TaTa Vlog

TaTa Vlog Video Funny

09/11/2026

ស្រស់ស្រាយ

09/01/2026

Hello

ជីវិតមនុស្សពិតជាផុយស្រួយមិនទៀងទាត់មែន ជាក់ស្ដែងស្ត្រីជាម្ដាយម្នាក់ទើបតែឆ្លងទន្លេសម្រាលកូនបានត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ស្...
06/12/2026

ជីវិតមនុស្សពិតជាផុយស្រួយមិនទៀងទាត់មែន ជាក់ស្ដែងស្ត្រីជាម្ដាយម្នាក់ទើបតែឆ្លងទន្លេសម្រាលកូនបានត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ស្រាប់តែត្រូវឡើងឈាមដាច់សរសៃឈាមខួរក្បាល ស្លាប់ចោលកូនតូចបាត់យ៉ាងអាសោច កាលពីថ្ងៃទី ១១ ខែមិថុនា នេះ ស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ឃើញហើយពិតជាអាណិតតែកូនតូចទេដែលមិនទាន់ដឹងអី ហើយថែមទាំងមិនទាន់បានស្គាល់ និងឃើញមុខម្ដាយច្បាស់លាស់ផង។ សង្វេកណាស់ មិនទាន់ទាំងបានចំណាំមុខកូនស្រួលបួលផង ត្រូវផុតជីវិតទៅទាំងក្តីអាឡោះអាល័យបំផុត!

ពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់ ក្មួយស្រី ហ៊ាន ហឿយ អាយុ ១៦ ឆ្នាំ ដែលកំព្រាឪពុកម្ដាយទាំងវ័យក្មេង ហើយសព្វថ្ងៃនេះត្រូវរស់នៅ...
06/12/2026

ពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់ ក្មួយស្រី ហ៊ាន ហឿយ អាយុ ១៦ ឆ្នាំ ដែលកំព្រាឪពុកម្ដាយទាំងវ័យក្មេង ហើយសព្វថ្ងៃនេះត្រូវរស់នៅទីទាល់ក្រលំបាកពីរនាក់បងប្អូន ជាមួយក្មួយប្រុសអាយុ ១៣ ឆ្នាំ។

យុវតីអភ័ព្វកំព្រាឪពុកម្ដាយ មានក្ដីស្រមៃត្រឹមចង់បានឱកាសចូលរៀនបន្តដូចគេឯង!

ដោយសារតែជីវភាពខ្វះខាតខ្លាំង ខ្វះទាំងអាហារ និងសម្ភារៈប្រើប្រាស់ ទើបបង្ខំចិត្តឱ្យនាងត្រូវបោះបង់ការសិក្សាទាំងបង្ខំ បើទោះជាចិត្តចង់រៀនសូត្របន្តយ៉ាងណាក៏ដោយ ដោយបច្ចុប្បន្នក្មេងៗរស់នៅភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

មិនគួរសោះឡើយ ពិតជាមេរៀនមួយដ៏ធំធេង និងដាស់តឿនក្រើនរំលឹកដល់បងប្អូនទាំងអស់គ្នាថា ការប្រហែសបន្តិចពិតជាមិនបានមែន។ យុវតីវ័យក្ម...
06/12/2026

មិនគួរសោះឡើយ ពិតជាមេរៀនមួយដ៏ធំធេង និងដាស់តឿនក្រើនរំលឹកដល់បងប្អូនទាំងអស់គ្នាថា ការប្រហែសបន្តិចពិតជាមិនបានមែន។ យុវតីវ័យក្មេងទើបតែអាយុ ១៩ ឆ្នាំម្នាក់ បានជួបគ្រោះថ្នាក់អកុសលហូបបបរឈ្លក់ សង្គ្រោះមិនទាន់ពេលវេលា បណ្ដាលឱ្យរូបនាងត្រូវលាចាកលោក និងឃ្លាតឆ្ងាយចោលក្រុមគ្រួសារជារៀងរហូត កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ នៅឯខេត្តកំពង់ធំ។ តើកម្មពារអ្វីលោកអើយ យុវតី ១៩ ឆ្នាំ កំពុងពេញស្អាតបែរមកត្រូវផុតជីវិតព្រោះតែហូបបបរសោះ!

នេះជាការរៀបរាប់ទាំងក្ដុកក្ដួល និងសោកសៅជាខ្លាំងពីគណនីហ្វេសប៊ុកឈ្មោះ Je Lengleng ដោយនាងបានចេញមុខមកព្រមាន និងរំលែកបទពិសោធន៍...
06/11/2026

នេះជាការរៀបរាប់ទាំងក្ដុកក្ដួល និងសោកសៅជាខ្លាំងពីគណនីហ្វេសប៊ុកឈ្មោះ Je Lengleng ដោយនាងបានចេញមុខមកព្រមាន និងរំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ឡេលាបមុខដែលមានផ្ទុកសារធាតុពុល និងគីមីខ្លាំង រហូតជ្រាបចូលក្នុងរាងកាយបង្កឱ្យនាងធ្លាក់ខ្លួនកើតជំងឺមហារីកនៅពេលនេះ។

ស្របពេលជាមួយគ្នានេះ ជនរងគ្រោះក៏បានបង្ហោះសារដង្ហោយហៅទាំងទឹកភ្នែក សុំក្ដីមេត្តាពីសំណាក់ដូនជី ម៉ែឪ អ៊ំពូមីង បងប្អូន និងសូមឱ្យផេកហ្វេសប៊ុកធំៗជួយចែករំលែកព័ត៌មាននេះផង ព្រោះពេលនេះនាងអស់សមត្ថភាពក្នុងការស្វែងរកថវិកាមកព្យាបាលបន្តហើយ តែនាងនៅតែចង់រស់រានមានជីវិតបន្តទៀត ទើបទទូចសុំបងប្អូនជួយឧបត្ថម្ភម្នាក់បន្តិចៗដើម្បីជួយសង្គ្រោះជីវិតដ៏កម្សត់របស់នាងក្នុងគ្រាអាសន្ននេះ។ កើតជំងឺមហារីកព្រោះតែឡេលាបមុខ ខណៈរឿងអ៊ីចឹងៗគណៈគ្រូពេទ្យកម្ពុជាស្ងាត់ឈឹង!

វាពិតជាពិបាកទទួលយកខ្លាំងណាស់ ចំពោះទិដ្ឋភាពឪពុកម្ដាយដែលត្រូវមកអង្គុយយំស្ដាយស្រណោះ និងអាឡោះអាល័យដល់កូនប្រុស គឺលោកវេជ្ជបណ្ឌ...
06/10/2026

វាពិតជាពិបាកទទួលយកខ្លាំងណាស់ ចំពោះទិដ្ឋភាពឪពុកម្ដាយដែលត្រូវមកអង្គុយយំស្ដាយស្រណោះ និងអាឡោះអាល័យដល់កូនប្រុស គឺលោកវេជ្ជបណ្ឌិត ហេង សុវណ្ណដារ៉ា ដែលបានលាចាកលោកទៅទាំងវ័យក្មេងខ្ចី កាលពីពេលថ្មីៗកន្លងទៅនេះ។

ឪពុកម្ដាយខំចិញ្ចឹមបីបាច់ថែរក្សាកូនទម្រាំតែធំដឹងក្ដី និងមានការងារល្អធ្វើជាគ្រូពេទ្យសង្គ្រោះមនុស្ស តែចុងក្រោយកូនបែរជាមកចាកចេញទៅចោលមុនបែបនេះ តើមានឪពុកម្ដាយណាដែលអាចទទួលយកការឈឺចាប់មួយនេះបានទៅ។ ទោះជាដុកទ័រក៏ដោយ ក៏ឆ្លងមិនផុតពីជ្រោះមច្ចុរាជដែរ!

Address

4085 Dancing Dove Lane
Garden City, NY
11530

Telephone

+66813458750

Website

Alerts

Be the first to know and let us send you an email when TaTa Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TaTa Vlog:

Shortcuts

Share