01/16/2026
(ផុសបន្ត)
ខាតបង់ធំ បើឲ្យចិនខ្ចីព្រះសំរឹទ្ធ១៥០អង្គ!
ព្រះសំរឹទ្ធ ១៥០អង្គជាវត្ថុស័ក្តិសិទ្ធគោរពបូជាសម្រាប់ក្នុងជំនឿសាសនាព្រះកោនាគមនោ និង ជាបុព្វបុរសក្នុងព្រះនគរខ្មែរមានអាយុកាលរាប់ពាន់ឆ្នាំ មិនមែនជារបស់របរប្រើប្រាស់ លុយកាក់ ទ្រព្យសម្បត្តិ ឲ្យចិនខ្ចីផ្ដេសផ្ដាសបានឡើយ។
នៅពេលរូបបដិមាព្រះសំរឹទ្ធដូនតាវិលចូលព្រះនគរ វាជារឿងល្អនាំភាពត្រជាក់ត្រជុំសុខុដុមរមនា និង សិរីមង្គលដល់ប្រទេសជាតិ ព្រោះសារធាតុលោហៈសំរឹទ្ធ មានសភាពត្រជាក់អម្រឹត អាចបញ្ចៀសរឿងក្ដៅក្រហា,,យ និង គ្រោះ,,ចង្រៃ,,បាន ពេលធ្វើចេញជារូបរាងព្រះ រឹតតែពូកែស័ក្តិសិទ្ធិកើនអានុភាពខ្លាំងក្លាចំពោះព្រះនគរ តែបែរជាក្រសួងវប្បធម៌បង្កជាភាពអពមង្គលផ្ដល់កម្ចីវត្ថុបុរាណខ្មែរឲ្យទៅចិនដោយមិនសួរមតិពលរដ្ឋមួយម៉ាត់។
ចិនដឹងថាថ្ងៃមុខប្រទេសពួកគេនឹងជួបគ្រោះ របស់ដែលអាចចម្លងគ្រោះ និង លើករាសីប្រទេសគេបាន គឺមានតែវត្ថុស័ក្តិសិទ្ធនៅក្នុងប្រទេសខ្មែរតែប៉ុណ្ណោះ។ យើងឲ្យគេខ្ចី ប្រៀបដូចទទួលគ្រោះជំនួសគេ គេជឿលើវត្ថុបុរាណខ្មែរស័ក្តិសិទ្ធិអាចនាំសំណាងដល់ប្រទេសគេបាន ទើបគេសាកខ្ចីយើង តែយើងឆោតចិត្តទន់ ព្រមព្រៀងឲ្យគេខ្ចីយ៉ាងស្រួល ដូចមិនសមទំនងសោះ។
ខ្មែរឆាប់ភ្លេចស្នាមរបួសចាស់៖ កាលពីសម័យឧត្ដុង ចិនដឹងថាជនជាតិខ្មែរជាអម្បូរនាគ ក្នុងប្រទេសខ្មែរប្រាកដជាមានដួងកែវនាគបន្សល់ទុកពីសម័យបុរាណ ហើយទីនោះក៏ជាផ្លូវចេញចូលរបស់សត្វនាគទៀតផង។ ចិនបានស៊ើបដឹងថាខ្មែរនិយមកាន់ព្រះពុទ្ធសាសនា ក៏ទំនាក់ទំនងមកស្ដេចខ្មែរក្នុងនាមជាប្រទេសកាទូតដ៏ស្អិតរមួតនឹងគ្នា។ ចិនបានសាងសង់រូបបដិមាព្រះពុទ្ធមួយយ៉ាងធំនៅលើភ្នំឧត្ដុង ក្រោមលេសផ្ដល់ជំនួយជំរុញវិស័យផ្នែកពុទ្ធសាសនា តែតាមការពិតគឺមានបំណងចង់បិទសន្ធប់រូងនាគ ចងព័ទ្ធសីមាបង្ខាំងបរមីនាគខ្មែរមិនឲ្យងើបរួចរហូតមកដល់សព្វថ្ងៃ។
ហ៊ឹម! ពិបាកថាដែរ នេះជាជោគជតាកម្មខ្មែរ ជៀសមិនរួចឡើយ។
#ប្រភពហ្វេសប៊ុក