S ᴀ D ツツ

S ᴀ D ツツ AromSad

09/12/2026
09/12/2026

កុំស្រឡាញ់ពុកម៉ែ តែខែបុណ្យទាន
កុំធ្វើល្អដាក់ទាន តែនៅមុខកាមេរ៉ា
✍️✍️✍️

09/12/2026

មនុស្សខ្លះ...សមជាមួយអ្នក
តែគេមិនស្រលាញ់អ្នក
មនុស្សខ្លះ...ស្រលាញ់អ្នក
តែគេមិនសមជាមួយអ្នក

បើសិនជាចង់ដឹងថា...គេស្រលាញ់រឺអត់?
កុំប្រើត្រចៀកស្តាប់
តែឲ្យប្រើភ្នែកមើល
មើលថាគេ...លះបង់ចំពោះអ្នកប៉ុណ្ណា

បើចង់ដឹងថា...សមគ្នាជាមួយគេរឺអត់?
កុំវាយតម្លៃ...ថាគេមានអ្វី
តែចូរវាយតម្លៃ...ចេញពីស្នាមញញឹមរបស់អ្នក និងទឹកភ្នែក ដែលត្រូវស្រក់ចុះទៅព្រោះគេ

មនុស្សដែលតែងតែធ្វើឲ្យអ្នកយំរហូតទោះគេមានអ្វីគ្រប់យ៉ាង យ៉ាងក៏ដោយ ក៏កុំរើសផ្ញើជីវិតទៅលើរូបគេ

មនុស្សដែលធ្វើឲ្យអ្នកអាចញញឹមបានទោះឋានៈគេក្រលំបាកយ៉ាងណាក៏ដោយ ក៏សមតម្លៃឲ្យអ្នកផ្ញើជីវិតលើរូបគេ

ចូររើសហត់នឿយ...ព្រោះសើច កុំរើសសប្បាយ...តែត្រូវយំរាល់ថ្ងៃ

រើសមនុស្សដែលហ៊ានផុសរូបអ្នក នៅក្នុង Facebook របស់គេ

រើសមនុស្សដែលហ៊ានឲ្យអ្នកដឹងរាល់សកម្មភាពរបស់គេថាទៅធ្វើអ្វីខ្លះក្នុងមួយថ្ងៃៗ

រើសមនុស្សដែលគេហ៊ានលះបង់ក្តីស្នេហាឲ្យទៅអ្នក

បើការសេពគប់អ្នកណា ហើយគេនោះមិនបានធ្វើឲ្យអ្នកមើលទៅល្អក្នុងក្រសែភ្នែកអ្នកដទៃ សូមចូលរួមសោកស្តាយផង អ្នករើសមនុស្សខុសហើយ ព្រោះបើសិនគេស្រលាញ់អ្នកពិតមែន គេនឹងមិនធ្វើឲ្យមនុស្សដែលគេស្រលាញ់ មើលទៅយ៉ាប់ក្នុងក្រសែភ្នែករបស់អ្នកដទៃឡើយ។

យើងប្រហែលជាបានទុកនរណាម្នាក់ចោលក្នុងរយៈពេលយ៉ាងយូរ ដោយមិនរវល់ចង់ដឹងពីសុខទុក្ខរបស់គេ។ ប៉ុន្តែនៅក្នុងខណៈវេលាមួយ វានឹងមានរឿងអ...
09/11/2026

យើងប្រហែលជាបានទុកនរណាម្នាក់ចោលក្នុងរយៈពេលយ៉ាងយូរ ដោយមិនរវល់ចង់ដឹងពីសុខទុក្ខរបស់គេ។ ប៉ុន្តែនៅក្នុងខណៈវេលាមួយ វានឹងមានរឿងអ្វីតូចម្យ៉ាងដែលរំលឹកយើងពីអនុស្សាវរីយ និងរឿងរ៉ាវដ៏ច្រើនក្នុងអតីតកាលដែលយើងធ្លាប់មានជាមួយគ្នា។ ពេលវេលារសាត់ផុតទៅគ្រប់វិនាទី ប៉ុន្តែកម្រងអនុស្សាវរីយបានចងភ្ជាប់គ្នាយ៉ាងរឹងមាំ មិនងាយរលំរលាយ។ យើងប្រហែលធ្លាប់មានអារម្មណ៍ខឹង ស្អប់ អន់ចិត្ត នឹងមនុស្សដែលយើងធ្លាប់ផ្ដល់ក្ដីស្រឡាញ់ និងធ្លាប់ទទួលបានក្ដីស្រឡាញ់ពីគេយ៉ាងច្រើនលើសលប់។

ពេលនរណាម្នាក់បង្កើតកំហុសអ្វីមួយ យើងនឹងលើកវាមករំលឹកម្ដងហើយម្ដងទៀត ប៉ុន្តែរាល់ពេលដែលគេធ្វើសេចក្ដីល្អចំពោះយើង ជួនកាលយើងពុំបានផ្ដល់តម្លៃ និងកោតសរសើរ ឬនឹកអរគុណចំពោះទង្វើល្អនោះទេ រហូតទាល់តែថ្ងៃមួយដែលយើងលែងទទួលបានវាទៀត ទើបយើងចាប់ផ្ដើមនឹកឃើញថា អ្វីៗដែលយើងធ្លាប់ទទួលបាននោះវាមានតម្លៃលើសអ្វីទាំងអស់ដែលអាចគណនាជាចំនួនប្រាក់បាន។ សេចក្ដីស្រឡាញ់ ការលះបង់ ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ជាច្រើន តែងតែធ្វើឱ្យយើងមានអារម្មណ៍កក់ក្ដៅ។ ពេលយើងរងាចិត្ត ដៃឱបដ៏កក់ក្ដៅពីមនុស្សដែលមានសេចក្ដីស្រឡាញ់ មានតម្លៃជាងពាក្យទូន្មានរាប់លានឃ្លាដែលចេញពីបបូរមាត់របស់គេ។

ជីវិតនេះខ្លីណាស់ ប៉ុន្តែវាក៏ស្មុគស្មាញមិនធម្មតាឡើយ។ យើងមានពេលមិនច្រើនទេ ដើម្បីឈ្លោះប្រកែកគ្នាយកចាញ់ឈ្នះ ហើយយើងក៏គ្មានពេលច្រើនឡើយ ដើម្បីចាប់ផ្ដើមថ្ងៃថ្មីដែលយើងតែងតែប្រាថ្នាចង់បាន។ ថ្ងៃថ្មីវានៅតែជាថ្ងៃចាស់ដដែល ដរាបណាយើងមិនព្រមចាប់ផ្ដើមការគិតជាថ្មី។ ប្រសិនបើយើងមានអារម្មណ៍តានតឹងនៅថ្ងៃនេះ ហើយបន្តវារហូតដល់ថ្ងៃស្អែក នោះមានន័យថាយើងមិនបានចាប់ផ្ដើមថ្ងៃថ្មីឡើយ។

មិត្តយល់ចិត្ត ✍️💯🔥
09/10/2026

មិត្តយល់ចិត្ត ✍️💯🔥

នេះឬប្រពន្ធ? 🥲🥀💔
09/09/2026

នេះឬប្រពន្ធ? 🥲🥀💔

Address

92 Oakridge Lane
Dallas, TX
75204

Alerts

Be the first to know and let us send you an email when S ᴀ D ツツ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to S ᴀ D ツツ:

Shortcuts

Share