Khmer Entertainment

Khmer Entertainment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khmer Entertainment, Digital creator, Los Angeles, Los Angeles, CA.

ចំណេះដឹង​គួរ​ចែក​រំលែក
02/25/2024

ចំណេះដឹង​គួរ​ចែក​រំលែក

សូម្បីតែស៊ុតមាន់ក៏គេរកសុី ក្នុងគំនិតទុច្ចរិតបំផ្លាញ សុខភាពប្រជាពលរដ្ឋដែរ ? ស៊ុតមាន់ជាង ៨,០០០គីឡូក្រាម ត្រូវបានមន្រ្តីជំន...
11/21/2023

សូម្បីតែស៊ុតមាន់ក៏គេរកសុី ក្នុងគំនិតទុច្ចរិតបំផ្លាញ សុខភាពប្រជាពលរដ្ឋដែរ ?
ស៊ុតមាន់ជាង ៨,០០០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. កម្ទេចចោលក្រោយរកឃើញ ពុំមានអនុលោមភាព មានហានិភ័យលើសុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរប្រសិនបើស៊ុតទាំងអស់នេះរបូតទៅលើទីផ្សារ !
ប្រភព៖ Phorn Sophal

សព្វថ្ងៃធូបដុតការពារមូសមានការអភិវឌ្ឍច្រើន ផ្សែងតិច គ្មានផ្សែង ឬក្លិនក្រអូប តែអ្នកដឹងទេថា ក្នុងការដុតធូបការពារមូស១បន្ទះ ស...
11/19/2023

សព្វថ្ងៃធូបដុតការពារមូសមានការអភិវឌ្ឍច្រើន ផ្សែងតិច គ្មានផ្សែង ឬក្លិនក្រអូប តែអ្នកដឹងទេថា ក្នុងការដុតធូបការពារមូស១បន្ទះ ស្មើនឹងការជក់បារី ៧៥-១៣៧ដើម។
(ប្រភព៖ mongabay / theconversation)
ផលប៉ះពាល់នៃផ្សែងធូបដុតការពារមូស មានដូចជា
-មហារីកសួត
-ជំងឺហឺត និងជំងឺស្ទះសួតរ៉ាំរ៉ៃ
-ឈឺក្បាល
-កន្ទួលលើស្បែក , អាលែកហ្ស៊ី
-នឹងផលប៉ះពាល់លើកុមារថែមទៀតផង។
(ប្រភព ហេឡូគ្រូពេទ្យ)

10/26/2023

✍️បើយើងផឹកទឹកក្រូច/ភេសជ្ជៈប៉ូវកម្លាំងមួយកំប៉ុង គឺស្មើញ៉ាំស្ករ៩ដុំ ស្រាបៀរ១កំប៉ុង ស្មើញ៉ាំស្ករ៤៤ដុំ ហើយចំណាយពេល៧ថ្ងៃ ទើបសាបរលាបពីរាងកាយយើង ហើយយើងត្រូវប្រឈមនឹងការគាំងបេះដូងដល់ទៅ២០%🥹

10/24/2023

មូលហេតុនាំអោយខូចតំរងនោម

ស្វែងយល់ពីមូលហេតុដែលបណ្តាលអោយខូចតំរងនោម!!!
☆☆☆មានមូលហេតុនិងកត្តាចំបងធំៗ៣ ដែលធ្វើអោយតំរងនោមរបស់យើងខូច
●កត្តាចំបងទី១: (ដំណើរការមុន តំរងនោម Pre-Renal)
មុននិងឈានចូលដល់តំរងនោមយើងត្រូវយល់ថា តើតំរងនោមរបស់យើងរស់បានដោយសារអ្វី ?
តំរងនោមរបស់យើងរស់បានដោយសារមានឈាមផ្គត់ផ្គង់គ្រប់គ្រាន់ ដែលនៅក្នុងឈាមរបស់យើងសំបូរ អុកស៊ីសែន និងមានសារធាតុចិញ្ចឹមដើម្បីអោយតំរងនោមដំណើរការ និងមានសុខភាពល្អ ដែលអាចអោយដំណើរការបានធម្មតា
ក្នុងករណីដែលមានការបាត់បង់ឬហូរឈាមច្រើនជាគំហុក រាគ ក្អួតចង្អោរ ការប្រើថ្នាំបញ្ចុះជាតិទឹកច្រើនលើសកំរឹត ទាំងអស់នេះជាមូលហេតុចំបងដែលអាចធ្វើអោយមានការខូចខាតតំរងនោមភ្លាមៗ ដោយសារតំរងនោមពុំមានឈាមគ្រប់គ្រាន់ទៅចិញ្ចឹម(ខ្សោះឈាម ខ្សោះជាតិទឹក) ដែលយើងហៅថា (ដំណើរការមុនតំរងនោម Pre-Renal)
●កត្តាចំបងទី២: ទាក់ទងនិងតំរងនោមផ្ទាល់ (Renal)
-សំរាប់អ្នកមានបញ្ហាលើសសម្ពាធឈាមនិង ជំងឺទឹកនោមផ្អែមរាំរ៉ៃ យូរដែលពុំបានព្យាបាលត្រឹមត្រូវនាំអោយខូចសរសៃឈាមតំរងនោម ធ្វើអោយខ្សោយតំរងនោមបន្តិចៗម្តង នាំអោយខូចតំរងនោម។
-អ្នកដែលប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់យូរ ឬប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ OTC ឧទាហរណ ដូចជាថ្នាំ Ibuprofen, Advil Naproxen, Antibiotics... ដែលជាមូលហេតុចំបងធ្វើអោយពុលតំរងនោម Nephrotoxicity នាំអោយខូចតំរងនោម។
-អ្នកដែលមានជំងឺតំណរពូជ Autoimmune ដូចជាជំងឺ Systemic lupus Erythematous (SLE ) ជាដើម
-អ្នកដែលមានជំងឺរលាកបំពង់កដោយសារពពួក Post Streptococcus Glumerolonephritis (PSGN) ទាំនេះសុទ្ធតែជាមូលហេតុនាំអោយខូចតំរងនោម
●កត្តាចំបងទី៣:
ក្រោយតំរងនោម (Post-Renal) គឺដោយសារមានបញ្ហាស្ទះគ្រោះ តំរងនោម ស្ទះគ្រោះផ្លូវបង្ហូរទឹកនោម ឬមានត្បៀតផ្លូវបង្ហូរទឹកនោម មានបញ្ហាក្រពេញប្រូស្តាតរីកធំ ឬដុំសាច់ដែលដុះសង្កត់លើផ្លូវបង្ហូរទឹកនោម ទាំងអស់នេះសុទ្ធតែជាមូលហេតុចំបងដែលបណ្តាលអោយខូចតំរងនោម។
ប្រសិនបើបងប្អូនមានបញ្ហាខ្សោយតំរងនោមសូមពិនិត្យ និងប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ

រៀបរាងដោយ
វេជ្ជបណ្ឌិត ឃន ភារម្យ
សូម​បងប្អូន​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា​🙏

ទារកក្នុងផ្ទៃ២៦សប្ដាហ៍ ត្រូវបានរកឃើញមានភាពមិនប្រក្រតីសរីរាង្គជាច្រើនកន្លែង។ 1. មិនមានផ្នែកនៃខួរតូច2. ឆែបម៉ាត់3. បេះដូងមា...
10/14/2023

ទារកក្នុងផ្ទៃ២៦សប្ដាហ៍ ត្រូវបានរកឃើញមានភាពមិនប្រក្រតីសរីរាង្គជាច្រើនកន្លែង។
1. មិនមានផ្នែកនៃខួរតូច
2. ឆែបម៉ាត់
3. បេះដូងមាន៣ថត
4. រីកតំរងនោមទាំងសងខាង
5. មិនមានប្រអប់ជើង
ប្រវត្តិអ្នកជំងឺបានប្រើប្រាស់ថ្នាំបំបាត់មុន និង ឡេធ្វើឲស្បែកស។
ត្រូវបានក្រុមគ្រូពេទ្យផ្នែកសម្ភពនឹងរោគស្ត្រីនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតពិនិត្យនិងធ្វើរោគវិនិច្ឆ័យឃើញ។
ជួយ​ចែករំលែក​បន្ត​សម្រាប់​អ្នក​លាប​ឡេ​៣ថ្ងៃ​ស🙏

ជំងឺបាក់ទឹកចិត្ត ( Depression )អាការៈជំងឺបាក់ទឹកចិត្ត: 1. ពិបាកចិត្តដោយគ្មានមូលហេតុ2. គិតច្រើន 3. ឧស្សាហ៍ឈឺក្បាល 4. ឧស្ស...
10/11/2023

ជំងឺបាក់ទឹកចិត្ត ( Depression )

អាការៈជំងឺបាក់ទឹកចិត្ត:
1. ពិបាកចិត្តដោយគ្មានមូលហេតុ
2. គិតច្រើន
3. ឧស្សាហ៍ឈឺក្បាល
4. ឧស្សាហ៍ឈឺក្រពះ
5. ចង្វាក់បេះដូងឧស្សាហ៍លោតញ៉ាប់
6. ឆាប់ភ័យរន្ធត់ ឆាប់អន់ចិត្ត ឆាប់យំ
7. ឧស្សាហ៍សុបិន្តអាក្រក់ ឫ សុបិន្តយូរៗ
8. មានអារម្មណ៍ពិបាកចិត្តពេលស្តាប់បទ sad ដោយគ្មានមូលហេតុ
9. ពេលខ្លះពិបាកដកដង្ហើម ឫ ថប់ដង្ហើម
ចំណុចខ្លះស្រដៀងនឹងជំងឺគាំងបេះដូងដែរ 🙂🙂

ប្រភព៖ វេជ្ជបណ្ឌិត កម្ពុជា

👉ដបប្លាស្ទីកប្រើបានច្រើនដងគឺប្រភេទលេខ 2 4 5 ដូចជាដបទឹកដោះគោកូនក្មេងជាប្រភេទប្លាស្ទីកលេខ5។👉ជួយ​ចែករំលែក​បន្ត​🙏
10/07/2023

👉ដបប្លាស្ទីកប្រើបានច្រើនដងគឺប្រភេទលេខ 2 4 5 ដូចជាដបទឹកដោះគោកូនក្មេងជាប្រភេទប្លាស្ទីកលេខ5។
👉ជួយ​ចែករំលែក​បន្ត​🙏

✅ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថ Phaanedol គ្មានលេខបញ្ជិកា ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬ មានគ្...
10/05/2023

✅ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថ Phaanedol គ្មានលេខបញ្ជិកា ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬ មានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់
✅សូម​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា​🙏

09/15/2023

សូម​កុំ​ហូប​ផ្អែម​ពេក🙏

Big shout out to my newest top fans! 💎Salvatore Errante Parrino, Oliver Anas
09/15/2023

Big shout out to my newest top fans! 💎

Salvatore Errante Parrino, Oliver Anas

Big shout out to my newest top fans! 💎Mylene A. Pontalba
09/08/2023

Big shout out to my newest top fans! 💎

Mylene A. Pontalba

Address

Los Angeles
Los Angeles, CA
90002

Website

Alerts

Be the first to know and let us send you an email when Khmer Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share