01/15/2025
ស្ត្រីម្នាក់បើកបរម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបានទៅប៉ះជាមួយត្រាក់ទ័រសណ្ដោងរុឺម៉កបណ្ដាលឱ្យស្លាប់ភ្លាមៗ
ខេត្តតាកែវ: នៅថ្ងៃទី 15 ខែមករាឆ្នាំ 2025 វេលាម៉ោង 18:40 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងត្រង់ចំណុចភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវលើផ្លូវជាតិលេខ 2 ចន្លោះគីឡូម៉ែត្រ 92 ,93 រវាងម៉ូតូនិងត្រាក់ទ័រសណ្ដោងរឺម៉កទិសដៅស្របទិសគ្នា។
- ត្រាក់ទ័រសណ្ដោងរឺម៉កមួយគ្រឿងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរបានបើករត់គេចខ្លួនបាត់មុនពេលកើតហេតុត្រាក់ទ័រសណ្ដោងរឺម៉កនេះបានបើកបរមកពីទិសខាងជើងទៅទិសខាងត្បូងពេលដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបានមកបុកចំពីក្រោយកន្ទុយរឺម៉កបណ្ដាលឲ្យដួលនៅនឹងកន្លែងកើតហេតុ។
- ម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ខ្មៅ ស៊េរី 2024 ពាក់ផ្លាកលេខតាកែវ1AD-9091 បើកបរដោយឈ្មោះប៉ុន គឹមសេង ភេទស្រីអាយុ 42 ឆ្នាំមុខរបរកសិកររស់នៅភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព)ស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
- សាកសពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប្រាំបីមុំ រង់ចាំកសាងសំណុំរឿងតាមនីតិវិធី។
- មូលហេតុ(បណ្ដាលមកពីម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន)។
លោកគ្រូ ហង្ស មុនី Takeo Line News TV ឧ.ទោ ម៉ែន លី ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំ ការិយាល័យមេធាវី លី កុសល អធិការដ្ឋាននគរបាល ស្រុកបូរីជលសារ អធិការដ្ឋាននគរបាល ស្រុកទ្រាំង សោភ័ណ្ឌ ផល្លា ដារ៉ា ព័ត៌មាន អធិការដ្ឋាននគរបាលស្រុកគិរីវង់ Vei Samnang #ខេត្តតាកែវ #សន្តិភាពនៅកម្ពុជា #រដ្ឋបាលស្រុកត្រាំកក់