12/31/2025
នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះ ការទន្ទឹងរង់ចាំបានមកដល់ វីរយោធិនកម្ពុជាទាំង ១៨រូប ត្រូវបានភាគីថៃដោះលែងនៅច្រកព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
គួររំលឹកថា ក្រោយការឃាត់ខ្លួនតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាមិនបាននៅស្ងៀមឡើយ ដោយបានប្រើប្រាស់គ្រប់យន្តការទាំងអស់ ដើម្បីធានាថា បងប្អូនយោធិនរបស់យើងបានវិលត្រឡប់មកជួបជុំគ្រួសារវិញ។
រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់វីរយោធិនរបស់ខ្លួនណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
#កម្ពុជា #សន្តិភាពនៅកម្ពុជា
#កម្ពុជាត្រូវការសន្តិភាព
#អរគុណសន្តិភាព
#កម្ពុជា #ខ្មែរ
#ព័ត៌មាន