08/27/2026
ឧត្ដមសេនីយ ហ៊ុន ជា មិនឱ្យចប់ស្រួលៗទេ! ករណីអធិការរងក្រុងប៉ោយប៉ែត យកឡានជនបរទេសឱ្យកូនស្រីជិះ ឥឡូវឃើញថាដើរចេញមកវិញដោយសេរីបាត់ហើយ។
បើតាមលោក ផែង វណ្ណៈ រឿងនេះផ្អើលខ្លាំងក្រោយពេលលោកវរសេនីយ៍ទោ រ៉ែន សុភក្តិ ត្រូវបានស្នងការកោះហៅទៅសួរនាំរឿងយករថយន្តរបស់ជនជាតិឥណ្ឌូណេស៊ីឱ្យកូនស្រីជិះ។ តែសួរនាំមិនទាន់បានប៉ុន្មានផង ស្រាប់តែស្នងការខេត្តអនុញ្ញាតឱ្យគាត់ត្រឡប់ទៅធ្វើការវិញធម្មតា។
ចំណែកឯឡានវិញ ដោយសារតែស៊ីមិនដាច់ ក៏រៀបចំរបាយការណ៍រុញទៅលើបន្តទៀតដើម្បីឱ្យផុតពីដៃខ្លួនឯង។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តនោះ គឺពេលចេញពីស្នងការដ្ឋានមកវិញ លោក រ៉ែន សុភក្តិ ដើរអួតប្រាប់គេឯងថា រឿងប៉ុណ្ណឹងជារឿងតូចតាចទេ គាត់ដោះស្រាយជាមួយមេៗអស់ហើយ គ្មានបញ្ហាអីឡើយ។
ពិតជាអស្ចារ្យមែន! ធ្វើខុសច្បាស់ៗបែបនេះ តែគ្មានត្រូវវិន័យអីបន្តិចសោះ។ សូម្បីតែការចេញមុខមកបកស្រាយឱ្យមហាជនអស់មន្ទិលក៏មិនឃើញមានដែរ គឺនាំគ្នាគប់គិតបញ្ចប់រឿងស្ងាត់ៗតែម្តង។ ឃើញបែបនេះ ឧត្ដមសេនីយ៍ឯក ហ៊ុន ជា បានបង្ហាញមតិថា គិតថាចប់មែនប្រូ !