09/10/2026
ដើមជ្រៃក្រឹមដ៏ធំដែលសិស្សធ្លាប់ជ្រក បានរលំសង្កត់លើឡាននិងម៉ូតូអស់ហើយ!
គួរឲ្យអាសូរណាស់! នៅម៉ោងប្រហែល ១១:៣០ ថ្ងៃត្រង់ ថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៦ ដើមជ្រៃធំអាយុជិត ៥០ឆ្នាំ នៅជាប់របងសាលាវត្តរាជបូណ៌ បានដួលរលំសង្កត់លើឡាន ៣ គ្រឿង ម៉ូតូ និងរ៉ឺម៉កលក់នំជាច្រើន ក្នុងពេលដែលមេឃកំពុងភ្លៀងផ្គរខ្លាំងនៅខេត្តសៀមរាប។
តែសំណាងល្អមែនទែន ដែលមិនមានបងប្អូនណាគ្រោះថ្នាក់ ឬរងរបួសឡើយ។
ឃើញហើយពិតជាស្ដាយណាស់ ព្រោះដើមជ្រៃនេះជាម្លប់ដ៏ត្រជាក់ដែលក្មេងៗសិស្សានុសិស្សធ្លាប់ជ្រកសម្រាកតាំងពីដើមមក។