
02/12/2025
សំបុត្រដ៏មានខ្លឹមសារបំផុតក្នុងពិភពលោក: «អយុត្តិធម៌ទីកន្លែងណាមួយ គឺជាការគំរាមកំហែងដល់យុត្តិធម៌គ្រប់ទីកន្លែង» —Dr. King នៅក្នុងលិខិតរបស់គាត់ពីពន្ធនាគារ Birmingham ។ សម្រង់នេះបញ្ជាក់ថាភាពអយុត្តិធម៌មានទំនាក់ទំនងគ្នានិងប៉ះពាល់ដល់មនុស្សគ្រប់រូប។
Dr. King បានសរសេរសំបុត្រនោះពេលគាត់ជាប់គុក (ដោយអយុត្តិធម៌ ពីសំណាក់អាេមរិចកាំងស្បែកស)នៅ Birmingham រដ្ឋ Alabama ឆ្នាំ១៩៦៣។ គាត់កំពុងឆ្លើយតបទៅនឹងថ្នាក់ដឹកនាំសាសនាដែលបានចោទសួរថាហេតុអ្វីបានជាគាត់មកពីរដ្ឋ Georgia យកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហានៅរដ្ឋ Alabama។ សារលិខិតរបស់ Dr. King គឺសង្កត់ធ្ងន់ថា ភាពអយុត្តិធម៌មិននៅដាច់ពីគេសម្រាប់តំបន់មួយទេ ប៉ុន្តែគំរាមកំហែងដល់មនុស្សគ្រប់គ្នា។
សកម្មភាពរបស់លោក King ផ្តោតលើសមភាពជាតិសាសន៍ យុត្តិធម៌សេដ្ឋកិច្ច សន្តិភាព និងសិទ្ធិមនុស្ស។ លោកជឿថា ការតវ៉ាគឺជាការប្រើប្រាស់សេរីភាពដោយសេរី និងជាវិធីស្នេហាជាតិដើម្បីជំរុញប្រទេសជាតិកាន់តែប្រសើរ។