11/05/2025
«លុយ»
វាបានធ្វើអោយខ្ញុំប្រើពេលយ៉ាងយូរ ដើម្បីយល់អំពី «លុយ»..... តើលុយជាអ្វី? ...?
មានការបកស្រាយជាច្រើនអំពីលុយ... ជាអកុសល «លុយ» មិនត្រូវបានបង្រៀននៅសាលា បែរជាមនុស្សត្រូវទៅរៀននៅសាលា ដើម្បីទទួលបានចំនេះវិជ្ជា ហើយប្រើវាដើម្បីរកលុយ។ ហេតុអ្វីបានជាបែបហ្នឹងទៅវិញ?
**មានឃ្លាមួយដែលខ្ញុំតែងតែរំលឹកខ្លួនឯងថា៖ «បើអ្នកមិនអាចអោយលុយធ្វើការអោយអ្នក នោះអ្នកនឹងត្រូវធ្វើការដើម្បីរកលុយអស់មួយជីវិត»។ ហើយមិនត្រឹមតែប៉ុណ្នឹងនោះទេ ពូជពង្សវង់ត្រកូលរបស់អ្នកនឹងរស់នៅ ត្រូវទៅធ្វើការដើម្បីរកលុយតជំនាន់។ សំនួរសួរថា តើអ្នកចង់ឃើញលទ្ធផលបែបនេះក្នុងពូជពង្សរបស់អ្នកដែរ ឬ ទេ? 🙂 ត្រង់នេះខ្ញុំចង់មានន័យថាលុយជា #អ្នកបំរើ ។
មានគំនិតជាច្រើនបានវាប្រហារមកលើការគិតរបស់ខ្ញុំ ...ដូចជា ខ្ញុំបានលើកឡើងថា៖ ចាំបាច់ទៅសាលាធ្វើអ្វី បើគង់តែរៀនចប់ ហើយទៅរកលុយដដែរ 😁 ម៉្តេចមិនទៅរៀនរកលុយតែម្តងទៅ គឺចប់?
បើចេះរកលុយទៅហើយ...! ចេះអោយលុយក្លាយជាអ្នកបំរើទៅហើយ...! តើមានអ្វីដែលអ្នកគួរព្រួយបារម្ភទៀត? ឧទាហរណ៍៖ បើលោកឳពុក និង អ្នកម្តាយត្រូវការលុយ គឺអ្នកមានលុយអោយពួកគាត់ ។ បើបងប្អូនត្រូវការលុយ អ្នកមានលុយអោយ បើអ្នកឈឺធ្វើការមិនកើត លុយនៅតែធ្វើការអោយអ្នក.... តើមានអ្វីដែលអ្នកគួរអោយព្រួយបារម្ភទៀត?
អញ្ចឹងតើអ្នកគិតយ៉ាងម៉េចដែរចំពោះគំនិតថា៖ ហេតុអ្វីអ្នកមិនទៅរៀនរកលុយ បែរជាទៅរៀនយកសញ្ញាបត្រទៅវិញ?
**រៀនរកលុយតែ៣ខែ គឺចេះហើយ
**រៀនយកសញ្ញាឃើញ (សញ្ញាបត្រ) ប្រើពេលរាប់ឆ្នាំ ១២+២ ឬ ១២ +៤ បើជាគ្រូពេទ្យ ឬ បណ្ឌិត ១២ + ៨ ហើយត្រូវទៅធ្វើការដើម្បីរកលុយ អ្នកខ្លះអស់មួយជីវិត។
យ៉ាងណាក៏ដោយជីវិតរបស់អ្នក អ្នកជាអ្នកកំនត់ បើពេញចិត្តនឹងការរស់នៅបែបហ្នឹង បន្តរស់បែបហ្នឹងតទៀតទៅ....។
***សូមអោយភាពរីកចំរើន និង សេចក្តីសុខសាន្តកើតមានក្នុងដំណើរជីវិតអ្នក...! ..ខ្ញុំសង្ឃឹមថា នឹងអាចមានពេលបកស្រាយអោយបានក្បោះក្បាយ អំពីរឿងនេះ...