពិសេសផង! លឺថាគាត់មានជំងឺបេះដូង

ប្រើថ្នាំញៀននៅឯណា ជាមួយអ្នកណាខ្លះ ត្រូវចាប់ឲ្យអស់ !នេះជាសំណួរចាក់ដោតខ្លាំងៗរបស់ពិធីការិនីហង្សមាស អ្នកនាង មុត ស្រីនាង ជុំ...
08/09/2026

ប្រើថ្នាំញៀននៅឯណា ជាមួយអ្នកណាខ្លះ ត្រូវចាប់ឲ្យអស់ !

នេះជាសំណួរចាក់ដោតខ្លាំងៗរបស់ពិធីការិនីហង្សមាស អ្នកនាង មុត ស្រីនាង ជុំវិញរឿងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយតារាសម្តែង ទ្រី សក្កដា ដែលមានសារធាតុញៀនក្នុងខ្លួន។

ខណៈដែលអ្នកបង្កហេតុកំពុងជាប់ច្បាប់ អ្នកនាង មុត ស្រីនាង បានទាញអារម្មណ៍មហាជនឱ្យមើលទៅរកឫសគល់នៃបញ្ហា។ អ្នកនាងបានសួរថា គាត់ជាអ្នកបង្កគ្រោះថ្នាក់មែន ចុះរឿងប្រើថ្នាំញៀនវិញ? អ្នកណាជាអ្នកលក់ឱ្យ? អ្នកណាណែនាំឱ្យប្រើ? ហើយក្រៅពីគាត់ តើមានមនុស្សប៉ុន្មាននាក់ទៀតដែលកំពុងប្រើដែរ?

សំណួរនេះគឺចង់ដាស់តឿនឱ្យប៉ូលិសជួយស៊ើបអង្កេតបន្ថែម ដើម្បីវែកមុខរកបណ្តាញជួញដូរថ្នាំញៀនយកមកផ្ដន្ទាទោសឱ្យអស់។ មិនមែនចាប់តែអ្នកប្រើចុងក្រោយដែលបង្កគ្រោះថ្នាក់ម្នាក់នោះទេ គឺត្រូវលុបបំបាត់ឱ្យដល់ឫសគល់តែម្តង។

Address

3277 College Street
Atlanta, GA
30318

Website

Alerts

Be the first to know and let us send you an email when My Bozz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share