More. Happy to Watch, and My Favorite

យប់! ថ្ងៃទី 13-08-2025- បងប្អូនភៀសសឹកទាំងយប់ទប់ទឹកភ្នែកមិនបានទេបងប្អូនអើយ ! សង្វេកណាស់ 😭
08/13/2025

យប់! ថ្ងៃទី 13-08-2025- បងប្អូនភៀសសឹកទាំងយប់ទប់ទឹកភ្នែកមិនបានទេបងប្អូនអើយ ! សង្វេកណាស់ 😭

08/13/2025

យប់ថ្ងៃទី១៣ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យចាប់ផ្តើមជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបន្តទៀតហើយសុំសុខសប្បាយទាំងអស់គ្នា🙏🇰🇭

07/27/2025

អ្នកនាំពាក្យការពារជាតិ៖ ថៃ ចាប់ផ្ដើម​បា/ញ់មកលើកម្ពុជាតាំងពីម៉ោង២រំលងអធ្រាត្រ រហូតមកដល់ម៉ោង៦ព្រឹកនេះ

07/27/2025

មកទល់ពេលនេះ ទាហានថៃនៅតែបន្តឈ្លានពានកម្ពុជាយ៉ាងកម្រោល​។ អ្នកនាំពាក្យក្រសួងការពារជាតិ

ខេត្តបាត់ដំបង: សូមថ្វាយ និងជូនដំណឹង!🖤💐ព្រះ​ឥន្ទមុនី​ អ៊ុក​ មុត​ (បញ្ញាបទីបោ) ព្រះរាជាគណ:ថ្នាក់ចត្វា និងជាព្រះសង្ឃកិច្ចកោ...
07/19/2025

ខេត្តបាត់ដំបង: សូមថ្វាយ និងជូនដំណឹង!🖤💐
ព្រះ​ឥន្ទមុនី​ អ៊ុក​ មុត​ (បញ្ញាបទីបោ) ព្រះរាជាគណ:ថ្នាក់ចត្វា និងជាព្រះសង្ឃកិច្ចកោសល ព្រះមេគណ គណ:មហានិកាយ ខេត្តបាត់ដំបង យាងចូលទិវង្គត(អនិច្ចធម្ម) នៅថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីយប់ នាអារាមវត្តពោធិ៍វាល ក្រុងបាត់ដំបង ។

សូមដួងវិញ្ញណក្ខន្ធព្រះអង្គនិមន្តទៅឋានបរមសុខកុំបីអាក់ខានឡើយ
🙏🙏🙏

សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​ សេម​ ចិត្រា​ ហៅនាយ​ ពាង​ ជាតារា​កំប្លែង​ ហេីយលោកត...
07/17/2025

សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​ សេម​ ចិត្រា​ ហៅនាយ​ ពាង​ ជាតារា​កំប្លែង​ ហេីយលោកតែងសម្ដែង​ជាតួអង្គ​ ព្រះសង្ឃ​ នៅក្នុងរឿង​ភាពយន្តខ្មែរជាច្រើនផងដែរជា​ពិសេស​លោក​ក៏​មាន​កិត្តិយស​សម្តែងជាព្រះ​ចៅ​អធិការ​វត្ត​ នាគវ័ន្ត​ ក្នង​បទចម្រៀង​ ជីវិត​ក្មេង​វត្ត​ ដែល​ជា​ស្នាដៃ​និពន្ធ​ដ៏ខ្ពង់ខ្ពស់​របស់សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ កាល​ពី​ឆ្នាំ​២០០១​ផលិត​ដោយ​ផលិតកម្ម​ ហង្សមាស​។

លោក​បាន​ទទួល​មរណភាព​ នៅថ្ងៃ​ព្រហស្បតិ៍​ ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៥​នេះ​ វេលា​ម៉ោង​២រសៀល​ ក្នុង​ជន្មាយុ​៥៩ឆ្នាំ​ ដោយ​រោគាពាធ​ ដាច់​សរសៃ​ឈាម​បេះដូង​ សូម​វិញ្ញាណក្ខន្ធ​លោក​បាន​ទៅ​សោយសុខ​នាសុតិភព​កុំបី​ ឃ្លៀងឃ្លាត​ឡើយ​។ សព​តម្កល់​នៅ​វត្ត​ សារាវ័ន្ត​ ខាងក្រោយ​ សារមន្ទីរជាតិ​។

ប្រភព: Fay SamAng

ដំណឹងមិនសូវល្អ៖ ស្ថានភាពសុខភាពព្រះមេគណខេត្តបាត់ដំបង មិនសូវល្អប្រសើរទេ ដោយខណៈនេះ បាននិមន្តចាកចេញពីមន្ទីរពេទ្យ ត្រឡប់មកវត្...
07/17/2025

ដំណឹងមិនសូវល្អ៖ ស្ថានភាពសុខភាពព្រះមេគណខេត្តបាត់ដំបង មិនសូវល្អប្រសើរទេ ដោយខណៈនេះ បាននិមន្តចាកចេញពីមន្ទីរពេទ្យ ត្រឡប់មកវត្តពោធិ៍វាលវិញហើយ។

១៧ កក្កដា ២៥៦៩/២០២៥

07/17/2025

ទាហានថៃ៣នាក់ ជា.ន់គ្រា.ប់មីន ក្នុងនោះមា្នក់ដា.ច់ជើ.ងម្ខាង ក្នុងពេលល្បាតក្បែរតំបន់ព្រំដែនកម្ពុជា-ថៃ

ដីតាមព្រំដែនខ្នងភ្នំដងរែក ជាសមរភូមិផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសរវាងឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨ ដូច្នេះគ្រាប់មីនបានបន្សល់ច...
07/17/2025

ដីតាមព្រំដែនខ្នងភ្នំដងរែក ជាសមរភូមិផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសរវាងឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨ ដូច្នេះគ្រាប់មីនបានបន្សល់ច្រើនណាស់។

ថៃឯងប៉ុនប៉ងដណ្តើមដីខ្មែរតាមព្រំដែន អាចជាន់មីនបន្សល់ពីពេលនោះហើយ ហើយក៏ជាភស្តុតាងបញ្ជាក់ថា តំបន់នោះ កាលពីពេលនោះ សុទ្ធសឹងជាតំបន់ដែលទ័ពខ្មែរ មានទ័ពខ្មែរក្រហម ទ័ពរដ្ឋាភិបាលខ្មែរសម័យនោះ ជាអ្នកឈរជើង។ ទ័ពថៃ មិនដែលជាន់តំបន់នោះឡើយ។

រឿងរ៉ាវនេះ អង្គការសហប្រជាជាតិដឹងច្បាស់ណាស់ ព្រោះកម្លាំងរក្សាសន្តិភាពធ្លាប់ប្រតិបត្តិការនៅកម្ពុជា។ ថៃ ចង់ភូតកុហក បំភ្លៃ ទៅមិនរួចទេ។

បន្ទាប់ពីហេតុការណ៍នេះទៅ ទ័ពថៃ អាចនឹងរអាខ្លះហើយរឿងដើរលើដីខ្មែរដែលថៃស្រេកឃ្លាន។

Credit: Vann Saray

07/05/2025

ព្រះមហាក្សត្រ តែងតាំងគោរមងារ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា «សម្តេចព្រះឧត្តមវង្សា»

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងគោរមងារប្រគេនព្រះតេជគុណ គូ សុភាព ជាសម្តេចព្រះឧត្តមវង្សាប្រភព Fresh News
07/05/2025

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងគោរមងារប្រគេនព្រះតេជគុណ គូ សុភាព ជាសម្តេចព្រះឧត្តមវង្សា

ប្រភព Fresh News

លោកព្រិន្ទបាលឯក អ៊ុក គា បានក្លាយជានិមិត្តរូប នៃភាពក្លាហានយ៉ាងអស្ចារ្យ នៃកងយោធពលខេមរភូមិន្ទរបស់ជាតិខ្មែរ ដែលយើងមិនដែលញញើត...
07/05/2025

លោកព្រិន្ទបាលឯក អ៊ុក គា បានក្លាយជានិមិត្តរូប នៃភាពក្លាហានយ៉ាងអស្ចារ្យ នៃកងយោធពលខេមរភូមិន្ទរបស់ជាតិខ្មែរ ដែលយើងមិនដែលញញើត និងរាថយចំពោះសត្រូវឈ្លានពានទេ។

គាត់ជាមេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៧១ កងពលតូចអន្តាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣។

វីដេអូនៅថ្ងៃនេះ កាន់តែទាក់ទាញកម្លាំងថាមពល និងការលើកទឹកចិត្តគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសចំពោះទឹកចិត្តម៉ឺងម៉ាត់ និងរឹងមាំរបស់ទាហានយើងនៅសមរភូមិចជួរមុខ។

Address

2614 E Cesar Chavez Street
Austin, TX
78634

Alerts

Be the first to know and let us send you an email when More. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share