Law Insights

Law Insights All rights reserved.

ជីវិតតែងជួបបញ្ហា តែគ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ
***ស្រលាញ់គ្រួសារ គោរពច្បាប់***
**គោរពច្បាប់ គឺមានន័យថា គោរពខ្លួនឯង**
ផ្សព្វផ្សាយពាណិជ្ជកម្ម Inbox.
© 2024 Love & Law.

អ្វីដែលពួកយើងអាចធ្វើបាននៅពេលនេះ គឺជួយគ្នាចែករំលែកបន្តអោយ UNESCO Cambodia បានដឹងផង! 🇰🇭📜Save Preah Vihear Temple world her...
07/24/2025

អ្វីដែលពួកយើងអាចធ្វើបាននៅពេលនេះ គឺជួយគ្នា
ចែករំលែកបន្ត
អោយ UNESCO Cambodia បានដឹងផង! 🇰🇭📜
Save Preah Vihear Temple world heritage site
🇰🇭🇰🇭🇰🇭🙏🙏🙏




06/18/2025

គណបក្ស Bhumjaithai បានសម្រេចចិត្តចាកចេញពីរដ្ឋាភិបាល
ដឹកនាំដោយគណបក្ស Pheu Thai ដោយរដ្ឋមន្ត្រីទាំង៨ របស់ខ្លួនបានលាលែងពីតំណែង។

-ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥-អ្នកបើកបររថយន្ត Lexus 400h ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2188 បុករះមុខក្រសួងមហាផ្ទៃ បណ្...
05/15/2025

-ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥-

អ្នកបើកបររថយន្ត Lexus 400h ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2188 បុករះមុខក្រសួងមហាផ្ទៃ បណ្តាលឱ្យមនុស្ស ១នាក់ ស្លា/ប់នៅនឹងកន្លែងកេីតហេតុ និងរបួសធ្ងន់ស្រាល ២នាក់
នៅវេលាម៉ោង ២រសៀល

ជាមន្រ្តីប៉ូលិសស័ក្តិ៥ តួនាទីជាប្រធានការិយាល័យភស្តុភារ
នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វរៈសេនីយ៍ឯក ហ៊ុន ហេង

*ជនបង្កបានចេញពីផឹកស៊ី នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

#ព័ត៌មានថ្មីៗ

រឿងរ៉ាវ ម្ចាស់លុយជាប់គុក សូមមិនធ្វើអធិប្បាយអ្វីនោះទេ!បងប្អូនអាចអានលម្អិត ប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប ដែលបានបញ្...
04/09/2025

រឿងរ៉ាវ ម្ចាស់លុយជាប់គុក សូមមិនធ្វើអធិប្បាយអ្វីនោះទេ!

បងប្អូនអាចអានលម្អិត ប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប ដែលបានបញ្ជាក់ពីភាពត្រឹមត្រូវនៃចំណាត់ការតាមផ្លូវច្បាប់ លើសំណុំរឿងរបស់ឈ្មោះ ចិន ស្រីដា ម្ចាស់បំណុលដែលកំពុងជាប់ពន្ធនាគារ !

សម្រាប់អត្ថបទមួយនេះ អ៊ែតមីន សូមលើកយកនូវការយល់ដឹងខ្លះៗនៃក្រមរដ្ឋប្បវេណី ដែលជាច្បាប់មានជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ត្រងចំណុច «ការទទួលខុសត្រូវចំពោះបំណុលរួមរបស់ប្តីប្រពន្ធ»។ ព្រោះកន្លងមក គេសង្កេតឃើញថា មានសហព័ទ្ធខ្លះ ខ្ចីលុយគេ ជាមានបំណុលរួមគ្នា តែពេលមានបញ្ហាណាមួយរកលុយសងម្ចាស់បំណុលមិនបាន ក៏ធ្វើជាលែងលះគ្នាដើម្បីគេចវេសបំណុលនិងការរឹបអូសទ្រព្យ។

ចំណុចសំខាន់ក្នុងអត្ថបទនេះ នឹងនិយាយអំពីចំណុចគួរពិចារណានោះគឺ ក្នុងករណីសហព័ទ្ធ (ប្តីប្រពន្ធ / ប្តី ឬប្រពន្ធ) មានជំពាក់បំណុល ឬកាតព្វកិច្ចផ្សេងទៀត តើពួកគេត្រូវទទួលខុសត្រូវរួមគ្នាដែរឬទេ?

តាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិអំពីសិទ្ធិរបស់សហព័ទ្ធ (ប្តីប្រពន្ធ) ទាក់ទងនឹងការប្រើប្រាស់ គ្រប់គ្រងទ្រព្យសម្បត្តិរួម នៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ និងសិទ្ធិបែងចែកទ្រព្យសម្បត្តិរួម នៅពេលលែងលះ។ ទន្ទឹមនឹងនោះ ច្បាប់ដែលមានជាធរមាន ក៏បានបញ្ញត្តអំពីបំណុល ឬកាតព្វកិច្ចផ្សេងទៀតរបស់ប្តីប្រពន្ធ ដែលកើតមានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ដោយកំណត់ឱ្យប្តីប្រពន្ធត្រូវទទួលខុសត្រូវរួមគ្នា ឬហៅថា កាតព្វកិច្ចសាមគ្គី ចំពោះបំណុលរួមផងដែរ។

តើអ្វីទៅជាបំណុលរួម?

បំណុលរួម គឺជាសោហ៊ុយចំណាយដូចខាងក្រោម៖
១៖ សោហ៊ុយដើម្បីរក្សាជីវភាពរួមរបស់ប្តីប្រពន្ធ និងសោហ៊ុយដើម្បីការអប់រំ ឬការព្យាបាល ថែទាំកូនជាអាទិ៍ (មាត្រា ៩៧៥ ចំណុច «ក» នៃក្រមរដ្ឋប្បវេណី)។
២៖ បំណុលដែលប្តីប្រពន្ធទាំងសងខាង បានព្រមព្រៀងតាមលិខិតជាលាយល័ក្ខណ៍អក្សរជាមួយម្ចាស់បំណុល នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬបំណុលដែលប្តី ឬប្រពន្ធតែម្ខាង បានខ្ចីពីម្ចាស់បំណុលដោយមានការយល់ព្រមតាមលិខិតជាលាយល័ក្ខណ៍អក្សរពីប្តី ឬប្រពន្ធម្ខាងទៀត នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ (មាត្រា ៩៧៥ ចំណុច «ខ» នៃក្រមរដ្ឋប្បវេណី)។

ប្រាកដណាស់ ប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ចំពោះបំណុលរួម ក្នុងពេលដែលកំពុងរួមរស់ជាមួយគ្នា។ ចុះប្រសិនបើ ប្តីប្រពន្ធលែងលះគ្នា តើពួកគេនៅតែទទួលខុសត្រូវដោយរួមគ្នា ឬកំណត់នរណាម្នាក់ជាអ្នកទទួលបន្ទុក ឬបែងចែកបន្ទុកក្នុងការទទួលខុសត្រូវចំពោះបំណុលរួម?

នៅក្នុងការអនុវត្តជាក់ស្តែង សហព័ទ្ធ (ប្តីប្រពន្ធ) ដែលលែងលះគ្នា ខណៈពេលដែលពួកគេត្រូវទទួលខុសត្រូវចំពោះបំណុលរួម មានករណីដែលសហព័ទ្ធធ្វើកិច្ចព្រមព្រៀងបែងចែកទ្រព្យសម្បត្តិរួម ដោយក្នុងនោះពួកគេព្រមព្រៀងគ្នាបែងចែកបន្ទុកទទួលខុសត្រូវចំពោះបំណុលរួមផងដែរ ដូចជាកំណត់ឱ្យប្តីជាអ្នកទទួលខុសត្រូវចំពោះបំណុលរួមតែម្នាក់ឯង ឬឱ្យប្តីប្រពន្ធទទួលបន្ទុកម្នាក់ ១ ភាគ ២ ជាអាទិ៍។

តាមច្បាប់ បំណុលដែលប្តីប្រពន្ធសាងរួមគ្នា គឺត្រូវទទួលខុសត្រូវរួមគ្នា។ ដោយសារទំនាក់ទំនងក្នុងគ្រួសារមិនល្អឈានដល់ការបែកបាក់ដែលមិនអាចរួមរស់នឹងគ្នាបាន ភាគីណាមួយ (ប្តី ឬប្រពន្ធ) បានដាក់ពាក្យបណ្តឹងលែងលះ ត្រូវបន្តទទួលខុសត្រូវលើទ្រព្យសម្បត្តិរួម និងបំណុល»។

យ៉ាងណាមិញ ចំពោះបំណុល ឬ កាតព្វកិច្ចផ្សេងទៀត ដែលសហព័ទ្ធតែម្ខាង (ប្តី ឬប្រពន្ធតែម្ខាង) ជាអ្នកបង្កើត ដែលមិនពាក់ព័ន្ធនឹងសោហ៊ុយដើម្បីរក្សាជីវភាពរួមជាអាទិ៍ ឬការគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិរួម «មិនមែនជាបំណុលរួមទេ» ហើយ «មិនអាចទាមទារឱ្យប្តីប្រពន្ធទទួលខុសត្រូវរួមគ្នានោះទេ» ពោលគឺត្រូវទទួលខុសត្រូវរៀងៗខ្លួន (អ្នកណា ជាអ្នកបង្កើតកាតព្វកិច្ច/បំណុល អ្នកនោះជាអ្នកទទួលខុសត្រូវ)៕
#ច្បាប់ #សង្គម #បំណុល

03/28/2025

ករណីរានទេវតា រលំសង្កត់ក្មេងស្រីម្នាក់ គឺគ្រោះថ្នា.ក់ ដែលនឹកស្មានមិនដល់ តែអាចបង្ការ និងទប់ស្កាត់បាន!
#ពត៌មានថ្មីៗ #រានទេវតា #មន្ទីពេទ្យគន្ធបុប្ផា

03/12/2025

អនុវត្តម៉ឺងម៉ាត់ សង្កាត់ស្ទឹងមានជ័យទី១ ចាប់អ្នកជិះបញ្ច្រាសទិស ដែលត្រូវ ធ្វើនៅគ្រប់ផ្លូវ នៅភ្នំពេញ!
#ច្បាប់ #សង្គម #ពត៌មានថ្មីៗ #ស្ទឹងមានជ័យ

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!
03/11/2025

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
03/11/2025

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

03/10/2025

សូមបង្កើនការប្រុងប្រយ័ត្ន! អ្នកឆ្លងកាត់ផ្លូវរទេះភ្លើង ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលឆ្វេង មើលស្តាំ ពិសេសត្រូវស្តាប់ និងគោរពតាមការណែនាំរបស់ឆ្មាំរបា បើមិនចង់ស្តាយក្រោយទេ!!!
#ពត៌មានថ្មីៗ #សង្គម #ខេត្តកំពង់ឆ្នាំង

Address

Houston, TX
77032

Website

https://t.me/loveandlawofficial

Alerts

Be the first to know and let us send you an email when Law Insights posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category