Chumreapsuor

Chumreapsuor KHMER people greeting each other by placing both hands together palm to palm in front of the chest w

02/25/2018
01/23/2018

ខ្មែរ សុវណ្ណភូមិ ផ្តាំមក ហ៊ុន សែន!...................
ទោះខំដើរតួជាប្រុសឡង់សេយកចិត្តកម្មករ ទោះប្រឹំងជីកប្ញសរំលាយបក្សប្រឆាំង ទោះប្រឹងបន្តុបកូនចៅឲ្យគ្រងអំណាច ទោះប្រឹងលួចប្រមូលលុយជាតិបានច្រើនប៉ុណ្ណា ទោះប្រឹងចែកអំណោយយកចិត្តរាស្រ្តប៉ុណ្ណោះ ទោះប្រឹងឃោសនាបោកប្រាស់រាស្រ្តប៉ុណ្ណា ទោះមានកម្លាំងកងអង្គរក្សផ្ទាល់ខ្លួនការពារច្រើនប៉ុណ្ណា ទោះយួនមានក្បាល១០០ ជាបង្អែក និងទោះចិនមានក្បាល១០០០ និងដៃ១០០០ ជាអ្នកការពារ ក៏មិនអាចជួយខ្លួនបានដែរ នៅពេលដែលតុលការឧក្រិដ្ឋកម្មអន្តរជាតិ កាត់ទោសខ្លួននាពេលខាងមុខ និងរកឃើញថាខ្លួនពិតជាមានទោសក្នុងបទល្មើស«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ការរំលោភសិទ្ធិមនុស្ស និង​រារាំង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម» ក្នុងប្តឹងមេធាអាមេរិក ម័រតុន សក្លា (Morton Sklar)​ និងទោសក្នុងបទល្មើស«ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង និង កម្មករ, ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និងការ​រឹប​អូស​ដីធ្លី និង​បង្ខំ​បណ្តេញ​ប្រជាពលរដ្ឋ​ពី​លំនៅឋាន» ក្នុងបណ្តឹងរបស់លោក លោក រីឆាត រ៉ូជើរ (Richard Rogers) មេធាវីជនជាតិអង់គ្លេសនាពេលអនាគតនោះ។

ជារួមផ្លូវមានតែមួយទេ គឺដេកគុកអន្តរជាតិ ឬលេបថ្មាំសំលាប់ខ្លួន ដូូច Slobodan Praljak នាពេលថ្មីៗនេះតែប៉ុណ្ណោះ ដើម្បីគេចផុតពីភាពអាម៉ាស់រស់នៅ និងដេកគុកអន្តរជាតិដ៏សែនអាប់អោនកិត្តិយស។

01/23/2018
01/20/2018

អរុណសួស្តី បងប្អូនមហាគ្រួសារសង្រ្គោះជាតិ ទាំងអស់ ជាទីនឹករលឹក !!

កុំបែកកុំបាក់ ប្រយ័ត្នអន្ទាក់ ជាប់ខ្លួនជាប់ប្រាណ
សាមគ្គីទៅមុខ កុំឱ្យខកខាន អ្វីដែលចង់បាន គឺការផ្លាស់ប្តូរ ។

01/19/2018

ក្នុងដំណាក់កាលនេះ ក្នុងនាមយើងទាំងអស់គ្នា ជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យសេរី នីតិរដ្ឋ និងដើម្បីឆ្ពោះទៅរកគោលដៅផ្លាស់ប្តូរជាវិជ្ជមាន តាមយន្តការការបោះឆ្នោតដោយសេរី និងយុត្តិធម៌ វាគឺជាដំណាក់កាលដែលយើងទាំងអស់គ្នា ត្រូវមូលមីគ្នា រួបរួមគ្នា ជាធ្លុងមួយ ដើម្បីទទូលយកជ័យជម្នះ នាអនាគតដ៏ខ្លីខាងមុខនេះ ។

ឈប់ហែកហួរគ្នា ឈប់លាបពណ៌គ្នា ងាកមកចាប់ដៃគ្នាឡើងវិញ រួចបន្តដំណើរទៅមុខទៀត ដើម្បីឱ្យសម្រេចនូវគោលដៅនៃការចង់បានរបស់យើង គឺការផ្លាស់ប្តូរជាវិជ្ជមាន ៕

សាមគ្គី គឺភាពជោគជ័យ

So sweet between grand pa HS and grand daughter Thy Sovantha.
12/29/2017

So sweet between grand pa HS and grand daughter Thy Sovantha.

២៩ ធ្នូ ២០១៧ / 29 December 2017 - Special relationship between Hun Sen and Thy Sovantha (*)

ទំនាក់ទំនងពិសេស រវាង "តា" (ហ៊ុន សែន) និង "ចៅ" (ធី សុវណ្ណថា)

"តា" ៖ សម្តី អក្សរពណ៌ ស / "ចៅ" ៖ សម្តី អក្សរពណ៌ បៃតង

ថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្តីឲ្យខ្ញុំបង់ប្រាក់ ១ លានដុល្លារអាមេរិក ទៅលោក ហ៊ុន សែន ជាជំងឺចិត្ត ចំពោះអ្វីដែលគេចោទប្រកាន់ ថាខ្ញុំបានបរិហាកេរ្តិ៍លោក ហ៊ុន សែន បន្ទាប់ពីខ្ញុំបានបង្ហោះបន្ត តាមទំព័រ Facebook របស់ខ្ញុំ នូវអ្វីដែលជាសារឆ្លើយឆ្លងគ្នា តាមបណ្តាញសង្គម Line រវាងលោក ហ៊ុន សែន និងនាង ធី សុវណ្ណថា ត្រង់ចំណុច ដែលលោក ហ៊ុន សែន បញ្ជាក់ថា គាត់បានផ្តល់ប្រាក់ចំនួន ១ លានដុល្លារអាមេរិក ឲ្យទៅនាង ធី សុវណ្ណថា ដើម្បីធ្វើសកម្មភាព ប្រឆាំងគណបក្សសង្គ្រោះជាតិ កាលពីដើមឆ្នាំ ២០១៧។ សារដែលខ្ញុំបានបង្ហោះបន្តនោះ គឺស្ថិតក្នុងចំណោមជាង ៤០០ សារ រវាងលោក ហ៊ុន សែន និងនាង ធី សុវណ្ណថា ដែលបានបែកធ្លាយ ធ្វើឲ្យគេដឹងឮ ទូទាំងពិភពលោក ដោយគ្រាន់តែចុចលើលីង (Link) នេះ ៖ https://www.facebook.com/pg/camnews.org/photos/?tab=album&album_id=10155797926884148

អ្នកជំនាញផ្នែកបណ្តាញសង្គម មានបច្ចេកទេសគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា សារចំនួនជាង ៤០០ ទាំងនោះ រវាងលោក ហ៊ុន សែន និងនាង ធី សុវណ្ណថា គឺសុទ្ធតែជាសារពិតប្រាកដទាំងអស់។ បើនរណាម្នាក់ចង់ប្រឌិតអ្វីមួយ ដើម្បីបង្ខូចឈ្មោះជនពាក់ព័ន្ធទាំងពីរនាក់នោះ គេមិនចាំបាច់ប្រឌិតសារ ដ៏ច្រើនបែបនេះទេ។ លើសពីនេះទៅទៀត ក្រៅពីជនពាក់ព័ន្ធទាំងពីរនាក់នោះ គ្មាននរណាមានព័ត៌មានលម្អិត ដូចពួកគាត់បានបញ្ចេញដោយខ្លួនឯង ស្តីពីទំនាក់ទំនងរវាងពួកគាត់ទាំងពីរនាក់។ ព័ត៌មានលម្អិតទាំងនោះ គឺជាព័ត៌មានជាក់ស្តែង ជាពិសេសទាក់ទងទៅនឹងកម្មវិធី និងសកម្មភាពលម្អិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតែគាត់ម្នាក់ទេ អាចដឹងពីកម្មវិធី និងសកម្មភាពលម្អិតរបស់គាត់បែបនេះ។ ជិត ១ ឆ្នាំកន្លងផុតទៅហើយ ដែលលោក ហ៊ុន សែន មិនបានបដិសេធយ៉ាងម៉ឺងម៉ាត់ សារទាំង ៤០០ នោះ ដែលបានបែកធ្លាយជាសាធារណៈ។ ដូច្នេះ សាធារណមតិ នៅតែជឿជាក់ថា សារទាំងនោះ ជាសារពិតប្រាកដទាំងអស់៕

(*) Special relationship between Hun Sen and Thy Sovantha.

Today the Phnom Penh Municipality Court ordered me to pay a one-million-dollar compensation to Hun Sen for allegedly defaming him by re-posting on my page photos circulating on the Web showing a special relationship between Hun Sen and Thy Sovantha leading the former to provide one million US dollars to the latter to encourage her to conduct activities against the opposition CNRP at the beginning of 2017.

I am confident that we will be able to technically prove the authenticity of the leaked conversation between Hun Sen and Thy Sovantha. There are more than 400 leaked messages between the two that have been publicly exposed. Please go to
https://www.facebook.com/pg/camnews.org/photos/?tab=album&album_id=10155797926884148

If someone had wanted to invent something to discredit the two concerned persons, they would not have needed to fabricate so many fake messages. Moreover, nobody apart from the two concerned persons would have known so many details about their relationship, which can be proved as factual when it comes to the time schedule and detailed activities of prime minister Hun Sen.

Please see these telling photos extracted from the long message exchange on social media "Line" that have been posted and shared among Facebook users for about a year already. They have never been convincingly denied by Hun Sen over that period of time, meaning that the public is entitled to believe that these photos effectively reflect the substance of a real exchange involving Hun Sen, especially when it comes to the point concerning the one-million-dollar bribe proposed by Hun Sen.

12/27/2017

២៧ ធ្នូ ២០១៧ / 27 December 2017

កំណាព្យវីរៈជនកម្មកររបស់លោក ជា វិជ្ជា អតីតប្រធាន សហជីព សេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានាទូទាំងប្រទេសកម្ពុជា ដែលត្រូវបានឃាតករបាញ់សម្លាប់នៅថ្ងៃ ទី២២ ខែមករា ឆ្នាំ ២០០៤។

12/22/2017
12/18/2017
12/17/2017

លេាក ឪពុក ថ្វីថ្បិតតែលេាកជាប់ឃុំឃាំងនៅទីសែនឆ្ងាយ មិនអាចប្រាស្រ័យទាក់ទងជាមួយកូនក៍ដេាយ ប៉ុន្តែសម្លេង គំនិត និងមនសិការស្នេហាជាតិរបស់លេាក ស្ថិតនៅក្នុងចិត្តរបស់កូនជានិច្ច។

កឹម មនេាវិទ្យា & កឹម សម្មាធីតា

Address

California City, CA
90804

Alerts

Be the first to know and let us send you an email when Chumreapsuor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share