07/25/2025
Thai invasion army bombed one of Buddhist temple Wat Ta Moan Sen Chey in Banteay Ampil district, Oddar Meanchey province on July 24, 2025.
Cambodia exercised its right to self-defense by retaliating against the Thai invasion army.
នេះជារូបភាពនៃលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់កងទ័ពឈ្លានពានថៃដោយប្រើយន្តហោះ F-16 និងគ្រាប់បែកចង្កោមមកលើទីតាំងស៊ីវិល។ រូបភាពនេះ កងទ័ពឈ្លានពានថៃបានទម្លាក់គ្រាប់បែកលើវត្តតាមាន់សែនជ័យ ស្ថិតក្និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កងទ័ពឈ្លានពានថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ហើយកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនដោយធ្វើការវាយបកលើកងទ័ពឈ្លានពានថៃ។ នេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកងទ័ពថៃបានប្រព្រឹត្តក្នុងអំឡុងពេលឈ្លានពានដែលបំផ្លិចបំផ្លាញទីកន្លែងសក្តារៈសាសនា។