TFA Khmer

Directions Website

TFA Khmer TV Free Asia (TFA) is a registered nonprofit news organization founded by veteran Cambodian journalists.
(40)

We deliver independent, fact-based journalism that informs, empowers, and connects Cambodians worldwide. ទូរទស្សន៍អាស៊ីសេរី (TFA) គឺជាអង្គការសារព័ត៌មានមិនរកប្រាក់ចំណេញដែលបង្កើតដោយអតីតអ្នកសារព័ត៌មានមកពីវិទ្យុអាស៊ីសេរី។ យើងផ្តល់ជូននូវព័ត៌មានឯករាជ្យ ផ្អែកលើការពិត ដែលជួយផ្តល់ព័ត៌មាន ពង្រឹងការយល់ដឹង និងភ្ជាប់ប្រជាជនខ្មែរនៅទូទាំងពិភពលោក។ បេសកកម្មរបស់យើង គឺធានាថា មនុស្សគ្រប់រូបអាចទទួលបានព័ត៌មានពិត និងមានលទ្ធភាពចូលរួមក្នុងការពិភាក្សាជាសាធារណៈដោយបើកចំហ។

TV Free Asia (TFA) is a registered nonprofit news organization founded by veteran Cambodian journalists formerly with Radio Free Asia's Khmer Service. Our mission is to ensure everyone has access to truthful reporting and open public dialogue.

ក្រសួង​មហាផ្ទៃ​ការពារ​មន្ត្រី​គ្រាក់ៗ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មេខ្លោង​ឆបោក​អនឡាញ​លោក តេង ភីពីង---អ្នកនាំពាក្យ​រង​ក្រសួង...
10/15/2026

ក្រសួង​មហាផ្ទៃ​ការពារ​មន្ត្រី​គ្រាក់ៗ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មេខ្លោង​ឆបោក​អនឡាញ​លោក តេង ភីពីង
---
អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ អះអាង​ថា គ្មាន​មន្ត្រី​នគរបាល ឬ​ស្ថាប័ន​រដ្ឋ​ណា​មួយ​ឃុបឃិត​ជាមួយ​មេខ្លោង​ឆបោក​តាម​អនឡាញ ឬ​បុគ្គល​ឯកជន ដើម្បី​ទទួល​បាន​លុយ​កាក់ ឬ​ផល​ប្រយោជន៍​ឡើយ។ ការ​ចេញ​មុខ​ការពារ​មន្ត្រី​គ្រាក់ៗ​ដោយ​អ្នកនាំពាក្យ​រូប​នេះ​កើតឡើង​ក្រោយ​ទូរទស្សន៍​អន្តរជាតិ​ល្បី​ឈ្មោះ​មួយ​គឺ​ទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ​ដែល​លាតត្រដាង​អំពី​សកម្មភាព​របស់​មេខ្លោង​ឆបោក​តាម​អនឡាញ​ជនជាតិ​ខ្មែរ​ដើម​កំណើត​ចិន​គឺ​លោក តេង ភីពីង (Deng Pibing) សូកប៉ាន់​មន្ត្រី​គ្រាក់ៗ​គ្រប់​ច្រកល្ហក ដើម្បី​បើក​ដំណើរ​ការ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ទ្រង់ទ្រាយ​ធំ ព្រមទាំង​កន្លែង​ជួញដូរ​ផ្លូវ​ភេទ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​សេរី​ក្នុង​តំបន់​តារាសាគរ ខេត្តកោះកុង។

លម្អិតក្នុងខមិន
#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ឆបោកអនឡាញ #ហ៊ុនសែន #តេងភីពីង

តុលាការកំពូល​បដិសេធសំណើសុំស្រូបទោសរបស់​សកម្មជន​សង្គ្រោះជាតិ លោក វឿង សំណាង---សកម្មជនគណបក្សសង្គ្រោះជាតិ គឺលោក វឿង សំណាង នៅ...
10/15/2026

តុលាការកំពូល​បដិសេធសំណើសុំស្រូបទោសរបស់​សកម្មជន​សង្គ្រោះជាតិ លោក វឿង សំណាង
---
សកម្មជនគណបក្សសង្គ្រោះជាតិ គឺលោក វឿង សំណាង នៅតែត្រូវជាប់​ពន្ធនាគារ ១១ឆ្នាំដដែល បន្ទាប់ពីតុលាការកំពូល​បានច្រានចោលសំណើស្រូបទោសរបស់លោក។ សង្គមស៊ីវិល​ថា តុលាការសម្រេចសេចក្ដីបែបនយោបាយ គឺ​ពុំមែនផ្អែកលើអង្គហេតុ និង អង្គច្បាប់នោះឡើយ។

#ទូរទស្សន៍អាស៊ីសេរី #សិទ្ធិមនុស្ស #នយោបាយ #វឿងសំណាង #គណបក្សសង្គ្រោះជាតិ

លោក វឿង សំណាង អនុវត្ត​ទោសក្នុងពន្ធនាគាររយៈពេល ១១ឆ្នាំដូចការ សម្រេច​របស់តុលាការថ្នាក់ក្រោមដែរ។ យ៉ាងណា សមត.....

10/15/2026

អង្គការអន្តរជាតិបន្តអំពាវនាវអោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងសកម្មជនមាតាធម្មជាតិ
---
មកដល់ពេលនេះ យុវជនចលនាមាតាធម្មជាតិចំនួន៥រូប ត្រូវបានអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញ ចាប់ឃុំខ្លួនជាងពីរឆ្នាំហើយ។ ចាប់តាំងពីការឃុំខ្លួនមក ក្រុមសង្គមស៊ីវិលជាតិ និង អន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ដោយ អំពាវនាវអោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងសកម្មជនទាំង ប្រាំរូបនេះអោយមានសេរីភាពឡើងវិញ។
---
#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #បរិស្ថាន #ចលនាមាតាធម្មជាតិ #សកម្មជនបរិស្ថាន

CCIM រក​ឃើញ​ថា ពលរដ្ឋ​អ្នក​សារព័ត៌មាន​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ និង​ការ​រឹតត្បិត​គ្រប់​រូបភាព---មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព...
10/15/2026

CCIM រក​ឃើញ​ថា ពលរដ្ឋ​អ្នក​សារព័ត៌មាន​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ និង​ការ​រឹតត្បិត​គ្រប់​រូបភាព
---
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានចេញរបាយការណ៍មួយ ដោយរកឃើញថា ពលរដ្ឋអ្នកសារព័ត៌មាន (Citizen journalist) ប្រឈមហានិភ័យធ្ងន់ធ្ងរ និងរឹតត្បិតតាមរយៈប្រព័ន្ធច្បាប់នៅកម្ពុជា ការធ្វើទុកបុកម្នេញគ្រប់រូបភាព ក្រោយធ្វើសេចក្តី​រាយការណ៍ និងចែករំលែកព័ត៌មានពីបញ្ហាសង្គម ក្នុងមូលដ្ឋាន និងសហគមន៍។ អ្នកធ្វើការ​លើក​កម្ពស់សេរីភាពសារព័ត៌មាន​បារម្ភ​ថា បញ្ហានេះ​អាច​ធ្វើ​ឲ្យ សំឡេងពលរដ្ឋអ្នកសារព័ត៌មាន​តាមសហគមន៍ បន្តធ្លាក់ចុះ ដោយសារការភ័យខ្លាច ការគំរាមកំហែង​តាមគ្រប់រូបភាព​ពីសំណាក់​អាជ្ញាធរ និងអ្នកមានអំណាច។

#ទូរទស្សន៍អាស៊ីសេរី #សារព័ត៌មានពលរដ្ឋ #សិទ្ធិមនុស្ស #ជាវុទ្ធី

អ្នកធ្វើការ​លើក​កម្ពស់សេរីភាពសារព័ត៌មាន​បារម្ភ​ថា បញ្ហានេះ​អាច​ធ្វើ​ឲ្យ សំឡេងពលរដ្ឋអ្នកសារព័ត៌មាន​តាម....

កម្ពុជា​ច្រាន​ចោល​ការអះអាង​របស់​ថៃ​ដែល​ចោទ​ថា ពលរដ្ឋខ្មែរ​រស់នៅ​លើ​ទឹក​ដី​ថៃ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៧០---តំណាងរដ្ឋាភិបា...
10/15/2026

កម្ពុជា​ច្រាន​ចោល​ការអះអាង​របស់​ថៃ​ដែល​ចោទ​ថា ពលរដ្ឋខ្មែរ​រស់នៅ​លើ​ទឹក​ដី​ថៃ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៧០
---
តំណាងរដ្ឋាភិបាល​កម្ពុជា ច្រានចោល​ជា​ថ្មី​ចំពោះ​ការ​អះអាង​របស់​ភាគី​ថៃ ដែលថាប្រជាជនកម្ពុជាដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានដោយសារជម្លោះព្រំដែន កាលពីឆ្នាំ២០២៥ បានរស់នៅលើទឹកដីរបស់ថៃ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ គឺជារឿងដែលមិនត្រឹមត្រូវ និងបំភ្លៃការពិតជាប្រវត្តិសាស្ត្រ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង លោក លុយ ដាវីត និង​ជាតំណាង​កម្ពុជា​ចូលរួមក្នុងកិច្ចប្រជុំ លើកទី១៣៤ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) កាលពីថ្ងៃទី១៣ ខែតុលា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកបានធ្វើបទអន្តរាគមន៍ដើម្បីបំភ្លឺ​ខ្លឹមសារ​នៃការលើកឡើង​របស់ប្រតិភូថៃ ពាក់ព័ន្ធនឹងប្រជាជនភៀសសឹកកម្ពុជានៅ​តំបន់​ព្រំដែន។

លម្អិតក្នុងខមិន

10/15/2026

តុលាការកំពូល បដិសេធសំណើសុំស្រូបទោសរបស់សកម្មជនគណបក្សសង្គ្រោះជាតិលោក វឿង សំណាង
---
សកម្មជនគណបក្សសង្គ្រោះជាតិ គឺលោក វឿង សំណាង ត្រូវបន្តជាប់ ពន្ធនាគារ ១១ឆ្នាំដដែល បន្ទាប់ពីតុលាការកំពូល បានច្រានចោលសំណើរសុំស្រូបទោស៕
---
#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #សិទ្ធិមនុស្ស

យោធាថៃ​បញ្ចេញ​អាវុធ​ទំនើប និង​ព្រមាន​កម្ពុជា​កុំ​ឱ្យ​ប្រឆាំង​ថៃ ខណៈ​មេដឹកនាំ​កម្ពុជា​កំពុង​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ប្រឆាំង...
10/15/2026

យោធាថៃ​បញ្ចេញ​អាវុធ​ទំនើប និង​ព្រមាន​កម្ពុជា​កុំ​ឱ្យ​ប្រឆាំង​ថៃ ខណៈ​មេដឹកនាំ​កម្ពុជា​កំពុង​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ប្រឆាំង
---
មេទ័ពអាកាសថៃ បាន​សម្ញែងអាវុធវាយប្រហារចម្ងាយ ១០០គីឡូម៉ែត្រ​ដែលអាចបាញ់ចំ​គោលដៅ​ត្រឹមត្រូវខ្ពស់ និងទម្រុះខែលការពារ ដើម្បីទុកប្រើប្រាស់នៅពេលមានសង្គ្រាម។ ក្នុងនោះមេទ័ពអាកាសថៃបានព្រមានថា នឹងធ្វើឱ្យប្រទេសដែលជាសត្រូវរបស់ថៃ ដឹងខ្លួនថាបានធ្វើខុស និងសោកស្ដាយ ដែលហ៊ានធ្វើសង្គ្រាមជាមួយប្រទេសថៃ។ ជុំវិញការបង្ហាញសាច់ដុំរបស់យោធាថៃនេះ កម្ពុជាបានបន្តរក្សាភាពស្ងៀមស្ងាត់ ខណៈមេដឹកនាំកម្ពុជា កំពុងធ្វើសង្គ្រាមពាក្យសម្ដី និងវាយប្រហារក្រុមអ្នកប្រឆាំង ដែលបានបញ្ចេញមតិពីបញ្ហាព្រំដែន។

#ទូរទស្សន៍អាស៊ីសេរី #ព្រំដែនខ្មែរថៃ #នយោបាយ #ហ៊ុនម៉ាណែត #ហ៊ុនសែន

ជុំវិញការបង្ហាញសាច់ដុំរបស់យោធាថៃនេះ កម្ពុជាបានបន្តរក្សាភាពស្ងៀមស្ងាត់ ខណៈមេដឹកនាំកម្ពុជា កំពុងធ្វើសង្គ...

10/14/2026

ក្រសួងមហាផ្ទៃ ការពារមន្ត្រីគ្រាក់ៗដែលមានទំនាក់ជាមួយមេខ្លោងឆបោកអនឡាញលោក តេង ភីពីង (Deng Pibing)
---
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ អះអាងថា គ្មានមន្ត្រីនគរបាល ឬស្ថាប័នរដ្ឋណាមួយឃុបឃិតជាមួយមេខ្លោងឆបោកតាមអនឡាញ ឬបុគ្គលឯកជន ដើម្បីទទួលបានលុយកាក់ ឬផលប្រយោជន៍ឡើយ។ ការចេញមុខការពារមន្ត្រីគ្រាក់ៗដោយអ្នកនាំពាក្យរូបនេះកើតឡើងក្រោយទូរទស្សន៍អន្តរជាតិល្បីឈ្មោះមួយគឺទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗនេះបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយដែលលាតត្រដាងអំពីសកម្មភាពរបស់មេខ្លោងឆបោកតាមអនឡាញជនជាតិខ្មែរដើមកំណើតចិនគឺលោក តេង ភីពីង (Deng Pibing) សូកប៉ាន់មន្ត្រីគ្រាក់ៗគ្រប់ច្រកល្ហក ដើម្បីបើកដំណើរការមជ្ឈមណ្ឌលឆបោកអនឡាញទ្រង់ទ្រាយធំ ព្រមទាំងកន្លែងជួញដូរផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀនដោយសេរីក្នុងតំបន់តារាសាគរ ខេត្តកោះកុង។
---
#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ឆបោកតាមអនឡាញ #ឧក្រិដ្ឋកម្មឆ្លងដែន #តេងភីពីង

10/14/2026

បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក
---
រដ្ឋាភិបាលកម្ពុជា បង្កើនការរិះគន់លោក សម រង្ស៊ី បន្ទាប់ពីអតីតមន្ត្រីស៊ើបការណ៍ថៃ អះអាងថា លោកបាននិយាយថា កងទ័ពកម្ពុជាជាអ្នកបាញ់មុនក្នុងជម្លោះកម្ពុជា-ថៃ។ ប៉ុន្តែ លោក សម រង្ស៊ី បដិសេធការលើកឡើងនេះ ដោយអះអាងថា មានអ្នកយកពាក្យសម្ដីដែលលោកមិនធ្លាប់និយាយ មកចោទប្រកាន់លោក។ លោកក៏ចោទលោក ហ៊ុន សែន ថា ជាអ្នកបង្កើនភាពតានតឹង និងនាំភ្លើងសង្គ្រាមមកកម្ពុជា ខណៈអ្នកនាំពាក្យរាជរដ្ឋាភិបាលចោទលោក សម រង្ស៊ី ថា កំពុងការពារផលប្រយោជន៍ថៃ និងក្បត់ផលប្រយោជន៍ជាតិ។ តើការចោទប្រកាន់នេះ មានប្រភព និងភស្តុតាងយ៉ាងណា?

សូមតាមដានបទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ដូចតទៅ៖
---
#ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ថៃ #ជម្លោះព្រំដែន #សមរង្ស៊ី

10/14/2026

មាតិកាព័ត៌មានយប់ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦
១. ក្រសួងមហាផ្ទៃ ការពារមន្ត្រីគ្រាក់ៗដែលមានទំនាក់ទំនងជាមួយមេខ្លោងឆបោកអនឡាញលោក តេង ភីពីង (Deng Pibing)
២. តុលាការកំពូល បន្តសម្រេចឲ្យសកម្មជនបក្សប្រឆាំងដែលចាប់បញ្ចូនខ្លួនពីប្រទេសថៃ គឺលោក វឿង សំណាង ឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំដដែល
៣. យោធាថៃបញ្ចេញអាវុធទំនើប និងព្រមានកម្ពុជាកុំឱ្យប្រឆាំងថៃ ខណៈមេដឹកនាំកម្ពុជាកំពុងឈ្លោះគ្នាជាមួយអ្នកប្រឆាំង
៤. បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក....រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Address

Gaithersburg, MD
20877

Alerts

Be the first to know and let us send you an email when TFA Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share