ដំណឹងមហាជន - Damneong Mahachon

ដំណឹងមហាជន - Damneong Mahachon Thanks for Support Guy 🙏

07/28/2025

🚨*កងទ័ពសៀ.មឈ្លានពាន នៅតែបន្តការវាយសម្រុកយ៉ាងខ្លាំងក្លាមកក្នុងតំបន់អូរស្មាច់ ពិសេស ការបា.ញ់ផ្លោង គ្រាប់នៅតែបន្តធ្លាក់ សូមកងទ័ពយើងធ្វើការប្រុងប្រយ័ត្នឱ្យមែនទែន ពួកចោរសៀ.មមិនបន្ធូរដៃឡើយ៕

07/28/2025

🛑វីដេអូបងប្អូនប្រជាពលរដ្ឋអូស្មាចថតអំពីសកម្មភាពថៃផ្លោងគ្រាប់ចូលឆេះការ៉ាសាំងនៅរង្វង់មូលផ្អុងនៅម៉ោង ១២៖១០នាទី រសៀលថ្ងៃនេះ នៅសង្កាត់សំរោង ក្រុងសំរោង ក្រោយទាហានសៀមផ្លោងចូលតាមអូរស្មាច់!

07/28/2025

ថៃបាន​ប្រើ​ផ្សែង​ពុល​លើ​ទឹក​ដី​កម្ពុជា ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ។ នេះជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងមនុស្សជាតិ និងបំពានច្បាប់អន្តរជាតិ។ 🇹🇭

28/កក្កដា/2025

07/25/2025

🚨*ព័ត៌មានបន្ទាន់ : ព្រះបាទ មហាវិជ្ជរ៉ាលង្ករណ៍ ព្រះមហាក្សត្រថៃរាមាទី១០ នៃរាជវង្សចក្រី 🇹🇭 បានប្រកាសឱ្យថៃប្រើប្រាស់ «ច្បាប់អាជ្ញាសឹក» លើខេត្ត Chanthaburi និងខេត្តត្រាត

ដូច្នេះ សូមបងប្អូន កងទ័ពខ្មែរយើង 🇰🇭 មេត្តាប្រុងប្រយ័ត្ន នៅគ្រប់សមរភូមិប្រយុទ្ធទាំងអស់ ត្រៀមស្តាប់បទបញ្ជាមេទ័ពគ្រប់លំដាប់ថ្នាក់ ដោយសារថៃអនុវត្តច្បាប់នេះផ្លូវការ ពុំមែនជារឿងលេងសើចនោះទេ កងទ័ពថៃ បញ្ជាទ័ពកម្រិតថ្នាក់ជាតិហើយ៕

សេចក្តីជូនដំណឹងនៃច្បាប់អាជ្ញាសឹកនេះ ចុះហត្ថលេខាផ្លូវការដោយ «លោកឧត្តមសេនីយ៍ Apichat Traiprasri» មេបញ្ជាការការពារព្រំដែនខេត្ត Chanthaburi និងខេត្តត្រាត ក៏ដូចជាចូលជាធរមាន ចាប់ពីយប់នេះតទៅ៕

សន្តិសុខចាប់បានជនសង្ស័យ២នាក់ ដែលជាក្រុមទំលាក់យោង នៅក្នុងមន្ទីរពេទ្យរុស្ស៊ីភ្នំពេញ ៖ ជនសង្ស័យជាស្រ្តី២នាក់ ត្រូវបានសន្តិស...
04/11/2025

សន្តិសុខចាប់បានជនសង្ស័យ២នាក់ ដែលជាក្រុមទំលាក់យោង នៅក្នុងមន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញ ៖ ជនសង្ស័យជាស្រ្តី២នាក់ ត្រូវបានសន្តិសុខមន្ទីរពេទ្យរុស្ស៊ី ចា•ប់ឃា.ត់ខ្លួន ខណៈពេលកំពុងលួ.ងលោ.មជនរងគ្រោះយកលុយមកទិញខ្សែកមាស ក្លែងក្លាយ ក្នុងតំលៃធូរថ្លៃ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅបរិវេនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្ស៊ី ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

(ព័ត៌មានបឋម)៖ ខណៈនេះ​ មានករណីអគ្គិភ័យកំពុងឆាបឆេះរថយន្ត​ មួយគ្រឿង ដែល​ស្ថិត​នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍​សែន​ជ័យ​ រាជធានីភ...
04/06/2025

(ព័ត៌មានបឋម)៖ ខណៈនេះ​ មានករណីអគ្គិភ័យកំពុងឆាបឆេះរថយន្ត​ មួយគ្រឿង ដែល​ស្ថិត​នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​ ១និង៥០នាទីរសៀល​ ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២៥ ។

03/29/2025

ករណីជនសង្ស័យដែលប្លន់រថយន្តមួយគ្រួសារនៅលើផ្លូវល្បឿនលឿននាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ គឺត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ និងរត់គេចខ្លួនម្នាក់

03/29/2025

មិនដឹងថានេះជាករណីប្ល.ន់ រឺយ៉ាងណា ដៃកា.ន់កាំ/ភ្លើងដណ្តើមយកឡាន មនុស្សមួយគ្រួសាររត់ចេញពីឡានទាំងចាស់ទាំងក្មេង នៅផ្លូវល្បឿនលឿន ថ្ងៃទី29 ខែ មិនា ឆ្នាំ2025

ប្រភព : Viza Tong

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបដោយជោគជ័យករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត, ឧក្រិដ្ឋជនវៀតណាម១២នាក់ ត្រូវបានចា...
12/29/2024

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបដោយជោគជ័យករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត, ឧក្រិដ្ឋជនវៀតណាម១២នាក់ ត្រូវបានចាប់ខ្លួន

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរនាយកដ្ឋាននគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា, ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងដ្ឋាននគរបាលខេត្តស្វាយរៀង ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ករណីខាងលើ។

លុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២៖០០នាទីរសៀល កម្លាំងជំនាញបានស្រាវជ្រាវរកឃើញ ជនរងគ្រោះខាងលើត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១២នាក់រួមមាន៖

*ទី១៖ឈ្មោះ ហឿ ង៉ុកថាម ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម
*ទី២៖ឈ្មោះ ឡាំ ធី ញឺវិន ភេទស្រី អាយុ១៧ឆ្នាំ
*ទី៣៖ឈ្មោះ ង្វៀង ទ្រីដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
*ទី៤៖ឈ្មោះ ង្វៀង ហ្វានលឺ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម
*ទី៥៖ឈ្មោះ ហ្វៀង វ៉ាន់ថាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម
*ទី៦៖ឈ្មោះ ហ្វាម វ៉ាន់ទូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម
*ទី៧៖ឈ្មោះ ដាវ ត្រុងហៀវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម
*ទី៨៖ឈ្មោះ ឡ ឌឹកទន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម
*ទី៩៖ឈ្មោះ ង្វៀង យីគឿង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម
*ទី១០៖ឈ្មោះ ង្វៀង វ៉ាន់ហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម
*ទី១១៖ឈ្មោះ ហ្វាម វឹងវៀក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម
*ទី១២៖ឈ្មោះ ងរ វ៉ានជាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ៕

12/29/2024

សូមបងប្អូននារីៗប្រុងប្រយ័ត្នករណីប្លន់ម៉ូតូតែមិនបានសម្រេចត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញក៏ជួយអន្តរាគម៍រួចជនល្មើសក៏ប្រើល្បិចថាជាសង្សារនារីរងគ្រោះទាំងមិនដែលស្គាល់គ្នាសោះ ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង5:30នាទីល្ងាចថ្ងៃសៅរ៍ទី28ខែធ្នូឆ្នាំ2024 ដែលស្ថិតនៅសង្កាត់ត្រពាំងក្រសាំខងពោធន៍សែនជ័យភ្នំពេញ បច្ចុប្បន្នជនល្មើសត្រូវបានកម្លាំងនគបាលឃាត់ខ្លួននឹងបញ្ជូនខ្លួនទៅ អធិការខណ្ឌ រងចាំដោះស្រាយបន្ត ។

ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ! កាលព...
12/28/2024

ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ!

កាលពីពេលថ្មីៗនេះ នៅក្នងខណ្ឌច្បារអំពៅ មានសកម្មភាព ក្មេងទំនើងជាច្រើនក្រុម បានធ្វើសកម្មភាពដេញវាយនិងកាប់ចាក់គ្នាក្នុងវេលាយប់ស្ងាត់ មិនសូវមានមនុស្សម្នាឆ្លងកាត់ និងអត់មានសមត្ថកិច្ចនៅក្បែរ។ ក្រោយធ្វើសកម្មភាពវាយកាប់ចាក់គ្នារួច ក្មេងទំនើងទាំងនេះ តែងតែបំបែកគ្នារត់គេចរាងៗខ្លួនបាត់អស់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។

ទោះជាយ៉ាងនេះក្តី តាមរយៈវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងធ្វើការតាមប្រម៉ាញ់ជាបន្តបន្ទាប់ ជាក់ស្តែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០៩និង០០នាទី កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនក្មេងទំនើង ០១នាក់ ឈ្មោះ ធី សំណាង ហៅ ណាងស្អុយ ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុច បុរីមួយកន្លែង ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិក ក្រុមក្មេងទំនើង រហ័សនាម កាហ្វេកែងចិន (CKJ) ដែលក្រុមនេះ បានធ្វើសកម្មភាពវាយកាប់ចាក់យ៉ាងសកម្ម ជាមួយក្រុមក្មេងទំនើង រហ័សនាម វត្តក្នុង (WK) នៅចំណុច មាត់ទន្លេ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជាមួយក្រុមក្មេងទំនើង រហ័សនាម មនុស្សតូចៗ (MTT) នៅចំណុច ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់មកនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ សហការណ៍ជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន បក្ខពួកក្មេងទំនើងក្នុងក្រុមកាហ្វេកែងចិន (CKJ) ម្នាក់ទៀតឈ្មោះ សេង វីរ: ហៅ LoGan ភេទប្រុស អាយុ 16ឆ្នាំ ជាសិស្សវិទ្យាល័យស៊ីសុវត្ថិ នៅចំនុចមុខផ្ទះលេខR52 ផ្លូវបេតុង បុរីចំការល្មុត ភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមាជិកក្រុមក្មេងទំនើង កាហ្វេកែងចិន (CKJ) ទាំង០២នាក់ កំពុងត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចំណែកបក្ខពួកដែលនៅសេសសល់និងកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕

12/28/2024

🛑ងើបមួយបង្រ្កាបមួយ ងើបមួយក្រុមបង្ក្រាបមួយក្រុម❗️

ខេត្តកណ្តាល : ក្មេងទំនើងជាសិស្សសាលា២នាក់បានបង្ហោះម៉ូតូនៅចំណុច ផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនយុវជនក្មេងទំនើង ទាំង២នាក់ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមបង្ហោះម៉ូតូប្រចាំវិទ្យាល័យស្អាងដែល ត្រូវបានឃាត់ខ្លួន៖
១៖ ឈ្មោះ ឡាក់ សុវិរៈ ភេទប្រុស ឆ្នាំកំណើត ២០០៧ ជាសិស្ស វិទ្យាល័យស្អាង។
២៖ ឈ្មោះ ដេតវណ្ណារ៉ា ភេទប្រុស ឆ្នាំកំណើត ២០០៧ ជា សិស្សវិទ្យាល័យស្អាង។

បច្ចុប្បន្នយុវជនទាំង០២នាក់ខាងលើ រួម ទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន នៅ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

សូមក្មួយៗចៅៗ ជាទំពាំងស្នងឬស្សី កុំយក គំរូតាម...!

Address

Los Angeles, CA
90002

Telephone

+85515999886

Website

Alerts

Be the first to know and let us send you an email when ដំណឹងមហាជន - Damneong Mahachon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share