05/21/2025
📍 ត្រពាំងព្រីង | ២១ ឧសភា ២០២៥
ក្នុងដំណើរចុះជួបសំណេះសំណាលរបស់ ឯកឧត្តម ងួន ស្តេចភក្តី ក្នុងព្រះបរមនាមសម្តេចព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី និងក្នុងនាមឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំអនុប្រធាននិងសមាជិកក្រុមការងារចុះជួយឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីបានដឹកនាំក្រុមការងារចូលជួបសំណេះសំណាលជាមួយមន្ត្រី និងប្រជាពលរដ្ឋក្នុងសហគមន៍។ ក្រៅពីការចូលរួមពិភាក្សា និងសួរសុខទុក្ខ ប្រជាជនមូលដ្ឋាន ក្រុមការងារបាននាំយកអំណោយជាច្រើន ដើម្បីចូលរួមជួយ មណ្ឌលសុខភាព និង អាជ្ញាធរមូលដ្ឋានដើម្បីរីកចម្រើនសហគមន៍ និងជួយដល់សុខមាលភាពសាធារណៈ។
អំណោយដែលប្រគល់អោយក្នុងឱកាសនេះ៖
✅ មណ្ឌលសុខភាពបង្ហើរខ្លែង ៖
- ថវិកាចំនួន $4,340សម្រាប់សម្ភារៈសុខភាព
- គ្រែពេទ្យ 2
- ថវិកា 1,700,000 រៀល សម្រាប់សាងសង់របង
✅ មណ្ឌលសុខភាពត្រពាំងព្រីង ៖
- ថវិកាចំនួន $3,640 សម្រាប់សម្ភារៈសុខភាព
- គ្រែពេទ្យ 1
✅ ការជួយដល់ប្រធានភូមិបុសស្នោរ ៖
- ថវិកាចំនួន 1,000,000 រៀល សម្រាប់ការសាងសង់ផ្ទះ
✅ បំភ្លឺផ្លូវជាសាធារណៈ ៖
- សូឡា 100 ដើម ឧបត្ថម្ភដោយ
- លោកជំទាវឧកញ៉ា ទាវ ប៊ុនចិន្តា (50 ដើម)
- លោកជំទាវឧកញ៉ា ឌុច ច័ន្ទរីកា (50 ដើម)
សកម្មភាពនេះបង្ហាញពី ស្មារតីសប្បុរសធម៌ និង ការចូលរួមសហគមន៍ ដើម្បីកសាងអនាគតល្អប្រសើរ ជាពិសេសក្នុងវិស័យសុខភាព និងសេវាកម្មសាធារណៈ។ 💙✨
Sdechpheakdey Ngoun
#ត្រពាំងព្រីង #ស្រុកតំបែរ #ខេត្តត្បូងឃ្មុំ #ការចូលរួមសហគមន៍ #អំណោយ #សុខភាព #កសាងអនាគត