
07/27/2025
ជាលើកទីមួយ ខ្ញុំសម្រេចចិត្តផ្តួចផ្តើមយុទ្ធនាការលើបណ្ដាញសង្គម តែសង្ឃឹមថាក្នុងនាមជាយុវជន ខ្ញុំនឹងអាចចូលរួមចំណែកក្នុងការជួយប្រទេសជាតិខ្ញុំ កំលុងពេលការប្រយុទ្ធការពារបូរណភាពទឹកដីនេះ 🙏🏻
ខ្ញុំបាទសូមប្រកាសផ្តួចផ្តើម យុទ្ធនាការ «យុវជនខ្មែរ នៅទីនេះជាមួយគ្នា» ដើម្បីចូលរួមចំណែកជួយដល់បងៗដែលបានភៀសខ្លួនចេញពីតំបន់ដែលផ្ទុះអាវុធតាមរយៈការឈ្លៀនពានរបស់សៀម! សង្ឃឹមថាយុទ្ធនាការផ្តួចផ្តើមនេះ និងប្រព្រឹត្តិទៅដោយរលូន ក្រោមការចូលរួមដោយស្មគ្រចិត្តពីបងប្អូនខ្មែរទាំងអស់គ្នា! ចូលរួមជាមួយពួកយើងនាពេលឆាប់ៗខាងមុខនេះ 🇰🇭🙏🏻
ចំណាំ:
- កុងដែលប្រើប្រាស់ក្នុងយុទ្ធនាការនេះ ជាកុងថ្មីសុទ្ធសាធ មិនមានឡូកឡំនឹងការប្រើប្រាស់ឯកជន ដើម្បីធានាភាពត្រឹមត្រូវ និងច្បាស់លាស់
- ថវិការ 100% នឹងប្រើប្រាស់ទាំងស្រុងក្នុងយុទ្ធនាការនេះ ដោយភាពត្រឹមត្រូវបំផុត!
- បងប្អូនអាចចូលរួមជាមួយពួកយើង តាមរយៈ ខមិនផងដែរ 🙏🏻