Nhean Rida-ញាណ រីដា

Nhean Rida-ញាណ រីដា សីល សមាធិ បញ្ញា

10/23/2025

អ្វីជាអនុព័ន្ធយោធា?

អនុព័ន្ធជាមន្ត្រីយោធា ដែលបំពេញបេសកកម្មការទូត ដើម្បីជាតំណាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសណាមួយនៅបរទេស។

មន្ត្រីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថានទូតរួមមាន:

១.អនុព័ន្ធស្ថានទូត (Attaché) បម្រើការជាអ្នកបច្ចេកទេស មានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិពេញលេញក្រោមអនុសញ្ញាទីក្រុង Vienna ឆ្នាំ១៩៦១ គឺមិនអាចចាប់ខ្លួន និងឃាត់ខ្លួនបានឡើយ។

២.សេនានុព័ន្ធ /អនុព័ន្ធយោធា ( Military Attaché / Defense Attaché) អមស្ថានទូត គឺនាយទាហានជាន់ខ្ពស់ធ្វើកិច្ចការយោធារវាងប្រទេសទាំងពីរ (មានបុព្វសិទ្ធិអភ័យឯកសិទ្ធិមិនដូចអនុព័ន្ធស្ថានទូតទេ អាស្រ័យលើកិច្ចព្រមព្រៀង) តែប្រទេសខ្លះក៏ផ្តល់បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិស្មើអនុព័ន្ធស្ថានទូតដែរ។

៣.អនុព័ន្ធពាណិជ្ជកម្ម ( Commercial/Trade Attaché) អមស្ថានទូត ធ្វើកិច្ចការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (មានបុព្វសិទ្ធិអភ័យឯកសិទ្ធិមិនដូចអនុព័ន្ធស្ថានទូតទេ អាស្រ័យលើកិច្ចព្រមព្រៀង)។

៤.អគ្គកុងស៊ុល/កុងស៊ុល (Consul General/ Consul) បំពេញកិច្ចការច្បាប់ សម្រាប់ការពារអាណិកជនរបស់ខ្លួននៅក្នុងរដ្ឋម្ចាស់ផ្ទះ និងផ្តល់ទិដ្ឋាការឱ្យទេសចរ (មានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិក្រោមអនុសញ្ញាទីក្រុង Vienna ឆ្នាំ១៩៦៣។

__________________
ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត
📷 អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ

 #អបអរសាទរទិវាគ្រូបង្រៀនពិភពលោក 🙏📚០៥ តុលា ២០២៥💐 #ខ្ញុំមានថ្ងៃនេះដោយសារគ្រូបង្រៀន🙏
10/05/2025

#អបអរសាទរទិវាគ្រូបង្រៀនពិភពលោក 🙏
📚០៥ តុលា ២០២៥💐
#ខ្ញុំមានថ្ងៃនេះដោយសារគ្រូបង្រៀន🙏

ការពិភាក្សាក្រុមរបស់និស្សិត  ១១ សីហា ២០២៥
08/11/2025

ការពិភាក្សាក្រុមរបស់និស្សិត
១១ សីហា ២០២៥

08/05/2025

កម្ពុជា ឱ្យថៃឈប់បង្កអរិភាព ដកគ្រឿងចក្រ និងរើបន្លាលួសចេញពីតំបន់អានសេះក្នុងដែនអធិបតេយ្យរបស់កម្ពុជាជាបន្ទាន់។ អ្នកនាំពាក្យការពារជាតិ។

08/05/2025

ការកសាងទំនុកចិត្តនៅកន្លែងធ្វើការ គឺជារឿងសំខាន់សម្រាប់ជោគជ័យរបស់ក្រុមហ៊ុនទាំងមូល ព្រោះវាជួយឱ្យបុគ្គលិកធ្វើការជាមួយគ្នាបានល្អ ទំនាក់ទំនងកាន់តែរឹងមាំ និងបង្កើនផលិតភាពការងារ។ ខាងក្រោមនេះគឺជាគោលការណ៍សំខាន់ៗមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីកសាងទំនុកចិត្ត៖
១. ភាពស្មោះត្រង់និងតម្លាភាព
ត្រូវមានភាពស្មោះត្រង់ក្នុងការទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់ដឹកនាំ។ ការលាក់បាំងព័ត៌មាន ឬនិយាយមិនពិតអាចបំផ្លាញទំនុកចិត្តយ៉ាងងាយស្រួល។ ផ្ទុយទៅវិញ ការចែករំលែកព័ត៌មានសំខាន់ៗដោយតម្លាភាព នឹងបង្ហាញថាអ្នកទុកចិត្តពួកគេ ហើយពួកគេក៏នឹងទុកចិត្តអ្នកវិញដែរ។
២. ការទទួលខុសត្រូវ
ទទួលខុសត្រូវចំពោះសកម្មភាព និងការសម្រេចចិត្តរបស់អ្នក ទាំងកំហុសឆ្គង និងភាពជោគជ័យ។ នៅពេលដែលអ្នកធ្វើខុស ត្រូវហ៊ានទទួលស្គាល់កំហុសនោះ ហើយស្វែងរកដំណោះស្រាយ។ ការទទួលខុសត្រូវនេះបង្ហាញថាអ្នកជាមនុស្សគួរឲ្យទុកចិត្ត និងមានភាពចាស់ទុំ។
៣. ការគោរពនិងការយកចិត្តទុកដាក់
ត្រូវបង្ហាញការគោរពចំពោះអ្នកដទៃដោយមិនប្រកាន់ឋានៈ ឬតួនាទី។ ស្ដាប់មតិយោបល់របស់ពួកគេដោយយកចិត្តទុកដាក់ និងផ្ដល់តម្លៃដល់ការងាររបស់ពួកគេ។ មិនត្រូវមើលងាយ ឬនិយាយដើមគេឡើយ។ ការគោរពគ្នាទៅវិញទៅមកនឹងបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាពផ្លូវចិត្ត។
៤. ការរក្សាការសម្ងាត់
នៅកន្លែងធ្វើការ ជួនកាលយើងត្រូវដឹងរឿងរ៉ាវផ្ទាល់ខ្លួន ឬព័ត៌មានសំខាន់ៗរបស់ក្រុមហ៊ុន។ ការរក្សាការសម្ងាត់គឺជាកត្តាសំខាន់បំផុតមួយក្នុងការកសាងទំនុកចិត្ត។ ប្រសិនបើអ្នកចែករំលែកព័ត៌មានសម្ងាត់ដោយគ្មានការអនុញ្ញាត ទំនុកចិត្តនឹងត្រូវបាត់បង់ទាំងស្រុង។
៥. ការធ្វើជាគំរូ
ដើម្បីឱ្យអ្នកដទៃទុកចិត្តអ្នក អ្នកត្រូវធ្វើជាគំរូដ៏ល្អដោយអនុវត្តតាមអ្វីដែលអ្នកបាននិយាយ។ ការអនុវត្តតាមការសន្យា និងការបង្ហាញពីក្រមសីលធម៌ការងារខ្ពស់ នឹងធ្វើឱ្យអ្នកដទៃជឿជាក់លើអ្នកកាន់តែខ្លាំង។
៦. ការគាំទ្រនិងការជួយគ្នា
ផ្ដល់ការគាំទ្រដល់មិត្តរួមការងារនៅពេលពួកគេត្រូវការជំនួយ ឬកំពុងជួបការលំបាក។ ការជួយគ្នាទៅវិញទៅមកបង្ហាញថាអ្នកឱ្យតម្លៃលើទំនាក់ទំនងការងារ ហើយចង់ឱ្យពួកគេទទួលបានជោគជ័យដូចគ្នា។
ការកសាងទំនុកចិត្តមិនមែនជារឿងមួយយប់នោះទេ ប៉ុន្តែជាដំណើរការដែលត្រូវការពេលវេលា ការខិតខំ និងការអនុវត្តឥតឈប់ឈរ។ តាមរយៈការអនុវត្តគោលការណ៍ទាំងនេះ អ្នកនឹងអាចបង្កើតបរិយាកាសការងារដែលពោរពេញដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។
អត្ថបទៈ ឯកសារច្បាប់និងរដ្ឋបាល

Send a message to learn more

08/02/2025
07/25/2025

វីដេអូឃ្លីប បង្ហាញពី ពលករ,​ ភ្នាក់ងារទេសចរណ៍,​ ឆ្មាំប្រាសាទ សន្តិសុខសណ្តាប់ធ្នាប់ និងអ្នកទេសចរណ៍ កំពុងជាប់នៅក្នុងប្រាសាទព្រះវិហារ ដោយសារការវាយប្រហាររបស់យោធាថៃនៅក្នុងតំបន់ប្រាសាទព្រះវិហារ។

07/20/2025
07/04/2025

On the morning of July 4, at the Ghost Mountain frontline, black-clad Thai soldiers once again carried out provocative manoeuvres against the Cambodian forces stationed along the border. This was not an isolated incident. It is part of a long-standing pattern of aggression and encroachment that flagrantly violates Cambodia’s sovereignty and breaches the principles of international law.

👇🔗 [ Full story in the comment below ]

Address

3573 James Street
Gastonia, NC
28056

Telephone

+855964317553

Website

Alerts

Be the first to know and let us send you an email when Nhean Rida-ញាណ រីដា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nhean Rida-ញាណ រីដា:

Share