09/16/2026
ចម្លើយសាមញ្ញ តែធ្វើឱ្យអ្នកស្តាប់រំជួលចិត្ត! 🥲 លោក បូ ភត្រា សួរក្មេងប្រុសថា «តើចង់បានអ្វីជាងគេ?» ស្រាប់តែឮចម្លើយថា «ចង់បានយាយ»
លោក បូ ភត្រា បានជួបក្មេងប្រុសម្នាក់ដោយចៃដន្យ ខណៈក្មេងកំពុងជិះកង់លក់ត្រពាំងតាមផ្លូវ។ បន្ទាប់ពីបានឈប់សួរនាំ និងស្តាប់រឿងរ៉ាវរបស់ក្មេង លោកក៏មានចិត្តចង់ស្វែងយល់បន្ថែម រហូតបានតាមទៅដល់ផ្ទះ ដើម្បីជួបគ្រួសារ និងសម្ភាសន៍ផ្ទាល់។
ក្នុងអំឡុងពេលសន្ទនា លោក បូ ភត្រា បានសួរក្មេងថា «តើចង់បានអ្វីជាងគេ?»។ ចម្លើយរបស់ក្មេងបានធ្វើឱ្យលោកភ្ញាក់ផ្អើល ព្រោះគេមិនបានសុំរបស់លេង ឬរបស់របរអ្វីឡើយ ប៉ុន្តែឆ្លើយថា «ចង់បានយាយ»។
លោកក៏បានសួរបន្តថា «ក្រែងយាយនៅនេះតើ?»។ ក្មេងក៏បានឆ្លើយថា បើថ្ងៃណាមួយយាយស្លាប់ទៅ គេចង់ឱ្យយាយត្រឡប់មកវិញ។
ជាក់ស្តែង យាយរបស់ក្មេង នៅរស់ និងកំពុងរស់នៅជាមួយក្មេងនៅពេលនេះ។ ពាក្យដែលក្មេងនិយាយ គឺជាការគិតទៅដល់ការបាត់បង់នាពេលអនាគត និងបង្ហាញថា យាយគឺជាមនុស្សដែលមានសារៈសំខាន់បំផុតសម្រាប់គេ។
ពាក្យសម្ដីដ៏សាមញ្ញនេះ បានធ្វើឱ្យលោក បូ ភត្រា រំជួលចិត្តរហូតទប់ទឹកភ្នែកមិនជាប់ ខណៈអ្នកទស្សនាជាច្រើនក៏មានអារម្មណ៍ក្តុកក្តួលតាម> 🥲❤️