09/09/2026
ថៃចាប់ផ្តើមញ័រជើងភ័យខ្លាចកម្ពុជាហើយ! រដ្ឋមន្ត្រីការពារជាតិថៃ ប៊ិកឌុល ចេញមុខថ្លែងសារទាំងព្រួយបារម្ភ ព្រមានកងទ័ពខ្លួនឯងឱ្យត្រៀមទប់ទល់ ការវាយប្រយុទ្ធជុំទី ៣ ជាមួយកម្ពុជា ព្រោះទម្រង់សឹករបស់កម្ពុជាប្តូរថ្មីលឿនខ្លាំង រហូតថៃស្មានមិនដល់ និងតាមមិនទាន់🇰🇭⚔️🇹🇭
កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅវិទ្យាស្ថានការពាររាជាណាចក្រ លោក ឧត្តមសេនីយ៍ទោ អាឌុល ប៊ុនធមចារើន រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានឡើងថ្លែងក្នុងសន្និសីទយុទ្ធសាស្ត្រជាតិ ដោយបានលើកឡើងចំៗពីបញ្ហាព្រំដែនកម្ពុជា-ថៃ ទាំងក្តីព្រួយបារម្ភយ៉ាងខ្លាំង។ មេយោធាថៃរូបនេះ បានសារភាពត្រង់ៗថា បើធៀបបទពិសោធន៍ប៉ះទង្គិចគ្នាឆ្នាំ ២០១១ ជាមួយព្រឹត្តិការណ៍ ២ លើកក្នុងឆ្នាំ ២០២៥ កន្លងទៅ គឺទម្រង់សឹក និងយុទ្ធសាស្ត្រកម្ពុជាបានផ្លាស់ប្តូរទាំងស្រុង!
ប៊ិកឌុល បានបញ្ជាក់ទាំងបារម្ភថា ប្រសិនបើការប្រយុទ្ធជុំទី ៣ ផ្ទុះឡើងមែននោះ ថៃមិនអាចទាយដឹងមុនឡើយថាទម្រង់វាយបករបស់កម្ពុជានឹងទៅជាបែបណា ដូច្នេះថៃត្រូវតែប្រញាប់ប្រញាល់ពង្រឹងការការពារខ្លួន តាមដានស្ថានការណ៍ និងរៀបចំយុទ្ធសាស្ត្រថ្មីជាបន្ទាន់ ដើម្បីកុំឱ្យរងគ្រោះធ្ងន់ធ្ងរ។ ជាមួយគ្នានោះ ថៃកំពុងរត់ខ្វែងដៃខ្វែងជើង បង្កើតផែនការ «Resilient Thailand ឬ ថៃរឹងមាំ» រុញទាំងបច្ចេកវិទ្យា AI ប្រព័ន្ធសន្តិសុខតាមអុីនធឺណិត និងប្រព័ន្ធព្រមានទុកជាមុន មកទប់ទល់ ព្រោះដឹងច្បាស់ថា កម្លាំងយោធាបែបបុរាណរបស់ខ្លួនលែងមានប្រៀបលើកម្ពុជាទៀតហើយ។
ទង្វើរបស់រដ្ឋមន្ត្រីការពារជាតិថៃនាពេលនេះ បានលាតត្រដាងឱ្យឃើញពី «ភាពភ័យខ្លាច និងភាពទាល់ច្រក» យ៉ាងច្បាស់ក្រឡែត! មាត់ស្រែកគំរាមប្រើកម្លាំងបាយ តែធាតុពិតក្នុងចិត្តកំពុងញ័រញាក់ ព្រោះកងទ័ពកម្ពុជាបច្ចុប្បន្នកាន់តែរឹងមាំ មានយុទ្ធសាស្ត្រទំនើប និងស្មារតីស្នេហាជាតិការពារទឹកដីខ្ពស់ ដែលធ្វើឱ្យថៃមិនហ៊ានមើលស្រាលដូចមុនទៀតឡើយ🛡️💪