09/10/2026
🇺🇸 Trump សន្យាចែកលុយ $5,000 ដល់ប្រជាជនអាមេរិក?
នៅថ្ងៃទី 9 ខែកញ្ញា 2026 លោក Donald Trump បានប្រកាសថា ប្រសិនបើគណបក្ស Republican រក្សាបានទាំង House of Representatives និង Senate ក្នុងការបោះឆ្នោត Midterm ឆ្នាំ 2026 លោកនឹងចែក $5,000 ដល់មនុស្សពេញវ័យជាពលរដ្ឋអាមេរិកម្នាក់ៗ ដែលលោកហៅថា “Dividend” លោកក៏បាននិយាយថា លុយនេះត្រូវចំណាយនៅក្នុងសហរដ្ឋអាមេរិក។
មុននេះក៏ធ្លាប់មានការលើកឡើងអំពី $5,000 DOGE Dividend និង $2,000 Tariff Dividend ប៉ុន្តែប្រជាជនមិនទាន់ទទួលបានលុយទាំងនេះជាការបង់ទូទៅនៅឡើយទេ។
ពេលនេះមានការសន្យា $5,000 ថ្មី ប្រសិនបើ Republicans រក្សាបានសំឡេងភាគច្រើនក្នុង Congress។
កន្លងមករដ្ឋាភិបាលត្រូវ រកចំណូលបន្ថែមពីពន្ធគយ (Tariffs) និង កាត់បន្ថយចំណាយរដ្ឋជាច្រើនដូចជាការរំលាយក្រសួង កាត់លុយជំនួយ កាត់លុយឧបត្ថម្ភផ្សេងៗ ហើយក្នុងពេលដំណាលគ្នា ក៏មានការចំណាយយោធា និងការប្រឈមមុខជាមួយអ៊ីរ៉ង់ដែលមានត្រូវចំណាយរាប់ពាន់លានដុល្លារក្នុងរយៈពេលដ៏ខ្លី។
ដូច្នេះ សំណួរសំខាន់គឺ បើចង់ចែក $5,000 ដល់ប្រជាជន តើលុយនោះមកពីណា? ហើយតើនឹងចំណាយប៉ុន្មានពីថវិការដ្ឋ?