RAK 4R

RAK 4R Make with You (You&Me)

12/17/2025

ថ្ងៃនេះជា ថ្ងៃទី១៤១ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

It has been 141 days since 18 Cambodian soldiers were captured under the captivity of the Thai military.

Cambodia urgently calls on the Thai side to strictly, honestly, and in good faith uphold the Joint Declaration on the Peace Agreement between Cambodia and Thailand, particularly paragraph 5, which clearly states that
“The Thai side must promptly release the 18 Cambodian soldiers” Cambodia also urges Thailand to respect and fulfill all obligations under international law, especially international humanitarian law, by releasing the Cambodian soldiers as soon as possible so that they may be safely reunited with their families.

It must also be underscored that the Royal Government of Cambodia has been and will continue to make relentless efforts, utilizing all available mechanisms for the Thai military to release and repatriate our 18 soldiers as promptly and safely as possible.

The Royal Government, the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

ការលះបង់ដ៏ធំធេង💔🥺..ម្ចាស់មើលលែងឃើញហើយ តែឲ្យផុសរូបក្នុងហ្វេសប៊ុកគាត់ ផង ចង់ឲ្យបងប្អូនមិត្តភក្រ័ដឹងថាភ្នែកគាត់មើលមិនឃើញទៀត...
12/17/2025

ការលះបង់ដ៏ធំធេង💔🥺..ម្ចាស់មើលលែងឃើញហើយ តែឲ្យផុសរូបក្នុងហ្វេសប៊ុកគាត់ ផង ចង់ឲ្យបងប្អូនមិត្តភក្រ័ដឹងថាភ្នែកគាត់មើលមិនឃើញទៀតទេ...។ ភ្នែកគាត់មើលលែងឃើញហើយ..😭‼️ ខាងឆ្វេងអត់មានកែវភ្នែកទៀតទេ...រីឯខាងស្ដាំពេទ្យកំពុងតែជួយសង្គ្រោះ..សង្ឃឹមតិចណាស់😥។ ផ្តល់ពាក្យជួនពរនឹងពាក្យលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចរបស់យើងផងណាបងប្អូន🙏🇰🇭♥️🇰🇭ដើម្បីឲ្យភ្នែកភ្នែកម្ខាងទៀត...បានមើលឃើញខ្លះផងចុះ។

អាម៉ាក! ផ្ទះយើង គ្មានអ្នកណាមកឈ្លានពានបាទទេវើយ 😭🇰🇭🫡
12/17/2025

អាម៉ាក! ផ្ទះយើង គ្មានអ្នកណាមកឈ្លានពានបាទទេវើយ
😭🇰🇭🫡

BREAKING: រដ្ឋមន្ត្រីការពារជាតិថៃ ចេញមកបញ្ជាក់ថា មិនមានបទឈប់បាញ់នោះទេ ដែលទង្វើបែបនេះក៏បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព...
12/13/2025

BREAKING: រដ្ឋមន្ត្រីការពារជាតិថៃ ចេញមកបញ្ជាក់ថា មិនមានបទឈប់បាញ់នោះទេ ដែលទង្វើបែបនេះក៏បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនោះឡើយ

(បាងកក)៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Natthapol Nakpanich បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូនេះថារដ្ឋាភិបាលថៃមិនបានចេញបញ្ជាបទឈប់បាញ់ទៅកាន់យោធានោះទេ និងបានបញ្ជាក់ថានឹងមិនមានបទឈប់បាញ់ឡើយ រហូតទាល់តែកម្ពុជាបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនទាំងស្រុង។

ទង្វើនិងពាក្យសម្តីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនេះ បង្ហាញពីការមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនោះឡើយ ហើយទង្វើបែបនេះក៏បង្ហាញពីជនល្មោភសង្រ្គាមរបស់ភាគីថៃផងដែរ៕

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់ថា លទ្ធផលតាមដានផ្កាយរណប និងការសង្កេតនៅកន្លែងពីជម្លោះព្រំដែនកម្ពុជា-ថៃ នឹងត្រូវបង្ហាញនាកិច...
12/13/2025

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់ថា លទ្ធផលតាមដានផ្កាយរណប និងការសង្កេតនៅកន្លែងពីជម្លោះព្រំដែនកម្ពុជា-ថៃ នឹងត្រូវបង្ហាញនាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៦ ខែធ្នូ។

ប្រភព ៖ Khmer News

ខ្លោចចិត្តណាស់! សម្តីចុងក្រោយរបស់បងប្រុសវីរៈកងទ័ពជួរមុខ រ៉ុន ដារ៉ា បានធ្វើឲ្យមហាជនមានអារម្មណ៍ក្តុកក្តួលរកពាក្យអ្វីមកថ្លែ...
12/13/2025

ខ្លោចចិត្តណាស់! សម្តីចុងក្រោយរបស់បងប្រុសវីរៈកងទ័ពជួរមុខ រ៉ុន ដារ៉ា បានធ្វើឲ្យមហាជនមានអារម្មណ៍ក្តុកក្តួលរកពាក្យអ្វីមកថ្លែងពុំបានមុនពេលឃ្លាតទៅ
🇰🇭🥹«ប្រពន្ធឲ្យរត់ទៅផ្ទះ តែបងមិនទៅទេ ព្រោះបងប្អូនយើងនៅទីនេះ»
«រ៉ុងអើយ….ចាំផ្ញើខ្សែករទៅឲ្យប្រពន្ធបងផងណា»។
#អរគុណសម្រាប់ការលះបង់មួយនេះចំពោះមាតុភូមិ កូនខ្មែរនឹងចង់ចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់បងប្រុស🇰🇭🕊️💐🕊️🙏🥹🙏🙏🙏🙏🙏🙏

12/13/2025
12/13/2025
12/13/2025
អបអរសាទរ មុំបី​ ប៉ែនលី​ អានសេះ​ ជាំតែ​ ភ្នំខ្មោច​ តាសឹម​ចាក់ច្រែង ភ្នំតាង៉ោល​ តាថាវ​ 385​ ព្រះវិហារ​ វាលឥន្ទ្រី​ 5មករា​ ...
12/12/2025

អបអរសាទរ មុំបី​ ប៉ែនលី​ អានសេះ​ ជាំតែ​ ភ្នំខ្មោច​ តាសឹម​ចាក់ច្រែង ភ្នំតាង៉ោល​ តាថាវ​ 385​ ព្រះវិហារ​ វាលឥន្ទ្រី​ 5មករា​ ភ្នំទ្រព្យ​ បង្គោល8​ ត្រាំប៉ោង​ ជាំស្រងាំ​ ប្រាសាទខ្នា​ ថ្មដូន​ តាក្របី​ តាមាន់​ ជប់គគីរ​ ព្រៃចាន់​ ជោគជ័យ​ បឹងត្រកួន​ អូស្មាច់ ថ្មដា​ សំពៅលូន​ ស្ថានការណ៍ស្ងប់ស្ងាត់គ្រប់ទិស​ បងៗឈរជេីងបានគ្រប់ទិសពុំមានបាត់បង់💪

កងទ័ពកម្ពុជាអស្ចារ្យណាស់🇰🇭
ប្រភព៖ តាំង គឹមឡេង

😢😭កូនអើយកូនវ័យពេញសប្បាយលេង វ័យត្រូវទទួលការថ្នាក់ថ្នមពីឪពុកម្ដាយ វ័យកំពុងសិក្សា បែរជាត្រូវរត់ពីសង្គ្រា-ម ត្រូវមកជួបរឿងបែប...
12/12/2025

😢😭កូនអើយកូនវ័យពេញសប្បាយលេង វ័យត្រូវទទួលការថ្នាក់ថ្នមពីឪពុកម្ដាយ វ័យកំពុងសិក្សា បែរជាត្រូវរត់ពីសង្គ្រា-ម ត្រូវមកជួបរឿងបែបនេះ🥺🥺 សូមប្រទេសមហាអំណាចលើពិភពលោក ជួយដល់កម្ពុជាផង🙏

អំប្រុសថា អរគុណបងប្អូនទាំងអស់គ្នា បានអំបុកស្រូវថ្មី ឆ្ងាញ់ណាស់ មានកម្លាំងពេញខ្លួនតែម្ដង 🙏🙏💪🇰🇭
12/12/2025

អំប្រុសថា អរគុណបងប្អូនទាំងអស់គ្នា បានអំបុកស្រូវថ្មី ឆ្ងាញ់ណាស់ មានកម្លាំងពេញខ្លួនតែម្ដង 🙏🙏💪🇰🇭

Address

990 Beechwood Avenue
Linden, NJ
07036

Alerts

Be the first to know and let us send you an email when RAK 4R posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RAK 4R:

Share