Admin Chrouch

Admin Chrouch Welcome to my page Sharing And Caring.
(1)

ជាថ្មីម្តងទៀតអាជ្ញាធរមីន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអំពាវនាវដល់ពលរដ្ឋខ្មែរ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់...
03/21/2026

ជាថ្មីម្តងទៀតអាជ្ញាធរមីន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអំពាវនាវដល់ពលរដ្ឋខ្មែរ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ ដែលប្រើប្រាស់ដោយយោធាថៃ។ ការអំពាវនាវជាថ្មីនេះ ធ្វើឡើងក្រោយមានពលរដ្ឋខ្មែរកាលពីពេលថ្មីៗនេះ បានរងគ្រោះថ្នាក់ដល់ជីវិត របួស និងពិការជាបន្តបន្ទាប់ដោយសារគ្រាប់របស់យោធាថៃ ជាពិសេសគ្រាប់បែកចង្កោម ដែលនៅរាយប៉ាយតាមបណ្តោយព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់ដំបង។ អាជ្ញាធរមីនបានណែនាំដល់ពលរដ្ឋ កុំរើស កុំកាន់ កុំគប់ កុំដំ ឬកែច្នៃជាដាច់ខាត ប្រសិនប្រទះឃើញវត្ថុ ដែលមានរូបរាងស្រដៀងនឹងគ្រាប់បែកចង្កោម។ លើសពីនេះ អាជ្ញាធរមីនក៏ប្រាប់ឲ្យពលរដ្ឋរាយការណ៍ភ្លាមៗ ទៅកាន់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត និងហាមចូលទៅក្នុងតំបន់ ឬប្រើប្រាស់ដីធ្លីណា ដែលសង្ស័យថាមានគ្រាប់មិនទាន់ផ្ទុះ។ សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ មានពលរដ្ឋខ្មែរចំនួន ២នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ បានរងគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់បែកចង្កោមរបស់ថៃ បណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់៕

រូបភាព៖ អាជ្ញាធរមីន

មិនអាចទ្រាំទេ កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានទឹកដី និងការសាងសង់សំណង់ខុសច្បាប់ពីសំណាក់កងទ័ពថៃ(ភ្នំពេញ)៖ ក្រស...
03/21/2026

មិនអាចទ្រាំទេ កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានទឹកដី និងការសាងសង់សំណង់ខុសច្បាប់ពីសំណាក់កងទ័ពថៃ

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបង្ហាញពីការតវ៉ាយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឈ្លានពាន និងការរំលោភបំពានជាបន្តបន្ទាប់លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មាន កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈ្លានពាននៅតាមបណ្តោយព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងនោះរួមមាន៖

១. តំបន់ប្រាសាទតាមាន់ធំ (ខេត្តឧត្តរមានជ័យ)៖ កងទ័ពថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីឈូសឆាយដី និងសាងសង់បន្ទាយការពារ ក៏ដូចជាសំណង់យោធាថ្មីៗបន្ថែមទៀត។

២. តំបន់ភូមិថ្មី (ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ)៖ មានការឈូសឆាយដី សាងសង់ផ្លូវ និងបោះបង្គោលអគ្គិសនីមួយចំនួន នៅភាគខាងលិចនៃតំបន់ដំណាក់ស្តេច។

៣. តំបន់មុំបី និងតំបន់អានសេះ (ខេត្តព្រះវិហារ)៖ កងទ័ពថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងតបណ្តាញអគ្គិសនី។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមានការលើកទង់ជាតិថៃ និងការសាងសង់សំណង់ព្រះពុទ្ធសាសនា (រូបសំណាកព្រះពុទ្ធ) នៅតំបន់ភ្នំ៤៦៩, ភ្នំ២៧ និងភ្នំ៤០០ ដែលស្ថិតក្នុងទឹកដីកម្ពុជា។

៤. តំបន់តាថាវ និងតំបន់តាសៀម (ខេត្តព្រះវិហារ)៖ សកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវ ក៏ត្រូវបានរកឃើញនៅតំបន់ប្រាសាទដូនទួន ភ្នំ៥០៥ ភ្នំ៣៣៣ និងតំបន់ច្រកតាថាវផងដែរ ដែលសកម្មភាពទាំងនេះសុទ្ធតែស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកសកម្មភាពទាំងនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងព្រំដែនរវាងប្រទេសទាំងពីរ។ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ដើម្បីរក្សាបាននូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ៕

ប្រភព៖ ក្រសួងការបរទេស

03/21/2026

ឌឺសាហាវមែន ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មិនចាប់ អារម្មណ៍ទៅលើបទឈប់បាញ់ ជាមួយនឹង អ៊ីរ៉ង់ នោះទេ ព្រោះមេដឹកនាំខ្សៃជីវិតអស់ហើយ Part 8

03/21/2026

ឌឺសាហាវមែន ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មិនចាប់ អារម្មណ៍ទៅលើបទឈប់បាញ់ ជាមួយនឹង អ៊ីរ៉ង់ នោះទេ ព្រោះមេដឹកនាំខ្សៃជីវិតអស់ហើយ Part 7

03/21/2026

ឌឺសាហាវមែន ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មិនចាប់ អារម្មណ៍ទៅលើបទឈប់បាញ់ ជាមួយនឹង អ៊ីរ៉ង់ នោះទេ ព្រោះមេដឹកនាំខ្សៃជីវិតអស់ហើយ Part 6

03/21/2026

ឌឺសាហាវមែន ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មិនចាប់ អារម្មណ៍ទៅលើបទឈប់បាញ់ ជាមួយនឹង អ៊ីរ៉ង់ នោះទេ ព្រោះមេដឹកនាំខ្សៃជីវិតអស់ហើយ Part 5

03/21/2026

ឌឺសាហាវមែន ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មិនចាប់ អារម្មណ៍ទៅលើបទឈប់បាញ់ ជាមួយនឹង អ៊ីរ៉ង់ នោះទេ ព្រោះមេដឹកនាំខ្សៃជីវិតអស់ហើយ Part 4

03/21/2026

ឌឺសាហាវមែន ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មិនចាប់ អារម្មណ៍ទៅលើបទឈប់បាញ់ ជាមួយនឹង អ៊ីរ៉ង់ នោះទេ ព្រោះមេដឹកនាំខ្សៃជីវិតអស់ហើយ Part 3

03/21/2026

ឌឺសាហាវមែន ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មិនចាប់ អារម្មណ៍ទៅលើបទឈប់បាញ់ ជាមួយនឹង អ៊ីរ៉ង់ នោះទេ ព្រោះមេដឹកនាំខ្សៃជីវិតអស់ហើយ Part 2

03/21/2026

ឌឺសាហាវមែន ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មិនចាប់ អារម្មណ៍ទៅលើបទឈប់បាញ់ ជាមួយនឹង អ៊ីរ៉ង់ នោះទេ ព្រោះមេដឹកនាំខ្សៃជីវិតអស់ហើយ Part 1

03/21/2026

ប្រព័ន្ធការពារដែលអាកាសចាប់ផ្ដើមខ្វាក់ភ្នែកចាប់លែងបាន កម្មពៀរ អ៊ីស្រាល មកដល់ហើយ អ៊ីរ៉ង់ វាយប្រហារកំពង់ផែ ហៃហ្វា ជាមួយមីស៊ីលបាលីស្ទីក អគ្គីភ័យបានឆេះលើពាណិជ្ជកម្ម Part 8

03/21/2026

ប្រព័ន្ធការពារដែលអាកាសចាប់ផ្ដើមខ្វាក់ភ្នែកចាប់លែងបាន កម្មពៀរ អ៊ីស្រាល មកដល់ហើយ អ៊ីរ៉ង់ វាយប្រហារកំពង់ផែ ហៃហ្វា ជាមួយមីស៊ីលបាលីស្ទីក អគ្គីភ័យបានឆេះលើពាណិជ្ជកម្ម Part 7

Address

3239 Chapmans Lane
Harrisburg, GA
17109

Telephone

+855964270099

Website

Alerts

Be the first to know and let us send you an email when Admin Chrouch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Admin Chrouch:

Share

Category