Khlei Khloem Daily & TV News

Khlei Khloem Daily & TV News ព័ត៌មានខ្លីៗងាយៗសម្បូរបែបសម្រាប់លោកអ្នក - A wealth of short, simple news for you.

ប្រព័ន្ធធារាសាស្ត្រកប់សេះ ជាកន្លែងកម្សាន្តនិងលេងទឹកដ៏ពេញនិយម ក្នុងរដូវដាក់បិណ្ឌកំពង់ឆ្នាំង ៖ ប្រព័ន្ធធារាសាស្ត្រកប់សេះ ម...
09/28/2026

ប្រព័ន្ធធារាសាស្ត្រកប់សេះ ជាកន្លែងកម្សាន្តនិងលេងទឹកដ៏ពេញនិយម ក្នុងរដូវដាក់បិណ្ឌ

កំពង់ឆ្នាំង ៖ ប្រព័ន្ធធារាសាស្ត្រកប់សេះ មានទីតាំងស្ថិតក្នុងភូមិឈូកល្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន្នប្រព័ន្ធធារាសាស្ត្រមួយនេះ បានទាក់ទាញប្រជាពលរដ្ឋជិតឆ្ងាយ នាំគ្នាមកកម្សាន្តអារម្មណ៍ និងលេងទឹកដ៏ពេញនិយម ក្នុងរដូវដាក់បិណ្ឌជារៀងរាល់ឆ្នាំ ។

រូបថត ៖សន គន្ធនិវឌ្ឍន៍

កម្លាំងនគរបាលស្រុកកោះញែក សហការជាមួយកម្លាំងជំនាញខេត្តមណ្ឌលគិរី និងស្ទឹងត្រែង បំបែកសំណុំរឿងជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាប...
09/28/2026

កម្លាំងនគរបាលស្រុកកោះញែក សហការជាមួយកម្លាំងជំនាញខេត្តមណ្ឌលគិរី និងស្ទឹងត្រែង បំបែកសំណុំរឿងជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យ ១០នាក់

​ខេត្តមណ្ឌលគិរី៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាបន្តបន្ទាប់ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១០នាក់។
​តំណាក់កាលទី១៖ ការបង្ក្រាបនៅស្រុកកោះញែក
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១២:២៩នាទី លោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តមណ្ឌលគិរី ចុះបង្ក្រាបនៅចំណុចផ្លូវបំបែកវាលច្រេះ ស្ថិតក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ស្រី ០១នាក់)៖
១. ឈ្មោះ ស្លេះ កាំរី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរកសិករ រស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក (តេស្តទឹកនោម វិជ្ជមាន)
២. ឈ្មោះ សាន់ ស្រីរត្ន ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរកសិករ រស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក (តេស្តទឹកនោម វិជ្ជមាន)
​វត្ថុតាងដកហូតរួមមាន៖
​ទូរស័ព្ទដៃចាស់ខូច ចំនួន ០៣គ្រឿង
​ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង
​ឧបករណ៍ជក់ និងថង់សម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួន
​កាំភ្លើងកែច្នៃ និងគ្រាប់កាំភ្លើងកែច្នៃ (កែច្នៃពីដង់) ចំនួន ១០០គ្រាប់
​ម៉ូតូម៉ាក ស៊ីរ៉ូស (Sirius) ចាស់ ១គ្រឿង
​តំណាក់កាលទី២៖ ការស្រាវជ្រាវពង្រីកមុខសញ្ញា
ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ សាន់ ស្រីរត្ន កម្លាំងជំនាញបានបន្តនីតិវិធី និងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់បន្ថែមទៀត៖
១. ឈ្មោះ ជីត ពីន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (តេស្តទឹកនោម វិជ្ជមាន)
២. ឈ្មោះ ឌី រដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (តេស្តទឹកនោម វិជ្ជមាន)
៣. ឈ្មោះ គ្រុយ សុភ័ណ្ឌ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (តេស្តទឹកនោម វិជ្ជមាន)
​វត្ថុតាងដកហូតបន្ថែម៖
​ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១កញ្ចប់ធំ
​ម៉ូតូម៉ាក សង់ ពណ៌ខ្មៅចាស់ គ្មានស្លាកលេខ ចំនួន ០១គ្រឿង
​ទូរស័ព្ទដៃម៉ាក Nokia ពណ៌ខៀវ ចំនួន ០១គ្រឿង
​តំណាក់កាលទី៣៖ ការសហការបង្ក្រាបឆ្លងខេត្ត (ស្ទឹងត្រែង)
តាមចម្លើយបន្តពីជនសង្ស័យឈ្មោះ គ្រុយ សុភ័ណ្ឌ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៤០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្បាលរមាស ចុះឆែកឆេរលំនៅឋានជនសង្ស័យឈ្មោះ ថា សុខា ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់បន្ថែមទៀត៖
១. ឈ្មោះ វណ្ណា ភារុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន (តេស្តទឹកនោម វិជ្ជមាន)
២. ឈ្មោះ ថា សុខា (ហៅ តើម) ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន (តេស្តទឹកនោម វិជ្ជមាន)
៣. ឈ្មោះ លេខ វិចិត្រ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន (តេស្តទឹកនោម វិជ្ជមាន)
៤. ឈ្មោះ សៅ ភារុន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអូ្រច្រឡង់ ឃុំអូរឫស្សី ស្រុកសៀមបូក (តេស្តទឹកនោម វិជ្ជមាន)
៥. ឈ្មោះ ប៊ុត សីហា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិអូ្រច្រឡង់ ឃុំអូរឫស្សី ស្រុកសៀមបូក (តេស្តទឹកនោម វិជ្ជមាន)
​វត្ថុតាងដកហូតរួមមាន៖
​ថ្នាំញៀន ចំនួន ០១កញ្ចប់ធំ
​ម្សៅពណ៌ស ចំនួន ០១កំប៉ុង
​ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង
​អាវុធកែច្នៃបាញ់ហ្គាស ចំនួន ០៣ដើម និងដាវមានស្រោមជ័រ ចំនួន ០១ដើម
​ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង ព្រមទាំងថង់វិចខ្ចប់ និងឧបករណ៍ជក់មួយចំនួន
​ម៉ូតូ ចំនួន ០៦គ្រឿង (ម៉ាក Wave ពណ៌ក្រហម គ្មានស្លាកលេខ, Wave ពណ៌ខ្មៅ ស្លាកលេខ ស្ទឹងត្រែង 1D-0092, Dream ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1AF-9609, Dream ពណ៌ខ្មៅ គ្មានស្លាកលេខ, Winner ពណ៌លឿង គ្មានស្លាកលេខ និង Sirius ពណ៌ខ្មៅ)
​បច្ចុប្បន្ន ជនសង្ស័យទាំង ១០នាក់ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកោះញែក កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

លោក រស់ គីមធន ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យការងារអ៊ុតគំនូសសញ្ញាចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៧៦ ខេត្តមណ្ឌលគិរី ៖ នា...
09/27/2026

លោក រស់ គីមធន ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យការងារអ៊ុតគំនូសសញ្ញាចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៧៦

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦ នេះ លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងតាមដានសកម្មភាពការងារអ៊ុតគំនូសសញ្ញាចរាចរណ៍ (ពណ៌លឿង) នៅលើកំណាត់ផ្លូវជាតិលេខ ៧៦ ចាប់ពីគីឡូម៉ែត្រលេខ ១១២+៥០០ ដល់គីឡូម៉ែត្រលេខ ១១៧+៧០០។
ការចុះពិនិត្យ និងតាមដានផ្ទាល់នាពេលនេះ គឺដើម្បីធានាឱ្យបាននូវគុណភាព បច្ចេកទេស និងបទដ្ឋានសុវត្ថិភាព ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ ឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមា៕

លោក តាន់ គីមសួ បានថ្លែងថា សូមជម្រាបជូនលោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តាមរយៈសារនេះបន្តិច។ខ្ញុំបានព...
09/27/2026

លោក តាន់ គីមសួ បានថ្លែងថា សូមជម្រាបជូនលោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តាមរយៈសារនេះបន្តិច។

ខ្ញុំបានព្យាយាមផ្ញើព័ត៌មាន និងស្នើសុំកិច្ចសហការជាមួយលោកតាមបណ្ដាញទំនាក់ទំនង ប៉ុន្តែសារត្រូវបាន Seen ហើយមិនទទួលបានការឆ្លើយតប។ ខ្ញុំសូមសួរដោយត្រង់ថា៖ តើលោកមានផែនការ និងឆន្ទៈយ៉ាងដូចម្តេច ក្នុងការចូលរួមការពារធនធានធម្មជាតិនៅតំបន់ឱរ៉ាល់? រាល់ពេលខ្ញុំដាក់លិខិតស្នើសុំកិច្ចសហការ លោកតែងតែឱ្យខ្ញុំទាក់ទងទៅក្រសួងបរិស្ថាន ដូច្នេះ ខ្ញុំសុំសួរលោកថាបើរាល់ករណីបទល្មើសដែលកើតមានឡើងនៅដែនសមត្ថកិច្ចរបស់លោក ខ្ញុំត្រូវទាក់ទងទៅសុំកិច្ចសហការពីក្រសួងបរិស្ថានដដែល តើត្រូវចាំបាច់អីមានមន្ទីរបរិស្ថាន?

ពេលនេះ ប្រជាសហគមន៍កំពុងខិតខំចុះព្រៃ អង្កេត ឃ្លាំមើល និងរាយការណ៍ពីសកម្មភាពដែលអាចពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។ រូបភាពដែលយើងកំពុងបង្ហាញនេះ គឺជាអ្វីដែលក្រុមការងារបានជួបប្រទះនៅក្នុងព្រៃ ហើយវាបង្ហាញថា បញ្ហានេះមិនមែនជារឿងតូចតាចឡើយ។

ដើមឈើធំៗរាប់ពាន់ដើមត្រូវបានកាប់ផ្តួល ហើយប្រសិនបើការទប់ស្កាត់មិនមានប្រសិទ្ធភាព ដើមឈើជាច្រើនពាន់ដើមទៀតក៏អាចប្រឈមនឹងការបាត់បង់ដូចគ្នា។

ដូច្នេះ ខ្ញុំសូមឱ្យលោកពិនិត្យមើលលទ្ធផលនៃការងាររបស់ខ្លួន និងសួរខ្លួនឯងថា តើការគ្រប់គ្រង និងការអនុវត្តការពារធនធានធម្មជាតិនៅតំបន់ដែលលោកទទួលខុសត្រូវ កំពុងឆ្លើយតបនឹងស្ថានភាពជាក់ស្តែងឬនៅ?

ខ្ញុំក៏សូមគោរពជម្រាបជូន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថា ពួកយើងសង្កេតឃើញថា បញ្ហាបទល្មើសធនធានធម្មជាតិនៅតំបន់ឱរ៉ាល់នៅតែជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ ហើយយើងសូមស្នើឱ្យក្រសួងពិនិត្យជាក់ស្តែងទៅលើការអនុវត្តការងាររបស់មន្ត្រីថ្នាក់មូលដ្ឋាន និងប្រសិទ្ធភាពនៃការឆ្លើយតបចំពោះព័ត៌មានដែលសហគមន៍ និងសង្គមស៊ីវិលបានផ្តល់។

ក្រសួងបរិស្ថានបានអំពាវនាវឱ្យមានការចូលរួមសហការរបស់សហគមន៍ក្នុងការការពារធនធានធម្មជាតិ ហើយក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបចំពោះព័ត៌មាន។

ដូច្នេះ យើងសង្ឃឹមថា ការចូលរួមរបស់សហគមន៍នឹងមិនត្រឹមតែជាការរាយការណ៍ទេ ប៉ុន្តែនឹងទទួលបានការឆ្លើយតប និងកិច្ចសហការពីមន្ត្រីដែលមានសមត្ថកិច្ច។

យើងមិនចង់ប្រឆាំងនឹងមន្ត្រីណាម្នាក់ទេ។ យើងគ្រាន់តែចង់ឃើញការទទួលខុសត្រូវ ការឆ្លើយតប និងសកម្មភាពជាក់ស្តែង ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិរបស់យើង។

09/27/2026

បងប្អូនអ្នកភូមិរស់នៅជើងភ្នំដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សូមឱ្យអង្គភាពខ្លីខ្លឹម ជួយផ្សព្វផ្សាយដំណឹងជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានជ្រាប ដ្បិតគាត់ទទួលបានព័ត៌មានក្រៅផ្លូវការពីមេការថា អស់លុយធ្វើហើយ???ក្រោយឈូសឆាយបានបន្តិច។

09/27/2026

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ទេសភាពស្អាត សេវាកម្មល្អ ជូនភ្ញៀវជាតិ និងអន្តរជាតិ

ឯកឧត្ដម​ ខូយ​ រីដា​ អភិបាលខេត្តពោធិសាត់​ ជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ប្រមាណ ៩០នាក់ នៃវិទ...
09/27/2026

ឯកឧត្ដម​ ខូយ​ រីដា​ អភិបាលខេត្តពោធិសាត់​ ជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ប្រមាណ ៩០នាក់ នៃវិទ្យាល័យបាកាន ដើម្បីផ្លាស់ប្តូរមតិយោបល់ ស្តាប់ពីស្ថានភាពការងារ និងបញ្ហាប្រឈមនានារបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងរួមគ្នាពង្រឹងកិច្ចសហការក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ។

រួមគ្នា ដើម្បីគុណភាពអប់រំ និងអនាគតកុមារកម្ពុជា! 🇰🇭❤️📖 ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យបាកាន

មន្ទីរសាធារណការខេត្តមណ្ឌលគិរី កែលម្អផ្លូវធ្វើដំណើរទៅទឹកជ្រោះប៊ូស្រា កាន់តែងាយស្រួលខេត្តមណ្ឌលគិរី ៖ គិតត្រឹមថ្ងៃទី ២៥ ខែក...
09/25/2026

មន្ទីរសាធារណការខេត្តមណ្ឌលគិរី កែលម្អផ្លូវធ្វើដំណើរទៅទឹកជ្រោះប៊ូស្រា កាន់តែងាយស្រួល

ខេត្តមណ្ឌលគិរី ៖ គិតត្រឹមថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានចុះអនុវត្តការងារអ៊ុតគំនូសចរាចរណ៍ពណ៌លឿងនៅលើផ្លូវខេត្តលេខ ៣៧៤ (ទិសដៅតភ្ជាប់ពីក្រុងសែនមនោរម្យ ទៅកាន់តំបន់ទឹកជ្រោះប៊ូស្រា និងច្រកទ្វារព្រំដែន)ក្នុងស្រុកពេជ្រាដា ត្រង់ចំណុច Pk 01+200 ដល់ Pk 02+200 និង Pk 07+140 ដល់ Pk 07+740 បានបិទបញ្ចប់ ១០០% ហើយ ។

តាមរបាយការណ៍បច្ចេកទេស លទ្ធផលនៃការអនុវត្តការងារលើកំណាត់ផ្លូវទាំងពីររួមមាន៖

កំណាត់ទី ១ (Pk 01+200 ដល់ Pk 02+200): សម្រេចបានផ្ទៃក្រឡាអ៊ុតគំនូសសរុប 86.4375 ម៉ែត្រការ៉េ។

កំណាត់ទី ២ (Pk 07+140 ដល់ Pk 07+740): សម្រេចបានផ្ទៃក្រឡាអ៊ុតគំនូសសរុប 41.25 ម៉ែត្រការ៉េ។

សរុបផ្ទៃក្រឡាការងារអ៊ុតគំនូសចរាចរណ៍ពណ៌លឿងដែលបានបញ្ចប់រួចរាល់ទាំងស្រុង ដែលការងារនេះនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ បង្កើនសុវត្ថិភាព និងភាពងាយស្រួលជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តនៅតំបន់ទឹកជ្រោះប៊ូស្រា ភ្នំណាមលៀខេត្តមណ្ឌលគិរី៕

09/25/2026

ផ្លូវបេតុងថ្មី នៅភូមិពូតាំងជាមួយក្តីសង្ឃឹមផ្លាស់ប្តូរជីវភាព និងមុខមាត់ទេសចរណ៍ក្នុងមូលដ្ឋាន


ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

មន្ទីរសាធារណការ ដឹកជញ្ជូនខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍រថយន្តធុនធំ លើកំណាត់ផ្លូវ ៤ខ្សែ ជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀ...
09/25/2026

មន្ទីរសាធារណការ ដឹកជញ្ជូនខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍រថយន្តធុនធំ លើកំណាត់ផ្លូវ ៤ខ្សែ ជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង

សៀមរាប៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ប្រកាសផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះ រថយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ដោយសារស្ថានភាពជំនន់ទឹកភ្លៀងកំពុងជន់ឡើងខ្លាំង និងបង្កឱ្យលិចលង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន។

យោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប កំណាត់ផ្លូវដែលត្រូវផ្អាកចរាចរណ៍រថយន្តធុនធំ រួមមាន៖

🔴 ផ្លូវជាតិលេខ៦៤ ក្នុងស្រុកស្វាយលើ
🔴 ផ្លូវខេត្តលេខ៦២-៣ ចន្លោះបេងមាលា-ខ្វាវ
🔴 ផ្លូវខេត្តលេខ២៦៧ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
🔴 ផ្លូវខេត្តលេខ២៦៤៥ ចន្លោះស្វាយលើ-វ៉ារិន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប អំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ ដើម្បីចូលរួមការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសុវត្ថិភាពក្នុងការធ្វើដំណើរ។

#សៀមរាប #ជំនន់ទឹកភ្លៀង #ផ្លូវថ្នល់

Address

312 Independence Avenue, Dearing
Dearing, KS
67340

Alerts

Be the first to know and let us send you an email when Khlei Khloem Daily & TV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khlei Khloem Daily & TV News:

Shortcuts

Share