06/19/2026
👉ធ្វើនេះលើសហើយ យើងជាអ្នកសារព័ត៌មាន យើងគ្មានសិទ្ធិឡើយ ទៅឆែកឡានអ្នកដទៃ យើងមិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ ឬមន្រ្តីច្បាប់នោះទេ។
បើសិនយើងទទួលបានព័ត៌មាន នៃការដឹកជញ្ជូនឈើសង្ស័យខុសច្បាប់ យើងអាចរាយការណ៍សមត្ថកិច្ច ដើម្បីមានចំណាត់ការបន្ត។
យើងជាអ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌ និងការផ្សាយព័ត៌មានប្រកដោយការទទួលខុសត្រូវក្នុងអាជីពរបស់យើង ចៀសវាងការខូចតម្លៃ ដែលប៉ះពាល់ឈ្មោះអ្នកប្រកបអាជីពដូចគ្នា ដែលត្រឹមត្រូវ។
ខ្ញុំមិនទាន់ដឹងប្អូនបម្រើការងារនៅអង្គភាពណាមួយនោះទេ និងក៏មិនទាន់ដឹងថាកើតឡើងនៅខេត្តណាដែរ តែសូមប្រយ័ត្នប្រយែងឡើងវិញ ពេលកំពុងប្រកបការងារ។
យើងសូមគាំទ្រការទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់របស់សមត្ថកិច្ចជំនាញតាមគ្រប់រូបភាព។